ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត បានបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលថៃ គឺពុំធ្លាប់មានគំនិតបណ្តេញពលករខ្មែរ ឬពលករប្រទេសផ្សេងៗឱ្យត្រឡប់ទៅប្រទេសវិញទេ ។ លោកស្រីសន្យាពុំយករឿងទំនាក់ទំនងរវាងប្រទេសមកធ្វើជាបញ្ហានយោបាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaeqddJUYtNerNGhJhtektTDqkwPkJ605C0YdGZOh4JRW7c8jvIbOx9aI1-kbWKHfCmCgldqKeIJZycFpp_l5TMXhJD8PzoRJ3bHG-vlAeRXRd7p5R1YIk0RDByMkrFqm7_zeTokMuWrFhUuuVrU-ebSdYFBJLBBZOcSwqFdo1vaFNyLanXuLPNGjbb89I/s1535/image_2025-06-16_16-11-13.png
ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាអំពាវនាវឱ្យពលករខ្មែរធ្វើការនៅប្រទេសថៃធ្វើដំណើរត្រឡប់មកកម្ពុជាវិញមុនពេលថៃបណ្តេញចេញ លោកស្រី ផេថងថាន ស៊ីណាវ៉ាត នាយករដ្ឋមន្ត្រីថៃបានសរសេរក្នុងបណ្តាញសង្គមកាលពីថ្ងៃទី១៥ ខែមិថុនា ថា ប្រទេសថៃទទួលយកពលករបរទេសមកធ្វើការ ដោយផ្តល់ការថែទាំសុខុមាលភាពដល់ពលករដែលចូលមកធ្វើការដោយស្របច្បាប់តាមសិទ្ធិ និងប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5lVYIs52h9mEDl0K28yZc8dR_PxMOrTaI_vAXla5oBW5B0_K9qAbQhrC40IX-KwPVbHkhvkNjwsfIWmquvdOMFXBbGk0l5FIgzSf-_lWS46KDqadLDAF3FvbKndzeChNIhl12wTUtZUv7d92F-GEOzZb_hLP_I64sz9gVF8bwHyc0T7ry_O5fqWHcb-48/s1000/image_2025-06-16_16-11-14.png

រដ្ឋាភិបាលថៃពុំធ្លាប់មានគំនិតបណ្តេញពលករប្រទេសណាមួយទេ ប៉ុន្តែបើប្រទេសណាមានវិធានការហៅពលករត្រឡប់ទៅវិញ ហើយពលករមានការងារធ្វើក្នុងប្រទេសរបស់ខ្លួន វាជាសិទ្ធិសេរីភាពដែលពលករប្រទេសនីមួយៗអាចសម្រេចចិត្ត និងស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាលប្រទេសនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFgyl5LVCFVXEitTzoN_NfoXXhoJd5YfNzh8TcS7lBtshhfZUgFdpJ2v-dpeja-ALwWmcRrt949LU6drHtrC0UQhUE9xKOxBsoUbkD3cktkJTbJYHTyl-elTS_k95lJ57uvtwza2W66Lyg_O4YelvY0V5jEE0HJgMQRDkATYCy8o7AVsXJtsTWYNXwwrQ4/s600/image_2025-06-16_16-11-14%20(2).png

លោកស្រី ផេថងថាន បញ្ជាក់ថា ៖ «ខ្ញុំសន្យាពុំយកទំនាក់ទំនងអន្តរជាតិរវាងប្រទេសមកធ្វើជាប្រធានបទនយោបាយ ។ ខ្ញុំសូមអំពាវនាវឱ្យមានវិធានការអន្តរជាតិណាមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រទេស និងពលរដ្ឋ ដូចគ្នានឹងផលប្រយោជន៍នយោបាយក្នុងប្រទេសរបស់ខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX9Zou5oubxg-qMytrRKlJeoPDyuO76tgxQqDqfrnyM3w6hxjUOa2LMH2xSpSY-VNcwtH7Q_NctUFCN0lDm7m88Lj2g-eCW7OKP5PHPMUILc7cNxWhy-hub7n2j8JiJhSl9VqJT0Kqeen9hvJ8LxwJMkFy-l80x4-U81lobIMUN4f-pajmWEk-M4g0r5pR/s1024/image_2025-06-16_16-11-15.png

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអំពាវនាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញ ឬប្រមាថ អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះជាមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzZWTWCBNoYahf6WWuPr2IMepellVDKcoHU8oQ7POKgpLXsIEfXjOrY7BbwmqFOr88usMB8T0ux4L0FO_vew2zU4qIdzrA3iD9rXZEXDFKKCMibSNhWT9T8s-bhFTYEzQ6LQH8Ba19lbAyu6VkStNgWl4SZR76f0BlH8xQVBftD4GS0iZ5dPCZhHeqefYv/s1280/image_2025-06-16_16-11-16.png

សម្តេចតេជោបានមានប្រសាសន៍ថា ៖ «បងប្អូនពលករដែលចំណាកស្រុកទៅធ្វើការងារនៅដីសៀម សូមត្រឡប់មកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះ កំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន» ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យរាជដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ ៕