រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម គួច វែងស្រ៊ុន បាននិយាយថា ៖ ពាក្យសំដីរបស់មេទ័ពថៃភូមិភាគទីពីរ គឺបានបញ្ជាក់ច្បាស់ហើយ ថាថៃជាអ្នកប្រកាសសង្គ្រា.ម ហើយចង់ធ្វើសង្គ្រាម និងមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលយន្តការច្បាប់អន្តរជាតិ ដោយជ្រើសរើសជាប្រទេសមួយនៃសមាជិកអង្គការសហប្រជាជាតិ ដើរចេញពីសន្តិភាព ឆ្ពោះទៅកាន់សង្គ្រា.ម លែងមានសណ្តាប់ធ្នាប់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTLxZtLioeoqEKnkPKIiHtSTJY6EeEbGiXC82rWDTGhG6Zg2N0iXCiIRKijRXQc99TwwpAva-NRdNXTsJFgGcXWcXzjoT0L4zUuFsdJe_T4xiwC1RAkzi0zr1KvG9BW4J4Ynmj2lhErIeEZFLRIdVO1a4jubeom1uD740pSttGUv2Xk6aQqHxtt245bE00/s1278/image_2025-06-16_13-02-50.png
លោកបានបន្តថា ៖ ពាក្យរបស់មេទ័ពថៃរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គេចង់ធ្វើសង្គ្រាម និងថៃមិនទៅ ICJ ដាច់ខាត។ ដូចនេះកងទ័ពថៃ ត្រៀមខ្លួនស្លាប់ទៅក្នុងសង្គ្រាមនេះ ហើយប្រជាជនថៃខ្លួនឯងផងដែរ ក៏ត្រៀមទៅ នឹងទទួលការរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមដែលថៃបង្កើតជាមួយកម្ពុជា និងជាអ្នកឈ្លានពានកម្ពុជា ដែលជាមួយប្រទេសជាប់របងផង និងការថ្កោលទោសលើឆាកអន្តរជាតិផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr2EoU1KU1eKnWs_W8YWttuNvcCpSZJ39QPxFJLPiAF4ZpxJP39-QqZ6DZ7a-BeuJt0dHyII0wolWQEFSThhqirPx4hDr_rHLh45l1TONnAac3BnTY01JZON4UfC6eG9JEDrE3GD9T8XQvz_YmeV-CXhyYRx0aAlfVtPDH8TI_pL9GqEOdc6wcPsAeW-YX/s1275/image_2025-06-16_13-02-51.png
គួរឲ្យរំលឹកថា កម្ពុជា បានប្រកាស និងប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការលើកកម្ពស់ការចរចារឈរលើអ្វីដែលមានស្រាប់ (JBC) ហើយអនុវត្តតាមច្បាប់ និងមូលដ្ឋានច្បាប់អន្តរជាតិជាគោលយ៉ាងខ្ជាប់ខ្ជួន ដូចនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី និងការពារបូរណភាពទឹកដី។ លើសពីនេះលោកបានបន្ថែមថា ប្រសិនបើមានប្រទេសណាចេញមុខប្រកាសគាំទ្រថៃ គឺស្មើនឹងគាំទ្រប្រទេសដែលមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលពិភពលោក តាមរយ:ការជ្រើសរើសសង្គ្រា.ម សម្លា.ប់កងទ័ព និងប្រជាជន ដែលផ្ទុយពីគោលការណ៍តំបន់ផង (អាស៊ាន) និងពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0hHF68BTahpM6cJPTJn4MIJb9_-ZEvPOIMDihbBTMOMZWLnn8x3SHdvcstj_2W7Lsdzu1qGw2_PwaUmDJAq27q0pp_f39H5GRYPmBr2xZvFLboftDqyX-_JPiwT4ghXcmKaGL2rY66huaA1Zk1bvsPChzRZZG1zHQc-9IGEeT76fsHR1EjpFfdEkCns21/s1280/photo_2025-06-14_12-49-47.jpg

លោករដ្ឋមន្ត្រីបានឲ្យដឹងផងដែរថា ៖ កម្ពុជាជ្រើសរើសសន្តិភាព និងជ្រើសរើសច្បាប់អន្តរជាតិ-ថៃជ្រើសរើសសង្គ្រាម និងបដិសេធច្បាប់អន្តរជាតិ។ ដូចនេះជម្រើសរបស់យើងដាច់ខាតពេលនេះ គឺជឿជាក់លើរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្លាំងមហាសាមគ្គីគ្រួសារខ្មែរតែមួយ ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ជាមូលដ្ឋានសម្រាប់បច្ចុប្បន្ន អនាគត និងគ្រប់កាល:ទេស:៕