ថ្មីៗនេះ ទស្សនាវដ្តីម៉ូតកូរ៉េ Elle បានប្រកាសថា Jisoo សមាជិក BLACKPINK នឹងក្លាយ ជា Cover លើគម្របទស្សនាវដ្តីសម្រាប់ខែ កក្កដា ឆ្នាំ២០២៥។ នៅក្នុងកម្រងរូបថត របស់ Elle Jisoo បញ្ចេញនូវស្ទីលបែបយុវវ័យ ស្វាហាប់ ពោរពេញដោយបរិយាកាស រដូវក្តៅ។បន្ទាប់ពីថតរូប Jisoo បានធ្វើបទសម្ភាសជាមួយ Elle ដោយចែករំលែកពីរឿងសប្បាយៗក្នុងជីវិត និងជាពិសេសការបង្ហាញអំពី ការវិលវិញរបស់ BLACKPINK ។

នៅក្នុងកិច្ចសម្ភាសន៍ Jisoo បានចែករំលែកថា នាងតែងតែស្វែងរកសុភមង្គល ក្នុងរឿងតូចតាច និងសាមញ្ញក្នុងជីវិត ដូចជាមានសួនកុមារនៅជិតផ្ទះរបស់នាង ហើយពេលនាងបើកបង្អួច នាងអាចឮឆ្កែព្រុស និងក្មេងៗជជែកគ្នាលេងដែលធ្វើឱ្យ នាងញញឹម។នាងព្យាយាមរីករាយនឹងពេលដ៏តូចនៃសន្តិភាពដែលមកជាមួយនឹងអាកាសធាតុក្តៅ។ Jisoo គិតថាទីបំផុតនាងអាចរីករាយជាមួយរដូវក្តៅ»។

ជាមួយនឹង ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក « DEADLINE » របស់ BLACKPINK មកដល់ Jisoo បានបង្ហាញពីក្តីរំភើបរបស់នាងថា «ខ្ញុំពិតជាទន្ទឹងរង់ចាំវា ហើយខ្ញុំពិត ជារំភើបណាស់។ យើងខកខានការលើកទឹកចិត្តរបស់ Blinks ហើយយើងកំពុងរៀបចំ អ្វីដែលអស្ចារ្យ ដូច្នេះយើងអាចស្តាប់ការលើកទឹកចិត្ត របស់ពួកគេកាន់តែខ្លាំង។ ដូច្នេះសូមរង់ចាំវា» ។
និយាយអំពីថាមពលរបស់ BLACKPINK ក្នុងការជួបជុំគ្នាជាក្រុមដែលមានសមាជិក ៤នាក់ពេញ Jisoo បានចែករំលែកថា «ដោយសារតែពួកយើងម្នាក់ៗធ្វើការលើគម្រោង ផ្សេងៗគ្នាជាច្រើន នៅពេលដែលយើងសហការគ្នា យើងមានគំនិតកាន់តែច្រើន និងបើកចំហលទ្ធភាពកាន់តែច្រើន។តាមរយៈការបូកបញ្ចូលបទពិសោធន៍ និងកម្លាំងទាំងអស់របស់យើង ខ្ញុំគិតថាយើងអាចត្រឡប់មកវិញកាន់តែខ្លាំងក្នុងក្រុម»។ ជាមួយគ្នានេះ Jisoo បានឆ្លើយថាអ្វីដែលនាងស្រលាញ់បានយូរគឺប្រហែលជាខ្លួនឯង។ «ខ្ញុំគិតថាខ្ញុំជាអ្នកគាំទ្រដ៏ធំបំផុតរបស់ខ្ញុំ ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯង និងផ្តល់ក្តីស្រឡាញ់ឱ្យខ្លួនឯងបំផុត»។

បន្ទាប់ពីបញ្ចប់កិច្ចសន្យាទោលជាមួយនឹងផលិតកម្ម YG Entertainment នៅចុងឆ្នាំ ២០២៣ ដូចសមាជិកផ្សេងទៀត Jisoo បានបង្កើតក្រុមហ៊ុនគ្រប់គ្រងផ្ទាល់ខ្លួនរបស់នាង ដែលមានឈ្មោះថា BLISSOO ហើយបានចុះកិច្ចសន្យាជាមួយផលិតកម្មអាមេរិក Warner Records។ក្នុងពេលបំពេញការងារទោល Jisoo ផ្តោតលើអាជីពសម្តែងរបស់នាងព្រមទាំង
បានចេញអាល់ប៊ុមខ្នាតតូច «Amortage» ដែលមានបទចម្រៀង៤បទ ៕










