ប្រទេសថៃ ៖ សារព័ត៌មានថៃ 3Plus News រាយការណ៍ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានធ្វើដំណើរមកខេត្តសុរិន្ទ ហើយលោកស្រីក៏បើកកិច្ចប្រជុំនៅមន្ទីរពេទ្យកាបឈើង និងស្តាប់សេចក្តីរាយការណ៍បញ្ហាព្រំដែនពីមន្ត្រីពាក់ព័ន្ធ និងអភិបាលខេត្តសុរិន្ទ ។ លោកស្រី ផេថងថាន បានបញ្ជាទៅមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ចរចាជាមួយកម្ពុជារឿងម៉ោងបើក-បិទទ្វារច្រកព្រំដែនឱ្យត្រូវគ្នាដើម្បីផលប្រយោជន៍ពាណិជ្ជកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb9dU9TYF5Ew4p7cuPg5Aj60vmcX3PXgX-cDW1MtEmgLC07E6EBgjjH0MR3CAdo8WTOC_PIJ3EYkpvGgZH4_UPV4FSNuE90zpxqjS8_jB8EBB5erHml04iYgytNbRaazu1dqXQULENJd7ro6MBxnBdyLOMjTQLYmf-rW_VebhmfHs4gIMFskfPD0lIRtY2/s850/photo_2025-06-12_13-43-07.jpg
លោកអភិបាលខេត្តសុរិន្ទបានរាយការណ៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃទៅកាន់នាយករដ្ឋមន្ត្រីថៃក្នុងកិច្ចប្រជុំថា ក្រោយពីថៃបានផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែននៅខេត្តសុរិន្ទ ឃើញថា វាខុសពេលវេលាជាមួយកម្ពុជា គឺថៃបើកទ្វារច្រកព្រំដែននៅម៉ោង៨ព្រឹក និងបិទម៉ោង៣ល្ងាច ប៉ុន្តែកម្ពុជាបើកម៉ោង៩ព្រឹក និងបិទម៉ោង៤ល្ងាច ។ បើកម្ពុជា-ថៃបើក-បិទទ្វារច្រកព្រំដែននាពេលវេលាដូចគ្នា វានឹងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋប្រទេសទាំងពីរឆ្លងដែន ហើយអភិបាលខេត្តសុរិន្ទពុំជ្រាបពីមូលហេតុដែលកម្ពុជាបើក-បិទទ្វារច្រកព្រំដែនខុសពីថៃទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnnx8e3-UVPv0KGNhtIzlxKZi0LSuj070eLpiRyErwGueReHSw3EMwk-p2ro0nVhqY4iTwsf2TuyW1yJq6WBPrYghA1JfupbdRHVSAT7ycRQN2OCIReSZ1P1yQ6oZKd4_ibhFdA6fB0IBVnv0GKScIIyOgktfDlSv2dmaJFpg3cbxPFd3KhK-G-bQlZvJS/s960/photo_2025-06-12_13-43-07%20(2).jpg
លោកស្រី ផេថងថាន ថ្លែងថា តើខាងថៃអាចទំនាក់ទំនងទៅកម្ពុជាបានទេ ដើម្បីឱ្យប្រទេសទាំងពីរបើក-បិទទ្ចារច្រកព្រំដែនក្នុងពេលវេលាដូចគ្នា? លោកស្រីក៏បញ្ជាឱ្យមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ដែលបានចូលរួមប្រជុំដែរនោះទៅចរចាជាមួយកម្ពុជា ដោយសុំឱ្យកម្ពុជាបើក-បិទទ្វារច្រកព្រំដែនត្រូវគ្នាជាមួយថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgONYxbYDgqdbV4uAg8XTxthIY2HN7nhv3yxQJImxgJYvUII8N-rf1lHSkCr5bSraXqLwBJk3bkqDB4mznQ6RkAnskd1H4BxLByul_e847-e0FuuL3B77FTCs3HOCagGxs6JfWKJrl_hP6y-YpA4JpsGQzUsZE08GmlGBwgXVMQDG7qm98g2eWbMHxooy2B/s1280/photo_2025-06-12_13-43-08.jpg
លោកស្រី ផេថងថាន បន្តថា បើយើងប្រកាន់យកផលប្រយោជន៍របស់ពលរដ្ឋ ការបើក-បិទទ្វារព្រំដែនដូចគ្នានឹងទទួលបានផលប្រយោជន៍ពាណិជ្ជកម្មស្មើគ្នា ។ សូមឱ្យថៃសាកល្បងជជែកពីពេលវេលាបើក-បិទទ្វារច្រកព្រំដែនជាមួយកម្ពុជា ពុំគួរមានបញ្ហាជាមួយគ្នាទេ ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានសំណូមពរឱ្យស្ថាប័នទាំងអស់សហការការងារ និងផ្តល់ដំណឹងទៅពលរដ្ឋឱ្យដឹងថា ស្ថាប័ននីមួយៗធ្វើអ្វីខ្លះដើម្បីឱ្យពលរដ្ឋយល់ ពីព្រោះពេលខ្លះ មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយធ្វើឱ្យពលរដ្ឋយល់ខុសបង្កភាពច្របូកច្របល់ក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqAn5VIfOlcOiSAtiuO2XaIBFIRlxdlHbq-AHnGQ5oktBVuEE83olxZ8Nf-s6QIOJeXrYPgpX53EmvWO0l8ueBg47vkv0OiObqDNPvBFIxQdgcjKrce3MEpBTzd9V6aVyisMh9izHn1E2fACuZe9V6XOlBtIj6xt8iA7ivH179jA29Pq9lK3uO5A5vxABj/s850/photo_2025-06-12_13-43-08%20(2).jpg

សារព័ត៌មានថៃរាយការណ៍ថា ការបើកទ្វារច្រកព្រំដែនរបស់កម្ពុជាយឺតជាងថៃ គឺធ្វើឱ្យរថយន្តដឹកទំនិញថៃចូលមកកម្ពុជាកកស្ទះនៅព្រំដែនរាប់រយគ្រឿង ។ ការផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនអូរស្មាច់-ឆងចម គឺថៃបានអនុវត្តដើម្បីឆ្លើយតបស្ថានការណ៍ព្រំដែនជាមួយកម្ពុជា ដោយថៃបើកព្រំដែនចំនួន៣ថ្ងៃក្នុង១សប្តាហ៍ (ថ្ងៃចន្ទ ពុធ និងសុក្រ) ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣ល្ងាច ៕