ពេជ្រ វត្តីសារ៉ាវឌ្ឍី ជារឿយៗត្រូវបានគេយកមកធ្វើជាប្រធានបទរាល់មានការប៉ះទង្គិច រវាងខ្មែរនឹងថៃ រហូតនាងបានសម្រេចចិត្តលុបហាសថេកនៅក្នុងកម្មវិធីបវរកញ្ញាដែល ប្រជាជនខ្មែរមិនពេញចិត្តគឺ MGI។ យ៉ាងណា នៅលើប្រូហា្វល់បណ្តាញសង្គមរបស់នាង ដែលដាក់ Title ជា លំដាប់រងទី៥ Miss Grand International 2022 នៅតែមានអ្នកកើតទុក្ខមិនសុខចិត្តចង់ឱ្យនាងលុបចេញរហូតថ្មីៗនេះកើតឡើងម្តងទៀត។

ស្របពេលប្រទេសកម្ពុជានិងប្រទេសថៃមានភាពតានតឹងចំពោះគ្នាស្រាប់តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្លាយជាមុខព្រួញនៅក្នុងវិស័យបវរកញ្ញាដោយសារតែ Title ជាកម្មវិធីរបស់ លោក ណាវ៉ាត់ ដែលជាស្ថាបនិកកម្មវិធី MGI ។ វាមិនមែនជាលើកទី១នោះទេដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវគេនិយាយឌឺដងផ្លែផ្កាចំពោះ Title របស់នៃតំណែង 5th Miss Grand International 2022។

កាលពីយប់ថ្ងៃទី១៣ មិថុនា ផេក team cambodia pageant បានបង្ហោះពី ពេជ្រ វត្តីសារ៉ាឌ្ឍី ដោយអង្វរចង់ឱ្យនាងលុប Title 5th Miss Grand International 2022របស់នាងចេញដោយបញ្ជាក់ថារូបគេក៏ជាហ្វេនម្នាក់ដែរ។ ការបង្ហោះនេះបាន ជំរុញឱ្យមានការពិភាក្សាគ្នានៅលើបណ្តាញសង្គមសូម្បីតែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានចូលទៅខម្មិន។

ទោះបីជាមានការចំអកឬក្នុងចេតនាណាមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានតបតដោយចិត្ត ត្រជាក់ជាមួយនឹងសម្តីថា «អរគុណបងសម្រាប់ការគាំទ្រនិងក្តីស្រលាញ់ដើម្បីតាម ដាននូវ ដំណើរការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជារបស់នាងខ្ញុំ» ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបង្ហាញលីញបណ្តាញសង្គមរបស់នាងទាំងហ្វេកប៊ុក ទិកតុក និង IG » ។
ការបង្ហោះរបស់ ផេកខាងលើក៏ជំរុញឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនឌឺដង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដូចជា «នៅជាប់កុងត្រាដល់ចាស់, គេជាម្ចាស់មកុដនៅ លុបចេញតែ លំដាប់រងទី៥ នៅតែដាក់» រួមទាំងមតិយោបល់ជាច្រើនទៀត។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រមួយចំនួនបង្ហាញដែរថា កាលពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រកួតឈ្នះមាន មោទនភាពចំពោះនាងចុះពេលមានរឿងបែរជាធ្វើទង្វើបែបនេះដាក់នាងទៅវិញ។
គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅសន្ទុះរិះគន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានកើនឡើង យ៉ាងខ្លាំងក្រោយស្ថាប័ន MIG មានរឿងជាមួយអ្នកគាំទ្រ កម្ពុជាហើយរូបនាងនៅបន្តដាក់ ហាស់ថេកជា Miss Grand Cambodia 2022, Miss Grand International, 5th Miss Grand International 2022 រហូតនាងសម្រេចចិត្តបញ្ឈប់ ការដាក់ហាស់ថេក របស់ខ្លួន ដោយគ្រាន់តែដាក់ Title 5th Miss Grand International 2022 នៅលើបណ្តាញសង្គម របស់នាងប៉ុណ្ណោះ៕










