យោងតាម Chosun Biz ក្រុមហ៊ុន Galaxy Corporation បានបង់ប្រាក់ឱ្យ G-Dragon សមាជិកក្រុម Big Bang ចំនួន១០ពាន់លានវ៉ុនជាសាច់ប្រាក់ប្រមាណជាង៧.៣ លានដុល្លារ និង១០ ពាន់លានវ៉ុនក្នុងជម្រើសភាគហ៊ុននៅពេលចុះកិច្ចសន្យាផ្តាច់ មុខជាមួយសិល្បកររូបនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQEgMOVcXGGyq_y9fJh9fYU_lyYz81rZhJs119FDFLZBOGHebqtox2HhM0SzRSFLoHyLK4XPisuVK_V7dYOMwNOqgSyjDatSgYnWtV0i94wGjra76CfkDGwUfC1cb3Ql5RnzbJhZa6W32Y9M3-ZFo3yLghvQl0QeHy_MhBxPYc_cjOzQE3SudZkLGrBfIY/s1600/image_2025-06-05_10-20-38.png
តម្លៃរបស់ក្រុមហ៊ុននៅពេល G-Dragon បានចុះហត្ថលេខាលើកិច្ចសន្យាត្រូវបាន គេប៉ាន់ប្រមាណថាប្រហែល ៤៧០ ពាន់លានវ៉ុន។ ភាគហ៊ុនរបស់ G-Dragon ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ២% ។ បច្ចុប្បន្នម្ចាស់ភាគហ៊ុនធំជាងគេរបស់ Galaxy Corporation គឺ CEO Choi Yong Ho មានភាគហ៊ុនចំនួន (២១.៩៩%) និងអ្នកវិនិយោគហិរញ្ញវត្ថុ (FIs) រួមមាន Shinhan Financial Group, KB Financial Group, T Investment, Korea Investment Partners និង Crit Ventures ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfy-F8Pp9EL2bYjMaOU-zuOe0RwY3ZSi-uyI5SWhKbOwww2_KR6T9KGdiT2-mOZxOH5uk7y_0IgGAJxlAFXS1dddwRw_YlJHE7tR3HUSo1Pyighu1wWOeSf9KtkN1VNPjtsJFUNhszeyZ3nYsM8CAo7m28Qm5ag4Lu_r6WWEy3QEi7TGwhquMtimYNxgaG/s1600/image_2025-06-05_10-20-39%20(2).png

របាយការណ៍បានពន្យល់ថា G-Dragon បានទទួលពាក់កណ្តាលនៃថ្លៃកិច្ចសន្យាផ្តាច់មុខ ក្នុងទម្រង់នៃជម្រើសភាគហ៊ុន ជំនួសឱ្យការទទួលបានចំនួនទឹកប្រាក់ទាំងមូលជាសាច់ ប្រាក់ ដោយសារតែលោករំពឹងថាតម្លៃរបស់ក្រុមហ៊ុននឹងកើនឡើង។ ហើយការស្មានរបស់ G-Dragon ហាក់ដូចជាដើរលើផ្លូវត្រូវ។ Galaxy Corporation បច្ចុប្បន្នកំពុងបន្តការ ចុះបញ្ជីនៅលើ KOSDAQ ។ វិនិយោគិនប៉ាន់ប្រមាណ តម្លៃរបស់ក្រុមហ៊ុនគឺលើសពី ១ ពាន់ពាន់លានវ៉ុន។ ប្រសិនបើការចុះបញ្ជីជោគជ័យ ភាគហ៊ុនរបស់ G-Dragon អាចមានតម្លៃពី ២០ ទៅ ៣០ ពាន់លានវ៉ុន។ នៅពេលដែលតារាល្បី ៗ ទទួលបានចំណែកនៃថ្លៃកិច្ចសន្យាផ្តាច់មុខ របស់ពួកគេក្នុងទម្រង់នៃជម្រើសភាគហ៊ុន វាគឺជាសកម្មភាពនិមិត្តរូបនៃការបង្កើតភាព ជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_OwrQ0Ohe0nnYCgw6ITOjjvJAc-CW3WqDpLwXLMVYK74bp-0d03awyblijbAlC88pul29ibQ92VuR0gmLQ8DjoY7OGFsHh1alrx0rWpHJS54wsrjAioXcojJlHBzKhIwZF3qociZk0pRaPyQXJpgjWV1G2JdALPjaCnV-PgwAOUiPlneMrKzspnjhZn8i/s1600/image_2025-06-05_10-20-39.png

