ប្រទេសថៃ ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានថ្លែងនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ក្រោយពីលោកស្រីប្រជុំជាមួយមន្ត្រីពាក់ព័ន្ធស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ថា ប្រទេសថៃពុំបានបិទច្រកព្រំដែនទេ ថៃគ្រាន់តែផ្លាស់ប្តូរពេលវេលាបើក-បិទច្រកព្រំដែនដើម្បីសុវត្ថិភាពពលរដ្ឋ ហើយលោកស្រីបញ្ជាក់ថា ថៃមិនឱ្យអ្នកណាម្នាក់គំរា.មកំហែ.ង ថៃមានសេចក្តីថ្លៃថ្នូរ រដ្ឋាភិបាលថៃគ្មានបញ្ហាជាមួយកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3c64ENauHn8XcTyFW4bokt4GbzJQkhKsEJiqzMEqShU2jbaTy2pfvdGryoGsyHPTbl2nHMvHpfMD-QmXCcNw0KVydoZMLJw5BgRew13YjlqOxfyx2-Z6RGOMazMvJbQZfpZ7I0WTp-WCSoJZIez-aYyEWuAk8gdrfexB4CtzxKRqOd-2IvxGSLT2oVpLF/s1280/photo_2025-06-16_13-42-57.jpg

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា ថៃពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយថៃបានបង្កើតគណៈកម្មការដើម្បីឆ្លើយតបនឹងកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ លោកស្រីថា ថៃពុំបានបិទច្រកព្រំដែនជាប់កម្ពុជាទេ គឺថៃគ្រាន់តែផ្លាស់ប្តូរពេលវេលាបើក-បិទច្រកព្រំដែនប៉ុណ្ណោះ ដោយសារមានការបញ្ជូនអាវុ.ធមកកាន់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVFO3eGfFq86nRXszcTrn6z5vrk3y0YATLuTkl4H4kHLMhGmxqx4lIRnNJyJspC9iMPWBH9fRgrX3L-5bWqtOto00wy4ETvmavlrS6zbo1144uInGw2jwSx8_Z6mY6z85mPRXkBp8ugl44lFXLxcg65DGni_r8GhsShcjB-QZO0zcaGDSezeadOSSB7bn0/s901/photo_2025-06-14_13-00-27.jpg

លោកស្រី ផេថងថាន បញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ មិនមែនជាការជជែកពិភាក្សាគ្នាហើយបញ្ចប់នោះទេ ប៉ុន្តែលទ្ធផលកិច្ចប្រជុំនឹងសរសេរជាលាយលក្ខណ៍អក្សរដើម្បីឱ្យពិភពលោកដឹងថា ប្រទេសទាំងពីរមានកិច្ចព្រមព្រៀងអ្វីខ្លះ ។ នារសៀលថ្ងៃទី១៦ ខែមិថុនា នេះ ក្រសួងការបរតេសថៃបានរៀបចំកិច្ចប្រជុំជាមួយមន្ត្រីស្ថានទូតគ្រប់ប្រទេសឱ្យបានដឹងឮ ។ អ្វីដែលថៃអនុវត្តតិចជាង គឺការទំនាក់ទំនងសាធារណៈ ពីព្រោះថៃគោរពកិច្ចចរចាអន្តរជាតិ និងទ្វេភាគី ហើយអ្វីដែលពិភាក្សាគ្នា គួរតែមានលក្ខណៈផ្លូវការ និងកម្រិតទ្វេភាគី ។ ថៃពុំធ្លាប់ញុះញង់ ឬនិយាយឱ្យមានការប៉ះទង្គិចអ្វីទាំងក្នុងប្រទេស និងក្រៅប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUz8YCZFDMKooxEZm3KxuMjwlYP-dvwQ8_tK5SuTCEtxddMpLlcnmj_Ij37a2Gry6dN0zV4NpCLYKoCd0pj9Q9CPcTv-1b-pgE5FCieWomxAgEGQlV1_VVnc1SAzGQH7-cnTEk3Adff-aIImz_HOsEN5mwbY7p_qn-wI6eAS5NoKEUjHCa40CQLtPEni4X/s1280/photo_2025-06-16_13-42-59.jpg
លោកស្រី ផេថងថាន បន្តថា ៖ «ខ្ញុំជានាយករដ្ឋមន្ត្រី បើមានការប៉ះទង្គិចខ្លាំងក្លានៅព្រំដែន មានន័យថា ខ្ញុំត្រូវតែជ្រាបថា តើមានអ្វីកើតឡើង ។ បើខ្ញុំព្រមព្រៀងឱ្យមានការប៉ះទង្គិច គឺត្រូវមានការជជែកជាមួយកងទ័ពផងដែរថា តើត្រៀមខ្លួនហើយឬនៅ ។ បើយើងស្ថិតក្នុងស្ថានការណ៍ណាមួយ គឺត្រូវតែស្ថិតក្នុងស្ថានការណ៍នោះ មិនមែននៅសុខៗកើតរឿងមក ស្រាប់តែដុតភ្លើងឱ្យឆេះ នេះជាអ្វីដែលគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPa7pEeBrpgRtRYR-bWb9O6mMPIfQS0rueaZYf5keL5P7Kpj_JDjQHJfekCOWDF18357JUbi9U6UaW5aFmJ5FuUl9Fg49ErWP6wQFXdiW0a20bLr4Ij6TLH024oCyksV8weMJyuQBc9_9Dq33FNp0-Uf34hFyn-FG9eC3LwgcSMWcNsmnE4AtRqKrLCAzR/s2048/506761657_1111500991006702_1342376562835499022_n.jpg

