រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបកស្រាយថា ការសម្រេចកែសម្រួលកម្លាំងយោធារវាងប្រទេសទាំងពីរនៅតាមតំបន់ព្រំដែន មិនមែនជាការដកថយកម្លាំងនោះទេ។ ចំណែកជំហររបស់កម្ពុជាក្នុងការបញ្ជូនសំណុំរឿងទៅតុលាការអន្តរជាតិ សម្ដេចបានបញ្ចាក់ថា គឺមិនមានការប្រែប្រួលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8q5v6Po_WKJUS5gXDnnrb75wG7vj0z2JeK1J1TK0w34FbJFs9S8TeuC59XYYpOBjpOnjb_ehSUDyUrIvTj7-2AHulzFTj-ikxTOxT2qfzvMoT612qdg6WZtRnrDlLNlzt8NCZAVo2Yfpnf_NSvYpt8hjtx2ctY-6pJO2jV3DmgtxA4WC3-N1ZMSBni1AD/s1280/image_2025-06-09_10-09-28.png

បន្ទាប់ពីសេចក្ដីជូនដំណឹងពីរដ្ឋមន្រ្តី្រសួងការពារជាតិ លោក ទៀ សីហា ដែលបានផ្សព្វផ្សាយចេញនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ ជុំវិញការរកឃើញចំណុចកណ្ដាលរវាងថៃនិងកម្ពុជា ក្នុងការបន្ធូបន្ថយភាពតានតឹងនៅតាមតំបន់ព្រដែន ដោយធ្វើការកែសម្រួលកម្លាំងយោធាទាំងសងខាងឲ្យត្រឡប់ចូលតំបន់ដែលសមស្របរៀងខ្លួនវិញ។ ឃើញថាទទួលបាននូវមតិជាច្រើន ពីសំណាក់សារធារណៈជន មានទាំងមតិស្រប និងមតិផ្ទុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDithTJqMDT947TWWs0HVBdLpEotkGe0zIxxD1K5yhsXefu1pSLJk_Qtxsl_cWnEvKOkYNXxaFtcu80F59-jfC_3M7k5mGK87mtmazix1L98GJhtSxwfHTogAjaWgcN6bx5AzPLq0mibGhHTsNVBV-pzHekWRs0_b33WKcezL0klAZUEIl64igcWB4FkSG/s1280/photo_2025-06-09_09-24-11.jpg

ក្នុងនោះ ដោយសង្កេតឃើញថាមាននូវការមិនពេញចិត្ត និងហាក់មានការភាន់ច្រលំច្រើន សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសារមួយដើម្បីបកស្រាយពីមូលហេតុ និងអត្ថន័យជាក់ស្ដែងក្នុងការសម្រួលទ័ពនេះថា ៖ «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នា រវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា.ថៃ) ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈា.មទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5pqgXl-PT3ncInSGngsjFM7hVZa7KhOLtsilI-C-iNSBhg1Ubr9Ux3dNWVTfi07TMfzk-d08CGEjrEjkZqG0ZnvEESkSqpS3tEn0uAQaoHC6FPkOxCMrpt7Eyc_dKh0TfBl7hhoGex-eiuNB6XHQ9wF1mRu4UcHDyF7jYBkK2jH_msqDQvqOPkII3O_6G/s980/photo_2025-06-09_09-24-12.jpg
ប្រធានព្រឹទ្ធសភារូបនេះ បានបន្តទៀតថា ៖ «ប្រជាជននៃប្រទេសទាំងពីរ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។ » https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTpJUpgw7D_pqDEkM4WSdn7X1vbBx9NW5scOjJwXCo4i7d8JaxKj3t5zpte289lPVTsZEeX2G3RzNpCc0Ri3xgUEKyOOQRnRx3BDymVOlzB4hzqhg48bbLNv74_jmDdznDg8y646qSZ1HonOJzxc9kWm8aeHWF8h98e_f3wpKmxrGYxPgvRj9Zbu1iC2YH/s696/photo_2025-06-09_09-24-12%20(2).jpg

លើសពីនេះ ចំពោះមតិពលរដ្ឋមួយចំនួនដែលលើកឡើងថា៖ «បើដូច្នេះតើកម្ពុជានៅតែប្ដឹងទៅICJដែរ ឬទេ?» «សង្ឃឹមថាសំណុំរឿងឡើងទៅ ICJនឹងមិនមានការកែសម្រួលផងទៅចុះ» សម្ដេចបានឆ្លើយតបយ៉ាងខ្លីថា «រឿងប្តឹងទៅicj គឺមិនប្រែប្រួលទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZa6hXJ6HsyhvvrN6Iq1dQ7nccF_yZU4cRGScn-pmObPQ5K_Qihb4qKe5Kp1B5DZ2J_UFdiBWLPmhpvAFcGa9MLQ4nVou1_Avo2J0N5GcYBfFBkzLbgh91EtzBrqZ8hiRjNdIe5cZa0RcjGhwtxo9HaAlvN_xR8aP2N93aJA1htpseTJyNH_NraJwO7lwJ/s1152/photo_2025-06-09_09-24-10.jpg

យ៉ាងណាមិញ សម្ដេចតេជោ ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនជនរួមជាតិទាំងអស់ ឲ្យជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈា.មនិងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