ប្រទេសចិន ៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា យុវតីចិនជាច្រើនបានចំណាយប្រាក់ប្រមាណជាង៥ដុល្លារ ដើម្បីជួលមនុស្សប្រុសឱបរយៈពេល៥នាទី ដែលសេវាកម្មនេះឈ្មោះ «Man Mums» ។ ការចំណាយប្រាក់របស់យុវតីចិន ដោយសារពួកនាងចង់កាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងទទួលបានភាពកក់ក្តៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi93WwL2UfkjaGiqKrd0AKWJg7iqPvfiZuBaDk8ghCyq4IGq65AJOKawdglZAdI6cOoAKpvuDoadPKU2tHsIwAU8_xzjTOKfxvtk5kij9P9pro2t-ADaBhDq4mILVQ4LCVH7nUHXYRCOjH7-VlfNu7ZT1_G8ddK_85vW3l_92_aYw_cnNqwZPGHdJTANOHL/s1000/image_2025-06-11_09-28-59.png
សេវាកម្មឱបទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមយុវតីចិន គឺការជួលមនុស្សប្រុសឱបម្តងត្រូវចំណាយប្រាក់ប្រមាណ៥០យាន់ (ឬជាង៥ដុល្លារ) ដើម្បីជាការលួងលោមផ្លូវចិត្តរយៈពេល៥នាទី ។ កាលពីមុន Man Mums សំដៅលើមនុស្សប្រុសមានសាច់ដុំធំៗ ប៉ុន្តែបច្ចុប្បន្ន Man Mums សំដៅលើមនុស្សប្រុសមានរាងកាយរឹងមាំ ទន់ភ្លន់ និងកក់ក្តៅ ដែលអាចឱបមនុស្សស្រីឱ្យអស់កង្វល់ និងមានអារម្មណ៍រីករាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjyXhPcVIgo2a4ClRo2shuCF_-Q63CcG0mZjujzm4FTei6LBfraoG4u9r513MnGDyV7yrSWMDZJZRkPiq7rsenypctPhUKo8qMVozHakxEQiKLVsPBKAcvqV2_3Q5FNAiKMTjz_85FA71bXElc6F3_0lCgEvVBecvshpmteTO9qmSzQ4_blVrE4gb503sr/s688/image_2025-06-11_09-29-00.png
សេវាកម្មឱបបង់ប្រាក់នេះធ្វើឡើងតាមរយៈ App និងផ្ញើសារជជែកគ្នា បន្ទាប់មក ក៏ណាត់ជួបគ្នានៅទីសាធារណៈ ដូចជា ៖ ហាងលក់ទំនិញ និងស្ថានីយរថភ្លើងក្រោមដី ដើម្បីឱ្យយុវតីសប្បាយចិត្តក្នុងពេលពួកនាងមានអារម្មណ៍តានតឹង និងឯកោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHBwRfj2cpC7X2d0AD5dr56Sr4AplMuDPyd-fa2YyH4AoSl-fluXwhMnGAMpKgYMCvM1Mrx6vUuYVhRz9qRreNPqZZUYPAXKoHuwvxMSN95AYquzQTBmK9wAa666b7QcqUoQQqdm96zdRp1N8WxATifqCZnOgZSQVsTOJa64I7j7-alHHdjHgAWvOEYEST/s2000/image_2025-06-11_09-29-56.png