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៩ Galaxy Corporation បានផ្តោតលើការរួមបញ្ចូលបច្ចេកវិទ្យា AI និង metaverse ជាមួយនឹងឧស្សាហកម្មកម្សាន្ត។ ក្រុមហ៊ុនកំពុងអភិវឌ្ឍម៉ាស៊ីន AI ផ្ទាល់ខ្លួន និងបរិស្ថាន metaverse ក្នុងគោលបំណងបង្កើតវេទិកាពាណិជ្ជកម្មដោយប្រើបច្ចេកវិទ្យានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjDvUv5OGst16MBK2GVlDb5wk1hNeBeclsjYpYUCr6dpKWtN6tBOa2TSTA0V0onaaOwQN8f2R4HLIWsoR3KTHyeqQqCAIGtupx2BlznW3KtKIK9VJE4bBTQx2aAfkZRzlRRzwkmsypiRf7X4nZ7U47a83uF0Kblq2gv8P0TgjJJmzF1oNQuwCdd0AH2AC3/s1600/image_2025-06-05_10-20-40.png
នៅពេលចុះហត្ថលេខាជាមួយ G-Dragon ក្រុមហ៊ុននេះបាននិយាយថា «យើងនឹងទៅលើសពីទំនាក់ទំនងសាជីវកម្មជាមួយ G-Dragon ហើយប្រកួតប្រជែងខ្លួនយើងដើម្បីធ្វើរឿងដែលមិនធ្លាប់មានពីមុនមក។ ជាមួយនឹងស្មារតីត្រួសត្រាយ យើងនឹងខិតខំបង្ហាញផ្នែកម្ខាងរបស់ G-Dragon ដែលទស្សនិកជនមិនធ្លាប់បានឃើញ»។ ក្នុងនាមជាតារាចម្រៀង G-Dragon ក៏បង្ហាញពីចំណាប់អារម្មណ៍ក្នុងការអនុវត្ត បច្ចេកវិទ្យា ក្នុងវិស័យកម្សាន្ត។ បច្ចុប្បន្ន G-Dragon គឺជាសាស្ត្រាចារ្យកិត្តិយស នៅក្នុងនាយកដ្ឋានវិស្វកម្មមេកានិកនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់កូរ៉េ (KAIST)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrbZngBQksb41KjjnzY-hgkPRRrQIHpSsKlbUqWKVB9DS8EI-BcQ7uUTNJocLokZQVyGEOhvFhyphenhyphen2n7_ublG8cENcMrR-pRj-ovgFgdj6pB8HFMI01xTruZvjcZhvNYYM46gIMZXa2nxh5gHMbTm7j37z8jmpmGkojdcklA1xsfhEbOoX9xf6h4cB4P7Fdq/s1200/image_2025-06-05_10-20-41.png
នៅក្នុងខែមេសា ឆ្នាំ២០២៥ តារាចម្រៀងរូបនេះបានសហការជាមួយ KAIST ដើម្បីចាប់ផ្តើមគម្រោងមួយដោយប្រើ Sora របស់ Azure OpenAI ដែលជាសេវាកម្មបញ្ញាសិប្បនិមិត្តដែលផ្តល់ដោយវេទិកា Azure របស់ Microsoft ដើម្បីចាក់ផ្សាយស្នាដៃតន្ត្រីរបស់លោករួមជាមួយនឹងវីដេអូតន្ត្រីដែលផលិតដោយបច្ចេកវិទ្យា Sora ទៅកាន់លំហ៕