តស់! ចូលរួមកម្មវិធីចែករំលែកកូកា-កូឡា ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក!
យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ជាមួយមនុស្សជាទីស្រលាញ់របស់អ្នករបស់ក្រុមហ៊ុនកូកា-កូឡា បានចាប់ផ្តើមសាជាថ្មីទៀតហើយ បន្ទាប់ពីទទួលបានជោគជ័យកាលពី១០ឆ្នាំកន្លងមកនេះ។ ឥឡូវនេះយុទ្ធនាការដ៏ធំលើកនេះបានធ្វើនៅកន្លែងសំខាន់ៗជាច្រើននៅរាជធានីភ្នំពេញ ហើយនេះជាសកម្មភាពនៅស្តង់ព័ត៌មាននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានវត្តមានពីតារាល្បីៗតាមបណ្តាញសង្គមជាច្រើនរូបចូលរួមផងដែរ។
អ្វីដែលល្អនិងកាន់តែអស្ចារ្យជាងមុនគឺ យុទ្ធនាការលើកនេះ សម្របទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជាបានកាន់តែល្អ ដោយក្រុមហ៊ុនក៏បានបញ្ចូលឈ្មោះ ប្រជាជនកម្ពុជា ជាង៤០ឈ្មោះ មានដូចជា (វណ្ណដា សុវណ្ណ ធីដា តារា..) និងអក្សរដែលបង្ហាញពីស្ថានភាពនៃទំនាក់ទំនងចំនួន9 រួមមាន (អ្នកមានគុណ, សំណព្វចិត្ដបេះដូងខ្ញុំ, មិត្តរួមថ្នាក់, ពួកម៉ាក, អ្នកជិតខាង, មិត្តសំឡាញ់ Besties & Babe ) ក្រៅពីឈ្មោះខាងលើ លោកអ្នកក៏អាចជ្រើសរើសឈ្មោះ ឬកំប៉ុងភេសជ្ជៈកូកា-កូឡា ដោយផ្ទាល់និងផ្លេតហ្វមឌីជីថលថ្មី ដើម្បីធ្វើឲ្យអ្នកកាន់តែងាយស្រួល ចូលរួមជួយលើកទឹកចិត្តអ្នកឲ្យចូលរួមផ្សារភ្ជាប់ទំនាក់ទំនងចែករំលែក ជាមួយនឹងបុគ្គលដទៃនៅផ្ទះ ពីកន្លែងធ្វើការ និងនៅទីកន្លែងផ្សេងៗទៀត។
សូមរំលឹកផងដែរថា យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ជាមួយមនុស្សជាទីស្រលាញ់ គឺជាយុទ្ធនាការសកលរបស់ក្រុមហ៊ុនកូកាកូឡា ដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងបុគ្គលតាមរយៈការផ្លាស់ប្តូរនិមិត្តសញ្ញាឬក៏ឡូហ្គោ កូកា-កូឡា ដ៏ល្បីល្បាញជាមួយឈ្មោះបុគ្គល។
ការធ្វើបែបនេះអនុញ្ញាតឲ្យអ្នកចែករំលែក កូកា-កូឡា (Share a Coke) ជាមួយបុគ្គលជាទីស្រលាញ់ណាមួយសម្រាប់ប្រទេសកម្ពុជាយើង។ ក្នុងគោលបំណងផ្តល់ជូនបទពិសោធមួយដែលកាន់តែមានអត្ថន័យនិងស្និទ្ធស្នាលជាមួយនិងកំប៉ុងភេសជ្ជៈ កូកា-កូឡាដែលមានឈ្មោះផ្ទាល់ខ្លួន អក្សរដែលបង្ហាញស្ថានភាពនៃទំនាក់ទំនង ទៅតាមវប្បធម៌របស់ ប្រទេសកម្ពុជា ដែលអ្វីៗទាំងអស់នេះត្រូវបានធ្វើឡើងសម្រាប់មនុស្សជំនាន់ថ្មី។
បច្ចុប្បន្ននេះ កូកា-កូឡា កំពុងចាប់ដៃគូ ជាមួយកំពូលតារាចម្រៀងរ៉េបរបស់កម្ពុជាគឺលោកវណ្ណដា និងយុវជនជំនាន់ថ្មី (Gen-Z)ដែលមានឥទ្ធិពលជាច្រើនទៀត ដើម្បីធ្វើឲ្យយុទ្ធនាការនេះមានភាពរស់រវើកក្នុងរបៀបមួយដែលឆ្លើយតបនឹង ចំណូលចិត្តរបស់យុវជនទាំងនោះ។ លោកអ្នកអាចមកកន្លែងដាក់ឈ្មោះរបស់អ្នក នៅលើកំប៉ុងភេសជ្ជៈកូកាកូឡា តាមរយៈគេហទំព័រ www.coca-cola.com/kh (http://www.coca-cola.com/kh)










