ប្រទេសថៃ ៖ យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតថៃនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ចំពោះពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនធម្មតា ដែលធ្វើដំណើរតាមរយៈផ្លូវអាកាស អាចស្នាក់នៅក្នុងប្រទេសថៃរយៈពេលមិនលើសពី៦០ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZsaPKzw2k6p_V-3Y_36iPLJr4AAfbQqc13OnMcj-JxlSpxTryKSOtuWb_PGM6PCXXxstLhXpBd6Hr79CFhPaz-MwJI_029Shwwhea5SbpSDYNtn-7kNJyxCP5Rla1eGOSgIL4HsiXxIwcmgW5UZ-9i4n217PcdKq2P_tImBpVCetF2gCaBg6zgAm62u-E/s1280/photo_2025-06-11_08-49-04%20(2).jpg

ចំពោះពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនធម្មតា និងប័ណ្ណព្រំដែនកម្ពុជា-ថៃ ដែលធ្វើដំណើរតាមរយៈច្រកព្រំដែនគោក អាចស្នាក់នៅក្នុងប្រទេសថៃរយៈពេលមិនលើសពី៧ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwG0lMPb2b-tJkf8xTBmzRw3Hf97FtQhVnkAf4iDJFQ3qtjN-RvEW3cDfgtqM8g43edQqrloQydRO9pzCParnt1B0_11VkLaoXFdPcRFSkNGMatwpx9AadhyphenhyphenuXT7Ae4i_khFBe8RGuwmzfYtn6L0uoCsU057VpswsNcFZdNl2u8g6GqfsR0lyO4bC88HiP/s1920/image_2025-06-11_08-29-37.png
ដោយឡែក ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ តទៅ ពលរដ្ឋថៃដែលកាន់លិខិតឆ្លងដែនថៃអាចធ្វើដំណើរចូលមកប្រទេសកម្ពុជាតាមផ្លូវអាកាស ដោយទទួលបានការលើកលែងទិដ្ឋាការ (Visa Free) និងអាចស្នាក់នៅកម្ពុជារយៈពេលមិនលើស៦០ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0d8xOhzSRcAAS727PKjjpXWh5RihtMd0YDVZeR755JqU5EeCq0npHJuZiGqW5-aJPt95GlvMac4q0-gFri1d9uqAFcBt96FfWmBa4mFSznBOMfWw0Er4F3Irge0hzw8vOWcCZ3FxHYOXy-H4Zj8SlCIs7WylAFqvMxhcX6Cu4UcN12v6h1H6qHwFSISF3/s640/photo_2025-06-11_08-49-04%20(4).jpg

ចំពោះពលរដ្ឋថៃដែលធ្វើដំណើរមកប្រទេសកម្ពុជាតាមច្រកព្រំដែនគោក (ខេត្តចាន់បុរី ត្រាត ស្រះកែវ បុរីរាំ ឧប៊ុនរ៉ាជធានី សុរិន្ទ និងស៊ីសាកេត) ដែលកាន់លិខិតឆ្លងដែន និង Border Pass ថៃ គឺអាចចូលកម្ពុជាដោយទទួលបានការលើកលែងទិដ្ឋាការ (Visa Free) និងស្នាក់នៅកម្ពុជាមិនលើស៧ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWDUkTOKVQv_0jW9WQ8qh1ODzejyYdRl6nXAzHYBEtYR59-86Tz0744IYq0lppnE7xe6ArWT-YdetzVnGVCrLxisfbos8AJ8nXV0LxaZzmHISpec1AxOAN2q86jMAbYd34nltWXGukTFvtckQ-Wp7Q7tUOlgsvXPu4Tb8ViXVyAaaZef_QrcZ0PMSStAMT/s744/photo_2025-06-11_08-49-04.jpg

ស្ថានឯកអគ្គរាជទូតថៃនឹងជូនដំណឹង ប្រសិនបើមានការផ្លាស់ប្តូរពាក់ព័ន្ធនឹងសេចក្តីប្រកាស និងគោលការណ៍អន្តោប្រវេសន៍របស់កម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqv_Z_8RTyE09HXYhWE2ri5ZtaoV-vyrQx1b_JR5xluPSjaNKyi1rwMTjrt-s4VlViW9BiAtW1ofOmVLUI_nIyq6AZx0f1EyQPi2sd20-MiZheFjYETf8lTvLiOPrGffbWAqL6Vx0ERBGF7LOJ14zTanO-3HCMzfPk-rJ8GvH2fpnhzmMqrzQ9fSU52Nq1/s940/photo_2025-06-11_08-49-04%20(3).jpg

គួរបញ្ជាក់ថា លោក និកាន់ឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃទី៩ ខែមិថុនា កន្លងមកថា ថៃកាត់បន្ថយរយៈពេលស្នាក់នៅក្នុងទិដ្ឋាការពលរដ្ឋខ្មែរអាចស្នាក់នៅថៃបានត្រឹមតែ៧ថ្ងៃប៉ុណ្ណោះសម្រាប់អ្នកធ្វើដំណើរតាមច្រកព្រំដែនគោក ហើយថៃពុំប្រាកដចិត្តថា នឹងអនុវត្តគោលការណ៍ថ្មីនេះរហូតដល់ពេលណាទេ ។ ថៃនឹងរង់ចាំឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញ និងរង់ចាំឱ្យភាគីទាំងពីរងាកមកជជែកគ្នាពីគោលការណ៍អន្តោប្រវេសន៍ម្តងទៀត ៕