កាលពីកន្លងទៅនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ប៊ូលី បបូរមាត់និងរូបសម្រស់របស់តារាចម្រៀង ទេព បូព្រឹក្ស ។ ទោះយ៉ាងណា តារាចម្រៀង រូបនេះបាននិយាយនៅក្នុងការ Live របស់ខ្លួនថានាងមិនខឹងនឹងពាក្យ សម្តីបណ្តុះបង្អាប់ លើរូបសម្រស់របស់នាងនោះទេ ទោះបីជានាងមានរូបរាងឬកែទៅជាយ៉ាងណាក៏នៅតែជា ទេព បូព្រឹក្ស។

គេចាំបានតារាចម្រៀង ទេព បូព្រឹក្ស បានក្លាយជាប្រធានបទជជែកវែកញែកនៅលើ បណ្តាញសង្គមមុននាងនិង ជី ដេវីត រៀបការ នៅពេលអ្នកទាំងពីរបញ្ចេញរូបថត Pre Wedding។អ្នកនិយមលេងអ៊ីធឺណិតមួយចំនួនបានបញ្ចេញមតិយោបល់បណ្តុះបង្អាប់មាត់របស់តារាចម្រៀងស្រីរូបនេះជាដើម។មិនត្រឹមតែប៉ុណ្ណោះអ្នកមួយចំនួនក៏បានចូលទៅបញ្ចេញមតិយោបល់នៅក្នុងការបង្ហោះរបស់ ជី ដេវីត និងថា សម្រស់ទេព បូព្រឹក្ស ពេលមិន ទាន់កែគឺស្រស់ស្អាតជាងបច្ចុប្បន្ននេះ។ ការខម្មិនរបស់អ្នកមួយចំនួនអំពីសម្រស់របស់ទេព បូព្រឹក្ស ក៏ជំរុញឱ្យ ជី ដេវីត ជាប្តីក៏បានចូលឆ្លើយតបថា លោកចេះមើលថែភរិយារបស់ខ្លួន ហើយ។
យ៉ាងណាមិញ នាពេលកន្លងមកថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស បាននិយាយនៅ ក្នុងការ Live ថានាងមិនប្រកាន់ខឹងទៅលើអ្នកដែលប្រើសម្តីរិះគន់លើរូបសម្រស់របស់នាង ឡើយ។ ម្ចាស់បទ «ទេវរាជ» បាននិយាយថា អ្នកដែលថានាងមិនស្អាតនាងមិន ខឹងនោះទេ ព្រោះនាងថែមទាំងហ៊ានដល់បិទក្បាលត្រងោលនាងមិនដែលខ្វល់នោះ ទេព្រោះមុខនាងនៅតែជាមុខនាង។ ទេព បូព្រឹក្ស ថាទោះបីជានាងចង់ប្តូរច្រមុះរបៀបមិច ក៏នៅតែជា ទេព បូព្រឹក្ស នាងចូលចិត្តធ្វើអីគឺធ្វើហ្នឹង។

ភរិយាស្របច្បាប់របស់ ជី ដេវីត បានលើកឡើងទៀតថា នាងជាមនុស្សដែលហ៊ាន ទទួលស្គាល់ការពិតបើកែកន្លែងណាគឺប្រាប់ថាកែកន្លែងនោះ ហើយនាងគឺមានកែច្រមុះ និងចាក់មាត់ ហើយផ្ទៃមុខគឺមិនបានកែនោះទេវាប្រែប្រួលទៅតាមស្ថានភាពស្គមឬធាត់។ ក្នុងនោះ ទេព បូព្រឹក្ស អះអាងថាមានអ្នកនិយាយថាកែខ្លាំងពេកប្រយ័ត្ន ជី ដេវីត លែងស្រលាញ់ នាងរឹតតែមិនខ្វល់ទៅទៀតត្រង់ចំណុចនេះ៕










