ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ លោក អនុគូន ព្រឹក្សានុសាក់ អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា ការត្រួតពិនិត្យក្នុងបណ្តាញសង្គមថៃដែលផ្សព្វផ្សាយព័ត៌មាន និងរូបភាពពាក់ព័ន្ធនឹងបញ្ហាទំនាក់ទំនងរវាងប្រទេសកម្ពុជា-ថៃឃើញថា បច្ចុប្បន្ននេះ មានការបំភ្លៃព័ត៌មានដើម្បីទាក់ទាញការចាប់អារម្មណ៍ ធ្វើឱ្យពលរដ្ឋថៃយល់ខុស ភ័យខ្លាច បារម្ភ និងបង្កើតភាពច្របូកច្របល់ក្នុងសង្គមយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo-207NLIfXnrZ2oSgWOnf7i7RsmiXVAjkdbC33Ah80BCFZf8ul4JmUG4uzYhF4gNGUqmTrBFAmgB9qE4_4QuJsRz0yFY4aTzybuj-s0E2bmdKOBDfjTwSYGcAlMYGXFRLiv1mDJTNjabm41rBkPn4sacb2ILpgGLUzmaCzeYJ4Q2rKlJpmrwxcgMCgdkG/s1280/photo_2025-06-09_11-31-00.jpg
មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយប្រទេសថៃ (Anti-Fake News Center) រួមទាំងក្រសួងឌីជីថលដើម្បីសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលថៃបានត្រួតពិនិត្យឃើញថា មានព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ថៃ រហូតដល់ ៣៣ព័ត៌មាន ហើយមានព័ត៌មានក្លែងក្លាយចំនួន៩ ដែលភ្នាក់ងាររដ្ឋាភិបាលពិនិត្យឃើញ ។ រីឯព័ត៌មានក្លែងក្លាយដែលពលរដ្ឋថៃចាប់អារម្មណ៍បំផុត គឺ «រដ្ឋាភិបាលថៃត្រៀមបិទព្រំដែនកម្ពុជា-ថៃ ៦កន្លែង» ដែលវាជាព័ត៌មានមិនពិត មានបំណងធ្វើឱ្យពលរដ្ឋជ្រួលច្របល់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipvxnq8haa56wafJ-ZIrB9eGNZPR2cxm3ASb4blFUN_7LDGHXtGK31mV6XW1ZwuemBWqPiyxdUTO0JtTI8JeJwEFGe4cvntExwAe9nz-HYt_TTUdqoLV8S9086D7ojHFex5sUKEYp7qNulAwADlZ_LWx_jXCxpwIPrFAAg3LIGTkjsE96uxcHif7hHBFWv/s1200/photo_2025-06-09_11-31-01.jpg

ក្រោយការទំនាក់ទំនង និងត្រួតពិនិត្យរួមគ្នារបស់ប៉ូលិសអន្តោប្រវេសន៍ និងភ្នាក់ងារព្រំដែនពាក់ព័ន្ធបង្ហាញថា គ្រប់ច្រកព្រំដែនកម្ពុជា-ថៃបើកដំណើរធម្មតា ។ ហេតុនេះ ភ្នាក់ងារក៏បានសម្រេចបិទការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieIdwfHDCX6e4TBGTi-HnaB_HHNDIKOVWhHTVoloV2fWvh0tQgeQPOfx2GEpZvBwgoY99JzPfo9z1p3R79wbCtYvm2cawYRS02sWWJla6ee-y-TOUjZz-n8qJUzo1ilac1_ye-DTYpRK5jvean27wdN493eWzZYFPV9YbIs4LGrw5fxMTdRcY05G9iKd3i/s350/photo_2025-06-09_11-31-00%20(2).jpg

ព្រំដែនកម្ពុជា-ថៃ គឺជាបញ្ហារសើបរវាងពលរដ្ឋទាំងពីរប្រទេស ហើយការចែកចាយព័ត៌មានក្លែងក្លាយកាន់តែធ្វើឱ្យស្ថានការណ៍តានតឹងខ្លាំង ។ ក្រៅពីនេះ ក៏មានព័ត៌មានខ្លះបង្កើតរូបភាព AI ផ្សព្វផ្សាយញុះញង់ឱ្យមានអំពើហិង្សា ឬផ្សាយខ្លឹមសារមិនពិត រួមទាំងព័ត៌មានចចាមអារ៉ាមពីការបណ្តេញមេបញ្ជាការកងទ័ពភូមិភាគទី៣ ជាដើម ។ ដូច្នេះ សូមពលរដ្ឋជឿជាក់លើព័ត៌មានពីបណ្តាញផ្សព្វផ្សាយផ្លូវការ និងសារព័ត៌មានគួរឱ្យទុកចិត្តប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1rYUQu57UKzvVGeHr7E-4tItS7oG27r8AwRx_NhecEq9DqzkkB0cW570A8kkjBTjGHdkzpxd1kxkCVE2AKEGRv9wwRm0swxtApUEkci_m_H909QKS2cj5QSA-m-Ee3T7QNeJ5hXek9AjMU14k_zWhMtfuj0NcRho-AISHpW4cIiwg-tYb1kSs6_uTm97L/s800/photo_2025-06-09_15-51-11.jpg

មុននឹងជឿព័ត៌មាន ឬចែកចាយព័ត៌មានផ្សេងៗ សូមពលរដ្ឋពិនិត្យមើលថា តើព័ត៌មាននេះមានប្រភពពីស្ថាប័នគួរឱ្យទុកចិត្តដែរឬទេ ដោយអាចពិនិត្យមើលព័ត៌មានជាមួយបណ្តាញសំខាន់របស់មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយប្រទេសថៃ ។ បើពលរដ្ឋបានឃើញការបង្ហោះព័ត៌មានគួរឱ្យសង្ស័យ គឺអាចផ្ញើលីង ឬរូបភាពភស្តុតាងដើម្បីត្រួតពិនិត្យ កុំឱ្យពលរដ្ឋជឿព័ត៌មានក្លែងក្លាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje4MY0OdpXcYgHl0M2zuOV8ss9sRSVfZmvlB5SiZ600m-aYdET4eEgVBv9EwmusNlenr04N1FCO8smKqpHUIGpOxH-EBFvTiGvdkuf7_39ENP1OzVyJ_mr6an66pCFixTaJ8jwGvHd6gIbK11zH6sXJC7Np5wy0ljSqaZFHURiuGRMp9xIZ7Z6W8sLaYzs/s1280/photo_2025-06-09_15-51-10.jpg
ការចែកចាយព័ត៌មានក្លែងក្លាយជាការល្មើសច្បាប់កុំព្យូទ័រ ដែលនឹងជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១សែនបាត ឬទាំងជាប់ពន្ធនាគារនិងពិន័យជាប្រាក់ ។ ពលរដ្ឋអាចរាយការណ៍ពីការផ្សាយព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មអនឡាញគ្រប់ប្រភេទ តាមរយៈលេខទូរស័ព្ទ ១១១១ រយៈពេល២៤ម៉ោង ។ នេះបើតាមការលើកឡើងរបស់លោក អនុគូន ព្រឹក្សានុសាក់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ ៕