ថ្មីៗនេះ មាននិស្សិតស្រីម្នាក់បានប្រឈមនឹងភាពតានតឹងក្រោយពីធ្វើនិក្ខេបបទ ហើយនាងបានសរសេរក្នុងបណ្តាញសង្គមថា ៖ «ខ្ញុំចង់ជួល Man Mums ចិត្តល្អ និងរូបរាងសង្ហាមកឱបដើម្បីជួយបន្ធូរភាពតានតឹងក្នុងជីវិត ។ ខ្ញុំធ្លាប់ឱបពេលរៀនថ្នាក់មធ្យមសិក្សាមានអារម្មណ៍ថាមានសុវត្ថិភាពណាស់ គ្រាន់តែឱបត្រឹម៥នាទីនៅស្ថានីយរថភ្លើងក្រោមដី គឺគ្រប់គ្រាន់ហើយ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUzLH273pkMkOonQ-0BqIBAlTDNrIVZzY8wCPC8z8Xbw0fYTjRzoW81lHi08q-BMzPmnrESrXYZc0Ws5d8UWwRIbCUwZtWhvAjlURGlZZdZZP6cEr0YTYuSpgwzYNusj0QGCZeXO9kFSiXCtOnSoerafHqBLLeCfqNtIi-eV7DBUYVdU5XvakqLItxtZi/s696/photo_2025-06-10_09-09-54%20(2).jpg
ការបង្ហោះរបស់នាងបានល្បីល្បាញភ្លាមៗ និងមានអ្នកចូលបញ្ចេញយោបល់រហូតដល់ជាង១សែននាក់ ។ ពេលសរសេរពាក្យថា Man Mums ក្នុងបណ្តាញសង្គម យើងនឹងឃើញការបង្ហោះរបស់យុវតីចិនជាច្រើននៅទីក្រុងធំៗស្វែងរកមនុស្សមកឱប ដែលមនុស្សប្រុសត្រូវមានអត្តចរិតល្អ គ្មានចិត្តឆេវឆាវ រូបសង្ហា និងមុខមាត់ស្អាត ។ រីឯស្ត្រីដែលមានកម្ពស់ខ្ពស់ និងរាងកាយរឹងមាំ ក៏អាចធ្វើជា Man Mums បានដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjun_4L0wZKQrpV4Z1Wq_U8z7JvKcmwI8Dk0qZLoOOpCPTEAKweaD1T-Gk3IMQL6eBK8Icru4Kg4l-vxPXlcCziefpl40AGCouwQZRsten4tMUaY5ZHt6i2QvxsShGjHXOMzKqpGfcOwzF8K8lsJUv1uCmcOn9KPI9B9vq_mJmvjd_1K0qByacnf99VZsVq/s550/photo_2025-06-10_09-09-54%20(3).jpg
នារីម្នាក់ប្រាប់ថា ក្រោយពីនាងបានធ្វើការលើសម៉ោងចំនួន៣ម៉ោង នាងក៏ណាត់ជួប Man Mums ម្នាក់មកឱបរយៈពេល៣នាទី ហើយនាងក៏រៀបរាប់ពីភាពតានតឹងនៅកន្លែងធ្វើការ ។ នារីម្នាក់ទៀតថា គ្រាន់តែមានអ្នកណាម្នាក់ឱបយ៉ាងណែនដោយពុំចាំបាច់សួរនាំអ្វី វាជួយឱ្យខ្លួនមានអារម្មណ៍ថា ពុំបាននៅតែម្នាក់ឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbLtngO-Cviw9PibwaeBuf8qARFIuC-Bf9BZjapUNdHAdhMvXzxcGuXG_maTgRHpT6urjqvLk_7rjpVi_KlXtvo7C3GDZAQGnW1NXA3lq4z0cmOUHl07qElGIU7BsCI528csDn7YtSnWHk6vRSRJWCXzXTLVTFh6EX-phpp5Es2HKJkuntVN2RGawyuPmM/s852/photo_2025-06-10_09-09-54.jpg

ទោះជាមនុស្សខ្លះយល់ថា ការជួលមនុស្សមកឱបជារឿងចម្លែកនៅតាមទីក្រុងធំៗ ប៉ុន្តែសម្រាប់យុវតីចិនជាច្រើនមានអារម្មណ៍ថា មានសុវត្ថិភាពក្រោយបានឱបមនុស្សប្រុសណាម្នាក់ដើម្បីព្យាបាលផ្លូវចិត្តពេលឯកោ រងសម្ពាធ និងតានតឹង ៕