កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 កំពុងសន្សំពិន្ទុនៅលើ ឆាកប្រកួតអន្តរជាតិក្នុងនាមជាអ្នកតំណាងប្រទេសកម្ពុជា។ អ្វីដែលកាន់តែចាប់អារម្មណ៍ គ្រាន់តែ ដារ៉ា ទៅដល់ទឹកដីប៉ូឡូយភ្លាមនាងចាប់ផ្តើមសកម្មភាពរបស់ខ្លួនដោយ មិនបង្អង់ឡើយ មានទំនាក់ទំនងជាមួយបេក្ខនារីផ្សេងទៀត ខណៈមានដំណឹងមកថាម្ចាស់ Sponsor ជាច្រើនពេញចិត្ត ឈុំ ចាន់ដារ៉ា ។

លោក ភួង វណ្ណដា នាយកគ្រប់គ្រងកម្មវិធី Miss Supranational Cambodia 2025 បានបង្ហោះសំណេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១១ មិថុនា ថា «ឈុំ ចាន់ដារ៉ា ត្រូវបានម្ចាស់ Sponsor ជាច្រើនជ្រើសរើសយកថត មានការមមាញឹកជាខ្លាំងក្នុងពេល វេលានេះនៅ International»។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញ ការសប្បាយចិត្តរបស់ខ្លួនដោយសង្ឃឹមថាបវរកញ្ញារូបនេះទាក់ចិត្តយកបានពិន្ទុច្រើន ពីគណៈកម្មការតាមរយៈសកម្មភាពប្រចាំថ្ងៃបានច្រើនទម្រាំដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រមកដល់។
ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 បានធ្វើដំណើរចេញពី ទឹកដីមាតុភូមិ កាលពីល្ងាចថ្ងៃទី៩ មិថុនា ឆ្នាំ២០២៥។ ប៉ុន្មានថ្ងៃមកនេះអ្នកគាំទ្របាន សង្កេតឃើញថាមានទំនាក់ទំនងល្អ រួសរាយ ជាមួយនឹងបេក្ខភាពផ្សេងទៀត ខណៈបានបបួលបវរកញ្ញាប្រទេសដទៃមករាំបទពេញនិយមរបស់ វណ្ណដា មានចំណងជើងថា 360 ផងដែរ។
ការប្រកួត Miss Supranational កម្ពុជាមិនទាន់មានបេក្ខនារីតំណាងប្រទេសរូបណា អាចចូល TOP នៅក្នុងការប្រកួតនៅឡើយទេ ខណៈពេលនេះទស្សនិក ជនកំពុងមាន ក្តីសង្ឃឹមចំពោះ ឈុំ ចាន់ដារ៉ា នឹងទទួលបានលទ្ធផលល្អណាមួយបន្ទាប់ពីនាងខកខាន ម្តងរួចមកហើយក្នុងការតំណាងប្រទេសកាលពីឆ្នាំ២០២៤ ដោយសារតែមានបញ្ហាវីសារ៕