កងទ័ពក៏ដូចគ្នាដែរ គឺត្រូវការពារអធិបតេយ្យរបស់យើង ប៉ុន្តែធ្វើឱ្យណា កុំឱ្យមានការប៉ះទង្គិច ឬបង្ហូរឈាមកើតឡើង ។ រដ្ឋាភិបាលគោរពកងទ័ពជានិច្ច ពីព្រោះកងទ័ពជាអ្នកបម្រើជាតិ និងស្គាល់ពីអាវុធគ្រប់ប្រភេទ ។ លោកស្រីបានពិនិត្យជាមួយកងទ័ពគ្រប់ពេលវេលាថា គួរធ្វើដូចម្តេចឱ្យបង្កើតប្រយោជន៍ខ្ពស់បំផុតសម្រាប់ប្រទេសថៃ ។ ការចល័តកងទ័ពក៏ត្រូវពិភាក្សាជាមួយរដ្ឋាភិបាលដែរថា តើអាចចល័តបានឬអត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg69ZXCUiTjrDM4hI7zM6uSH2mQTDFabZbFwPlgYj1raWlAo76hDeE35sVI8ifaTw5Bc8dKFEbb4JXwqwFAUt8pw5DPGmdojdpkDsq2Sv08u5RxtkpXbTKHmR6Goa5LLaOzKFdbO4kLWr4zs-nj9bqLYQOmdV_h8P7Gm4G1pRbWl1KkisLoBwfHowX8_4pn/s1280/photo_2025-06-16_13-59-45.jpg
រដ្ឋាភិបាលថៃ និងកងទ័ពគ្មានបញ្ហាជាមួយគ្នាទេ និងសូមឱ្យគ្រប់គ្នាគាំទ្ររដ្ឋាភិបាល និងកងទ័ពឱ្យក្លាយជាស្ថាប័នតែមួយ ។ ប្រទេសថៃរួបរួមគ្នា និងពុំព្រមឱ្យអ្នកណាមកកកាយ ឬឱ្យអ្នកណាមកបង្កាច់បង្ខូច ឬគំរាមទេ ថៃជាប្រទេសមានសេចក្តីថ្លៃថ្នូរ និងរឹងមាំ ។ ចំណុចនេះនឹងបញ្ជាក់ថា ថ្ងៃនេះ (ថ្ងៃទី១៦ ខែមិថុនា) បើមិនគោរពច្បាប់ទេ ពិភពលោកទាំងមូលក៏ពុំអាចទទួលយកបានដែរ ។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4M4Xu1sf-wfq97n0WX-2UzNrZhyphenhyphenopixDQY59izgbaR3WV3qLttivwxffaUJsauLaA9UHafF31ShplbNJjPk8_jpezK0ZzkVAkz4olh0NoXuRO2onKRiS2m0ZuaJKZ5tB2ovlq8WixE7OKzwYhJGROeUMm9b71otjkWdrMw-41gPGTVY1NzdUxmmhYyRJX/s1920/image_2025-06-16_08-48-43.png

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃថ្លែងបែបនេះ គឺក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាប្រកាសថា កម្ពុជាទុកពេលឱ្យថៃរយៈពេល២៤ម៉ោង ធ្វើឱ្យស្ថានភាពច្រកព្រំដែនត្រឡប់មកធម្មតាវិញ បើមិនដូច្នោះ កម្ពុជានឹងបិទមិនឱ្យនាំចូលបន្លែ ផ្លែឈើរបស់ថៃនៅគ្រប់ច្រកព្រំដែន ៕