ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានកោះហៅលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ, អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាក់ផានិត ក្នុងឋានៈជាប្រធានគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងតំណាងកងកម្លាំងប្រដាប់អាវុធ មកពីប្រជុំពិភាក្សានៅអគារថៃឃូហ្វា ពីការត្រៀមអនុវត្តវិធានការបន្ទាន់បិទព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO7QvoK06eUo0CBCkerKz8SOdF-KB8WRq0hH8iFpXJEjSCNq9yMomrXLKym7wGunD9kVybkWV6LCKNNuJx0a7vdlWcmdXdk2KiKAEtrHVupT1Gvn5J6GXC8u5Uv3zR0q1vRnCBJZrJmDvq0AMKykUiDNGm8jkVaDti_medkDv0zV6GlW80A5cDAtfnJ53v/s2000/image_2025-06-19_08-28-14.png

កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនានេះ លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ បានមកកាន់វិមានរដ្ឋាភិបាលដើម្បីបំពេញការងារ ស្របពេលគណបក្សនយោបាយនានាដាក់សម្ពាធឱ្យលោកស្រីលាលែងពីតំណែង ក៏ដូចជាការចេញខ្លួនចេញពីរដ្ឋាភិបាលរបស់គណបក្សភូមិចៃថៃ ក្រោយពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកស្រីជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc4Mv4a-EXrNFKYWIaQDB_iy55FglJw3qKlJOuuIGOLT3Iy46SWs6EzBvSOn0OeNN5jFQu6M7uhe5xOmpel1frbYkW0J_AmHOwdXYBMM5a97UadjOew_tv5CFJorfc_OiSQ-gqPnhOmESIC0zD41swRJZij0TkrzYdf6KfrEgoTTz00SkwmV4s8H0Z4G8T/s700/photo_2025-06-18_14-46-03.jpg

លោកស្រី ផេថងថាន បានធ្វើដំណើរមកកាន់វិមានរដ្ឋាភិបាលតាមផ្លូវលូកហ្លួង ឆ្លងកាត់ស្ពានអ័រ៉ាថ័យ ដើម្បីគេចពីក្រុមអ្នកតវ៉ាដែលប្រមូលផ្តុំគ្នានៅបរិវេណគល់ស្ពានសាម័យមេរុឆេត និងផ្លូវពិស្នុលោក ។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំដើម្បីអានសេចក្តីថ្លែងការណ៍អំពាវនាវឱ្យលោកស្រី ផេថងថាន ពិនិត្យមើលតួនាទីរបស់នាយករដ្ឋមន្ត្រីឡើងវិញ និងទាមទារឱ្យលោកស្រីលាលែងពីតំណែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDma4ZGFTgaNfBk0NPZcLMPZ5STfmdRHwR3byQeztdrHil3GcdD-AhR8bM1v8aXPjoD5hpvxcFCIP_gNF1-PmhZC9QBRfh2GZEi28-CfqjEIML8DcNeaVu3II8lLkODxb3tDdC3rLQdrLpu7I6p79J4ikKaAw8W8t3k1-uwXzVkywBS8d8aRSzBak10yMi/s700/photo_2025-06-18_14-46-04%20(3).jpg

លោកស្រី ផេថងថាន បានប្រជុំពិភាក្សានៅអគារថៃឃូហ្វា ជាមួយមន្ត្រីពាក់ព័ន្ធជាច្រើន ដូចជា ៖ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកឧត្តមសេនីយ៍ ឃ្លេវ ផ្លតថុក អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ, អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាក់ផានិត ក្នុងឋានៈជាប្រធានគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងតំណាងកងកម្លាំងប្រដាប់អាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFr-B6qS5F71Jqqx4T6bwAN3H-8ezGqV7pnt__jXfmP1ccL87CE7jdBlVlA79MVWqoDkKaWr-nGyMc1crZXrYirsiOf6Jm6I6Jb2mA-MUxOQwDirtkUkLSmwyeW1pxcIbGJtenmMiVAqweNrAz1hgEKm0DM8se8B_jsNpbS0Xm05KhM_u60jmlAq-x2yDt/s1024/photo_2025-06-18_13-59-13.jpg

ការប្រជុំគ្នាលើកនេះរបស់លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ គឺដើម្បីត្រៀមអនុវត្តវិធានការបន្ទាន់បិទព្រំដែនកម្ពុជា-ថៃ ។ ប៉ុន្តែពុំទាន់មានព័ត៌មានលម្អិតពីរឿងការបិទព្រំដែននៅឡើយទេ ថា តើថៃនឹងបិទព្រំដែនទាំងស្រុងឬក៏យ៉ាងណា ៕