ថៃ ៖ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា ប្រទេសថៃចាត់ទុកការគំរា.មបិទព្រំដែន និងហាមឃា.ត់ការនាំចូលផលិតផលថៃទាំងស្រុង របស់សម្ដេច ហ៊ុន សែន ប្រសិនបើថៃមិនព្រមធ្វើតាមការទាមទាររបស់គាត់នោះ គឺជាសកម្មភាពដែល “អ្នកជិតខាងល្អនឹងមិនធ្វើនោះទេ” ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai PBS World កាលពីល្ងាច ថ្ងៃទី១៦ ខែមិថុនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0PZ3RqgzYq-O-3Z5DrQpbxfuE5ewbNnCGPQ-IHOVaW43gpfCIHGmvmfRvUJl7IOaD1CGXbegwcKgjkfSAF76wstgv5g8KRsmrbEcYrY4hwdwWKKzo67xZWZyM7oM1QO3SITqrYi63GtK-nEodlWbE3pP_wpKjmFW5XhAdeIbauoz3Anh41gEvC6hGxLrD/s1078/photo_2025-06-17_10-13-23.jpg
ដោយមិនបញ្ចេញឈ្មោះស្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ប៉ុន្តែអ្នកនាំពាក្យរូបនេះបាននិយាយថា «អ្នកជិតខាងល្អគួរតែចូលរួមក្នុងការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយ និងស្ថាបនាគ្នាទៅវិញទៅមក ជំនួសឱ្យការផ្តល់ឳកាសជាចុងក្រោយ។ ផលប៉ះពាល់នៃវិធានការបែបនេះ នឹងត្រូវប្រជាជននៃប្រទេសទាំងពីរជាអ្នកទទួលរង។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXcyKtXC1e1Q0hzrEGTqgE4qmj_Gy4gFa25Oiv6D2k-4g-H_FEyYHqeRYF5TVMHHJKpJRbss_h7LjgLOubvb7ia18Shpro6igihzK4wvlvxgPMCA8H1UGQnXxfhYZYFrS-jFrlav4lsSx_auJZxbxuUnYGp-Dpvv_DDeKFcXMSeGWwhRr288haLCtHGFI4/s1280/photo_2025-06-17_10-13-24.jpg

លោក Nikorndej បានលើកឡើងថា «លោក ហ៊ុន សែន និងកូនប្រុសរបស់គាត់លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីកាន់អំណាច តែងប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចេញសេចក្តីថ្លែងការណ៍ផ្លូវការនានា។ អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា «ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនមែនជាបណ្តាញផ្លូវការ សម្រាប់ទំនាក់ទំនងការទូតនោះទេ។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdbr5KhPVgA_tWfZalQ3hJ4Dwgeto6gb7M6_9vtBxG5Ep68wL_Qpv2n4WTk-nFNZjSpKJMsviqICjFCN9m9G4Tq5bJcERJxvu_BnDA2JVdE_33nCZVkBKVCz0YX5foefpmO2pojI7pK0OngO0OJ2s3_Pel6DaG_D4Up_xesJ_qXyfDgFqp7_ijth41i5Hq/s1280/photo_2025-06-17_10-13-25.jpg
គួររំលឹកថា កាលពីព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានគំរា.មថា ប្រសិនបើថៃមិនព្រមបើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាឡើងវិញនៅថ្ងៃស្អែកទេ កម្ពុជានឹងដាក់បម្រាមមិនអោយបន្លែ ផ្លែឈើថៃចូលតាមច្រកព្រំដែនណាមួយរបស់កម្ពុជាឡើយ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រទេសថៃបានដាក់កំហិតលើម៉ោងបើក.បិទច្រកព្រំដែនជាច្រើនជាមួយកម្ពុជាដោយឯកតោភាគីកាលពីសប្តាហ៍មុន ចំពេលដែលមានភាពតានតឹងកើនឡើងនៅក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcXUUDLun6fExNNQDm8GuzrXRswFkP5m8MVLkWNORGdr-VyRBbCiNDb0jr24D6C8e5P3nAj-itfHHF_yzCBwxnF0_tBft166ZBjrM1AqQIKQthhWK56SW0c72OpHjXVRKB2EMVz2yomBAW2QOQqM3RehdW0JRZcwRB-_Mxlnh7WOHNw055j61TMPM_NeF7/s1280/photo_2025-06-17_10-13-26.jpg

លោក Nikorndej បានឆ្លើយតបដោយនិយាយថា “ការចេញផ្សាយជាចុងក្រោយ ឬធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈដែលនាំឱ្យមានការយល់ច្រលំបែបនេះ ឆ្លុះបញ្ចាំងពីកង្វះខាតនៃចេតនាពិតប្រាកដរបស់កម្ពុជា ក្នុងការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើទំនាក់ទំនងអ្នកជិតខាងល្អ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieIGvj-jTwkq-396hr3fuvjwgFkrKCTIFxA1MGHGwO45Axc7PAQaME8lBKhr3NUA7bAInApqVaDFGjOCoVJU8EyWreGXXIvTK8bb-ajtsxuinNOwCSpSdJ3kQtIoOpEBCFfTvOMvKUDrHZmW714bil-Nfru5r7drjGNWNj5m3egmewkG_ga9-eIdkUFdFg/s1280/photo_2025-06-17_10-13-27.jpg

លោក Nikorndej បានសង្កត់ធ្ងន់ថា ៖ ក្នុងការដោះស្រាយភាពតានតឹងតាមព្រំដែន ប្រទេសថៃផ្តល់អាទិភាពដល់សុខុមាលភាពរបស់ប្រជាជន។ លោកបានបន្តថា៖ «វិធានការប្រឆាំងរបស់ប្រទេសថៃគឺសំដៅមកលើរដ្ឋាភិបាលមិនមែនប្រជាជននោះទេ»។ «រដ្ឋាភិបាលថៃតែងអនុវត្តការវិនិច្ឆ័យដោយប្រុងប្រយ័ត្ន និងមានស្មារតីចាស់ទុំក្នុងការអនុវត្តវិធានការប្រឆាំងដោយមិនបញ្ចេញអារម្មណ៍ និងមិនធ្វើនយោបាយលើទំនាក់ទំនងនៃប្រទេសទាំងពីរនោះទេ»៕