ហានី Miss Queen Cambodia 2024 បានចេញវីដេអូមួយដោយប្រកាសទៅកាន់ សាធារណជនថារូបនាងសម្រេចចិត្តមិនទៅចូលរួមប្រកួតនៅក្នុងប្រទេសថៃនាខែកញ្ញា ខាងមុខនេះនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS7vUbPhPRoLAZO9jZ_BRos-eRsbcHOEGG_c8y4ZWYgmWaN8UWVo8qyJgHkNLgBv1F3FdtqBIbPVDvIqjEpz17MfItw6XY6feLNe2JxG9bNS_K6cq8xnw1j3STierfPaaJnaBpzPVb9vMw2K9Q_xd3TIiU8zj7m6gbJuTuOQ9NURdz7mR1sJYRgGv4dk4l/s2048/image_2025-06-14_09-32-38.png
នាយប់ថ្ងៃទី១៣ មិថុនា ហានី Miss Queen Cambodia 2024 បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គម អមដោយចំណងជើងថា «ក្នុងនាមនាងខ្ញុំមានឈាមជ័រកូនខ្មែរមួយរូប នាងខ្ញុំស៊ូលះបង់ដើម្បីជាតិរបស់នាងខ្ញុំ»។បវរកញ្ញាភេទទី៣ រូបនេះបាននិយាយថា ក្នុងនាមនាងជា ហានី មានឈាមជ័រជាកូនខ្មែរមួយរូប ហើយជាអ្នកឈ្នះនៅក្នុងការប្រកួត Miss Queen Cambodia 2024 ដែលត្រូវតំណាងកម្ពុជាចេញទៅលើឆាកអន្តរជាតិនៅឯប្រទេសថៃខាងមុខនេះនាងសុំប្រកាសជាសាធារណៈថានាងនឹងមិនបន្តការប្រកួតនៅប្រទេសថៃក្នុងខែ៩(កញ្ញា) ខាងមុខនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc9fv6IIbTRipL_vfiRVJM3iSXWPncz8M0neOeXxKn4EBcRmW8AMt7To7k_C4uML97tMr9BB2_ichKqzINULUvKWAVZBexpZ5WeSjMKwYBKlyo54jFpsZKiISsWaQxjkS2YFxP_GNvvzQdn7Xi5YyBgUk5eIe2rHWoqil2L3mVYHy1L6bGjEN7PZYT0Xuw/s2048/image_2025-06-14_09-32-40%20(2).png
ការសម្រេចចិត្តមិនទៅប្រកួតនៅឯប្រទេសថៃ ហានី បានបញ្ជាក់ថាប្រទេសមួយនេះ(ថៃ) តែងតែរំលោភបំពានមកលើប្រទេសកម្ពុជាជាច្រើនលើកច្រើនសារមកហើយរហូតមកដល់រឿងចុងក្រោយនេះមានទាហានរបស់សៀមហ៊ានបំពានមកកាន់ទាហានកម្ពុជារបស់នាងដែលជារឿងឈឺចាប់បំផុតសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេសរួមទាំងនាងផងដែលមិនអាចទទួលយកបាន។ Miss Queen Cambodia 2024 ថាការលះបង់តំណែងរបស់នាង គឺធ្វើឡើងដោយឆន្ទៈដើម្បីប្រទេសនាងដោយមិនមានការរុញរាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFlsip-R5v7R4nIWxGrBEB3NPpPi10fK3MQcg_gcJD6Ev6_dMeRSO6rtiyBhhOlNn8orqtF5q7VP1pNt1q2NwjNUlyaE4UyRys09dIxdzgcAl2h0Vs8POt6ulgqv-ijjhBjgJviMyIsunlY-ibwazf_JuTI-N3oMhaMIE_mMebjdmg4SR1jJl0vf-BrcTj/s2048/image_2025-06-14_09-32-41.png

ការប្រកាសបោះបង់តំណែងមិនចូលរួមប្រកួតនៅលើឆាកអន្តរជាតិដែលជាក្តីស្រមៃធំមួយរបស់ម្ចាស់មកុដរបស់ ហានី បានសម្តែងការរំភើបចិត្តនូវការលះបង់របស់នាង។ ទោះយ៉ាងណាខាងស្ថាប័ន Miss Queen Cambodia 2024 មិនទាន់ចេញមកបញ្ជាក់ទេថា បន្ទាប់ពី ហានី សម្រេចចិត្តមិនចូលរួមប្រកួតនៅប្រទេសថៃមានអ្នកផ្សេងត្រូវទៅជំនួសឬសម្រេចចិត្តមិនបញ្ចូនបេក្ខភាពទៅប្រកួតក្នុងឆ្នាំនេះនៅឡើយទេ៕