ថៃ ៖ កងកម្លាំងទ័ពនៅភូមិភាគទីពីររបស់ថៃ បានបង្ហោះសារនៅទំព័រហ្វេសប៊ុករបស់ខ្លួនថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការការពារអធិបតេយ្យភាពទឹកដីដោយកម្លាំងពេញលេញ ព្រោះទឹកដីរបស់ថៃសព្វថ្ងៃមិនមែនបានមកតាមរយៈពាក្យសម្ដីនោះទេ ប៉ុន្តែតាមរយៈជីវិតរបស់ដូនតាថៃដែលបានលះបង់។

នាយប់ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ទំព័រផ្លូវការរបស់កងកម្លាំងយោធានៅតំបន់ភូមិភាគទីពីរ បានបង្ហោះសារដែលបង្កប់អត្ថន័យស្នេហាជាតិយ៉ាងដូច្នេះថា៖ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ… កងទ័ពទាំងអស់បានត្រៀមខ្លួនឈរជើង និងការពារអធិបតេយ្យភាពរបស់យើងដោយកម្លាំងពេញលេញ។
.jpg)
ចំណែកនៅក្នុងសារមួយទៀត ដែលត្រូវបានបង្ហោះក្នុងថ្ងៃតែមួយនោះ ពួកគេបានបញ្ជាក់ថា «ទឹកដីនៃថៃ មិនមែនទទួលបានតាមរយៈពាក្យសម្តីទេ ប៉ុន្តែតាមរយៈដង្ហើម និងជីវិតរបស់បុព្វបុរសរបស់យើងទាំងអស់ ដែលបានលះបង់ពេលវេលាចុងក្រោយរបស់ពួកគេដើម្បីការពារ និងថែរក្សា។ គ្រប់តំណក់ឈា.មដែលបានស្រក់ គឺជាសក្ខីភាពមួយដែលបង្ហាញថា “តើពួកគេស្រឡាញ់ និងថែរក្សាទឹកដីនេះប៉ុណ្ណា។” ដូច្នេះកាតព្វកិច្ចរបស់យើងគឺការពារ និងថែរក្សាមរតកនៃការលះបង់នេះដោយដួងចិត្តស្មោះស និងមានតម្លៃស្មើៗគ្នា។»
.jpg)
ជាងនេះទៅទៀតសារនេះបានសង្កត់ធ្ងន់ថា «ដីនេះមិនមែនគ្រាន់តែជាផ្ទះបណ្ដោះអាសន្នរបស់យើងទេ។ ប៉ុន្តែវាជាផ្ទះរបស់កូនៗយើង… អនាគតពួកយើងដែលត្រូវតែថែរក្សា ដើម្បីរក្សាវាសម្រាប់ពួកគេ ក្នុងការអាចឈរ និងរស់នៅដោយមោទនភាពជាមួយទង់ជាតិថៃជារៀងរហូត។
តាមរយៈការបង្ហោះសារបែបនេះ គេអាចកត់សម្គាល់បានថា វាមិនមែនត្រឹមតែជាការបង្ហាញឆន្ទៈស្នេហាជាតិ និងការការពារបូរណភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែវាហាក់បង្កប់អត្ថន័យផ្លែផ្កាទៅកាន់នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ផងដែរដែលបាននិយាយប៉ះពាល់ដល់មេបញ្ជាការកងទ័ពភូមិភាគទីពីររបស់គេ លោក ប៊ុនស៊ីន ផាត់ខ្លាំង ថាពុំមានប្រយោជន៍ និងជាក្រុមប្រឆាំងនឹងរដ្ឋាភិបាល ប្រាប់ទៅកាន់ថ្នាក់ដឹកនាំកម្ពុជា។ ពួកគេចាត់ទុកទង្វើរបស់លោកស្រីថា បានបង្ហាញភាពទន់ខ្សោយរបស់ខ្លួន និងបំបាក់មុខប្រទេសជាតិនៅចំពោះមុខសត្រូវ។
គួរឲ្យដឹងផងដែរថា បច្ចុប្បន្នអង្គភាពយោធាផ្សេងៗ និងប្រជាជនថៃគ្រប់មជ្ឈដ្ឋានកំពុងផ្ដល់ការគាំទ្រ និងើកទឹកចិត្តទៅកាន់កងទ័ពរបស់ថៃទាំងអស់ ជាពិសេសមេទ័ពតំបន់ភូមិភាគទីពីរ ថាជាវិរៈជនគំរូ អង់អាចក្លាហានការពារជាតិ និងពុំគួរឲ្យជនណាម្នាក់ប្រមា.ថមើលងាយបានឡើយ៕










