សភាពាណិជ្ជកម្មនៅខេត្ត Chanthaburi បានសម្តែងការព្រួយបារម្ភចំពោះការបិទបណ្តោះអាសន្ននៃច្រកព្រំដែនតបស់ថៃជាមួយប្រទេសកម្ពុជា ដោយព្រមានថា ការធ្វើបែបនេះអាចបណ្ដាលឲ្យមានការខាត់បង់ផ្នែកសេដ្ឋកិច្ចរាប់ពាន់លានបាត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation កាលពីថ្ងៃអាទិត្យ ទី៨ ខែមិថុនា ម្សិលមិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUwHLRQc3pLa1pk_s8DTaXApPUpMZ04YlwkoieUQyhS8suuiKdNdfFDbZbbEJDXhFRmPHeK1qoennbLy0RCmmdcs_kX7xW9u26DyqJA9mLOqXo85aAC2mUDwljaZExXUx58N3sS9QmQtQVWcGYbP3_MYL-s9TEx3JFTRh-7j3YZvbUIy9YGzRPXtL51Clk/s1280/photo_2025-06-09_15-22-49.jpg
លោក Ukrit Wongthongsalee ប្រធានសភាពាណិជ្ជកម្មប្រចាំនៅខេត្ត Chanthaburi បានធ្វើសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីមានការបិទច្រកព្រំដែន Ban Laem ក្នុងស្រុក Pong Nam Ron និងច្រកព្រំដែន Ban Pakkad ក្នុងស្រុក Khlong Yai ខេត្ត Chanthaburi កាលពីថ្ងៃអាទិត្យ។ លោកបានលើកឡើងថា ច្រកព្រំដែននៅចំណុចនេះ គឺមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មនានានៅក្នុងខេត្ត Chanthaburi។ ប្រតិបត្តិការឆ្លងកាត់ព្រំដែនភាគច្រើន គឺពាក់ព័ន្ធនឹងទំនិញប្រើប្រាស់ ផលិតផលកសិកម្ម និងសកម្មភាពអ្នកធ្វើដំណើរថៃ និងកម្ពុជា រួមទាំងពលករកម្ពុជាដែលធ្វើការក្នុងប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFWs7QeAUDmtv-Lnz4MXlxzsXo_lNDsLtNUcIwbthsoR7Q4uDeHGtYO8EUhFOxHPsf5CctJg8FovRidEtsQpgU1RX9Y21GyakYEj1cIXLc-hsCUruNjjbQskBz4QIe8u5RbgS0sLe3uyP2Mmy_FUVCqqN24ebqEVU5PXE81GrrXgKR2yTa4v-SyhexOApt/s1280/photo_2025-06-09_15-22-50.jpg
លោក Ukrit បានព្រមា.នថា ការបិទច្រកព្រំដែនដែលអូសបន្លាយរយៈពេលជាច្រើនខែ ទំនងជានឹងរំខានដល់ការធ្វើពាណិជ្ជកម្មឆ្លងដែនរបស់ពលរដ្ឋ ដោយសារច្រកចូលទាំងនេះធ្លាប់ជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មជាប្រចាំរវាងសហគមន៍ថៃ និងកម្ពុជា។ ក្តីបារម្ភចម្បងមួយទៀត គឺជាង 80% នៃកម្លាំងពលកម្មនៅក្នុងរោងចក្រនៅខេត្តចាន់ថាបុរីនេះ គឺជាជនជាតិខ្មែរ។ ដែលនេះនឹងបង្កការរំខានដល់ខ្សែសង្វាក់ផលិតកម្ម និងនាំឱ្យមានបញ្ហាប្រឈមសំខាន់ៗកើតមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheq2f_54SRt1cMit86rX0srwNXEyt0nwb2AUuJYeYMDrgl6FpTrDeIei1upPbP_ogj7efxDUn4z_1yjOkAdsytvcahE8ke4JIGQlXsSKY9l0QI1qKHHzlfO9EYyH_yww3j5FCyLpAFWzCjsBHXZ7HX1-6hSYlgJvj9bdYH8VhP1d0RMClrOgNzMr2HPP9q/s1024/photo_2025-06-09_15-22-51.jpg

