ប្រទេសចិន ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា យុវជនចិនដែលស្វែងរកការងារធ្វើពុំទាន់បាន ឬគ្មានការងារធ្វើហ៊ានចំណាយប្រាក់ឱ្យក្រុមហ៊ុនផ្តល់សេវាកម្មទទួលបុគ្គលិកក្លែងក្លាយ ហើយពួកគេក៏ធ្វើដំណើរទៅធ្វើការដូចបុគ្គលិកពិតប្រាកដ ។ យុវជនចិនចំណាយប្រាក់ឱ្យក្រុមហ៊ុន ដោយសារចង់បន្លំ ឬចង់ឱ្យគេដឹងថា ខ្លួនរកការងារធ្វើបាន ឬជាបុគ្គលិកក្នុងក្រុមហ៊ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGaTTENXrdQ3ID8pJnI15T4GpGFeeEVtRMEQurbr9jsrOam9f1fk-OtaCpwt78xUxAM_Jy2IHZMSK2HRoPDx3-ommiS8wVmmvLAdRXyKrHTg8sODaZcEgoI3jfN3h1HdtUxLBD86fCMSEWkLurgjZMeaRVWTXKVFC5O560qrofxpIse5d4dTYZKnObFmee/s2544/image_2025-06-11_08-40-01.png
ក្រុមហ៊ុនផ្តល់សេវាកម្មដ៏ចម្លែកនេះមានជម្រើសជាច្រើនសម្រាប់អតិថិជន ដូចជា ៖ ផ្តល់បរិយាកាសការងារ, មានតុ-កៅអីធ្វើការ, បន្ទប់អាហារ, ផ្តល់អាហារថ្ងៃត្រង់ និងផ្តល់ Wifi អ៊ីនធើរណេត ដោយអតិថិជនគ្រាន់តែបង់ប្រាក់ចាប់ពី៣០យាន់ ទៅ៥០យាន់ (ឬពីជាង១ម៉ឺន ទៅជាង២ម៉ឺនរៀល) នឹងទទួលបានបរិយាកាសការងារក្នុងការិយាល័យដូចបុគ្គលិកក្រុមហ៊ុនពិតប្រាកដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFjthQRl0oZOYcJdyly585Kih7jMzMkBY5OsTN-z_5r4n9jEmZuhwDx0hot5IfhTUyutAv6YIPaho-bHJSEZW5LohVRnC9_MiDlf2Y2BAuKrWfvGWuHilrJvqbgA-ZYS8lccQ8rxycbjS9ms5geLRt7UqbteUJsfxPANSxLu-q7Ww20I4k6XHCzvuJ96y6/s1498/image_2025-06-11_08-39-55%20(2).png
យុវជនចិនជាច្រើនបានបង់ប្រាក់ឱ្យក្រុមហ៊ុន គឺគ្រាន់តែចង់បានកន្លែងសម្រាកផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈអ្នកខ្លះទៀតចង់ឱ្យមិត្តភក្តិមើលឃើញថា ខ្លួនមានការងារធ្វើ ។ បន្ទាប់ពីបង់ប្រាក់រួច ក្រុមហ៊ុននឹងរៀបចំសេវាគ្រប់យ៉ាង មិនថាការងារក្លែងក្លាយ នាយកគ្រប់គ្រងក្លែងក្លាយ ហើយក្រុមហ៊ុនក៏អាចរៀបចំព្រឹត្តិការណ៍តវ៉ារបស់បុគ្គលិកផងដែរ ប៉ុន្តែជាការតវ៉ាក្លែងក្លាយ ។ បច្ចុប្បន្ន សេវាកម្មទទួលបុគ្គលិកក្លែងក្លាយមកធ្វើការកំពុងពេញនិយមយ៉ាងខ្លាំងនៅប្រទេសចិន ដោយសារយុវជនចិនកាន់តែច្រើនគ្មានការងារធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpdpeGORRd6WFDFHCQgWPCteV1wRLE4z75uesH8nh6pC0vRJAg1V7P2WbCNV2Kez7clSgPQfnmsBXyIOw6vuvbjWknmCrqohKQaN48WNbt-uWv7eaaoxbU__Iqe-UPZcTioCZi4akzrye7y74dzpz9JMefmT8cJpOaSwwCWbW0fQoyiXAQJS_LbCkc85AS/s1140/image_2025-06-11_08-39-55.png

កាសែតអេស្ប៉ាញ EI Pais បានផ្សព្វផ្សាយពីសេវាកម្មចម្លែកនេះនៅចិន និងបានទៅមើលក្រុមហ៊ុនមួយកន្លែងដែលផ្តល់សេវាកម្មទទួលបុគ្គលិកក្លែងក្លាយដើម្បីរកមូលហេតុថា ហេតុអ្វីយុវជនចិនសុខចិត្តបង់ប្រាក់ឱ្យក្រុមហ៊ុនបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNTT_Cb6Q5BDjvwgw_nsMVDBlnvjDEh0m95NDUb_-qBIz3Qy-ddA0FkKsOr6RHGueVI5ibov0QUZ928REMHA9LIgLoQhz5UltBcfn51uppz4Zuax4u9kbkBTbLI8160g920JTvqsupLa7d-28Y52Yek_m8zb9CZRv-R6qp9fcO-6OjofsZP_ZXESMi4otp/s1280/image_2025-06-11_08-39-57.png

បុគ្គលិកក្លែងក្លាយ ឬយុវជនដែលបង់ប្រាក់ឱ្យក្រុមហ៊ុនដើម្បីបន្លំជាបុគ្គលិកនិយាយថា ពួកគេមកទីនេះ គ្រាន់តែគិតថា វាគួរឱ្យចាប់អារម្មណ៍ ខណៈយុវជនខ្លះប្រាប់ថា បើបានទៅសម្រាកនៅកន្លែងណាមួយក្នុងតម្លៃថោក គឺល្អជាងការនៅផ្ទះទំនេរ ។ យុវជនខ្លះសង្ឃឹមថា បទពិសោធន៍នេះអាចជួយឱ្យខ្លួនទទួលបានការងារពិតប្រាកដនាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOBYXYrnC0D-HxrGvKHrBghvCLDbyqHjrM58WAdDDDLZ55E9F13XCJzmi8fX0ash4W-hF8Cbe0Y3-2gGBs8nG9KOsMYePSWICww5cjd-ddngPGH92KhZhbbX2puAvAKh2JSd11p85txS5UZ9OVi7aU_79fDF6muv4n4VTmsCOkMLihL_0qk7qz86TH85Z8/s900/image_2025-06-11_08-39-58.png

បើតាមក្រុមហ៊ុនផ្តល់សេវាកម្មទទួលបុគ្គលិកក្លែងក្លាយ គឺទោះជាយុវជនខ្លះចង់ធ្វើពុតថាខ្លួនមានការងារធ្វើក្តី ប៉ុន្តែយុវជនភាគច្រើនមកទីនេះ ដោយសារគិតថា ក្រុមហ៊ុនមានទីកន្លែងគួរឱ្យចាប់អារម្មណ៍សម្រាប់ការសម្រាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu4kgpxb4XBxLfKBBkYH7nbogpLqdOTvN16tNd4HeSX-u4YZzQLf-Z4OQi1tYPI8tEhq6SBFRDy-0EUynUs4T9fYOvvyTZ2g4mC3fuEzeZOSFrz30nNal4DIU7CNPFSx72da14gi6F8lUbuwBRLxbwiOgTQfBltEy0Bq5qt-JkQ5H8f3r7RKwTBkr_SjCK/s2048/image_2025-06-11_08-40-00.png

ទិន្នន័យខែមីនា ឆ្នាំ២០២៥ បង្ហាញថា អត្រាគ្មានការងារធ្វើរបស់យុវជនចិនបានកើនឡើងរហូតដល់១៦.៥ភាគរយ សម្រាប់យុវជនអាយុពី១៦ឆ្នាំ ទៅ២៤ឆ្នាំ និងកើនឡើង៧.២ភាគរយ សម្រាប់យុវជនអាយុពី២៥ឆ្នាំ ទៅ២៩ឆ្នាំ ។ ក្រុមហ៊ុននៅទីក្រុងប៉េកាំងបានផ្តល់សេវាកម្មទទួលបុគ្គលិកក្លែងក្លាយ ដោយសារក្រុមហ៊ុនជួលទីតាំងក្នុងតម្លៃថោកជាងហាងកាហ្វេ ៕