ជាងនេះទៅទៀត អ្នកជំនាញខាងលើដដែលបានអះអាងថា ៖ ពាណិជ្ជកម្មតាមច្រកព្រំដែនដែលផ្ដល់ចំណូលរាប់សិបពាន់លានបាតជារៀងរាល់ឆ្នាំ គឺត្រូវបានដឹកឆ្លងកាត់ច្រករបៀងទាំងនេះ។ ដូច្នេះសូម្បីតែការបិទបណ្តោះអាសន្នដែលមានរយៈពេលខ្លី ក៏អាចបណ្តាលឱ្យប្រទេសថៃមានការខាតបង់សេដ្ឋកិច្ចលើសពីមួយពាន់លានបាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOGUE17VZpropLiZRsDOMB1P-k02qpggiD-tfjB1hNKW3PWCh2haakGEqkObbLVGhkHZafqZmnv6PUTV44kbgpPy82axg2H0O5Zzfij8p4G-5t9Zls9Uyp36g6lDzrHghkB49FSeIli33lqIk4TyJ84X_0Kwe9y8Duh8MhU_jIQna5MwnK47o9XB5eVOGL/s1024/photo_2025-06-09_15-22-52%20(3).jpg

ជាមួយគ្នានេះ លោក Ukrit បានគូសបញ្ជាក់ថា “នៅក្នុងស្ថានភាពបែបនេះ ការប្រាស្រ័យទាក់ទងបើកចំហគឺជាការចាំបាច់។ ភាគីទាំងពីរគួរតែមានការសន្ទនា និងការយល់ដឹងពីផលប៉ះពាល់ ជាជាងការជំរុញឲ្យមានអរិភាព” ។ “អ្នកស្នេហាជាតិ គឺមាននៅក្នុងចំណោមពួកយើងទាំងអស់គ្នា ប៉ុន្តែសម្រាប់ប្រជាជនដែលកំពុងតស៊ូក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកបែបនេះ ការញុះញង់បន្ថែមទៀតនឹងមិនធ្វើឱ្យស្ថានភាពប្រសើរឡើងនោះទេ។ ”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo6649YhjfpG00QizwAoXfTNXEnXsKloJPwBapmGqCVV3wZJBBnoAE0XyWwRZtclSuqXHtXdoCnzDch3cUMbKe0UkWyTv-C-dW8kFld26jHluLFXm2x8D8pz9il-uVQ07pTiTpGzJrgzJNI0bYRjZzBPA8qvSgfO3JKDsnw2pgeHHdzJiet8Pd1PbklIfJ/s1280/photo_2025-06-09_15-22-52.jpg
គួរជម្រាបថា ត្រឹមរយៈពេលត្រឹតតែ២ថ្ងៃនៃការផ្លាស់ប្ដូរម៉ោង និងបិទច្រកព្រំដែន ផ្សារនៅតាមតំបន់មួយចំនួននៅក្នុងប្រទេសថៃ ត្រូវបានគេរាយការណ៍ថាមានសភាពស្ងប់ស្ងាត់ ទំនិញលក់មិនសូវដាច់ នេះគឺបណ្ដាលមកពីអវត្តមាននៃពលរដ្ឋកម្ពុជាដែលជាអតិថិជន ក្រោយវិធានការបិទព្រំដែនរបស់រដ្ឋាភិបាលថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8cSACgJ0_mE1xZS9qYnO9znRYqeQXgvbovqcwlFJuvU81bdP7HeV4dfAaw-tDRVnyu1q92INuctyBxFvxhwgK25RWthW5NFbsBaRwxWxH34pvNu5KEmobEsy3Y6I4lfFRY1HzCcnO2HnuDoE2EnrQA2X8JZCoZYPaDwuoEoX675iFhyphenhyphencH0JInkTzPBAHP/s1024/photo_2025-06-09_15-22-53.jpg
ក្រៅពីនេះ អ្នកជំនាញជាច្រើនរូបផ្សេងទៀតក៏បានសម្លឹងឃើញពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃប្រទេសទាំងពីរតាមរយៈការបិទព្រំដែននេះ ជាពិសេសសម្រាប់ភាគីថៃ ដែលមានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយកម្ពុជា។ មិនតែប៉ុណ្ណោះ ជម្លោះក៏នឹងបង្កការឈឺចាប់ដល់ប្រជារាស្រ្តសាមញ្ញដែលធ្វើការរកស៊ីនៅតាមតំបន់ព្រំដែនផងដែរ៕