ទីក្រុងបាងកក ៖ បន្ទាប់មានការធ្វើបាតុ.ក.ម្មកាលពីម្សិលមិញនៅមុខក្រសួងការពារជាតិថៃនាព្រឹកថ្ងៃសុក្រ ទី៦ មិថុនា នេះ ក្រុមបាតុករដែលជាអ្នកស្នេហាជាតិរបស់ថៃបានប្រមូលផ្ដុំគ្នាសារជាថ្មីម្ដងទៀត ដោយចោ.ទប្រកាន់ថា បញ្ហាទាំងនេះកើតឡើងដោយសារកងទ័ពកម្ពុជាបានរំលោ.ភចូលដែនអធិបតេយ្យភាពរបស់ថៃ ២០០ម មុន។ ក្រុមនេះថែមទាំងបានរិះគ.ន់រដ្ឋាភិបាលរបស់ខ្លួនថា មានភាពធូររលុង និងមិនរឹងមាំក្នុងការដោះស្រាយបញ្ហាព្រំដែន។.jpg)
យោងតាមសារព័ត៌មាន Thai PBS នៅមុននេះបន្តិចមានការផ្ទុះការតវ៉ាជាថ្មីនៅមុខស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដែលស្ថិតនៅលើផ្លូវ Pracha Uthit ក្នុងទីក្រុងបាងកក គោលបំណងនៃការតវ៉ាគឺដើម្បីបង្ហាញពីការស្នេហាជាតិ ការពារបូរណភាពទឹកដី និងទាមទារឲ្យរដ្ឋាភិបាលផ្ដល់អំណាចយោធារក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា។.jpg)
ការតវ៉ានេះ ត្រូវបានធ្វើឡើងដោយក្រុមបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានដឹកនាំក្រុមជាតិនិយមថៃផ្សេងទៀត ដោយអះអាងថាកងទ័ពកម្ពុជាជាអ្នកទន្រ្ទានលើអធិបតេយ្យភាពរបស់ថៃចំងាយ ២០០ម មុន និងរឹះគ.ន់ការដោះស្រាយបញ្ហារបស់រដ្ឋាភិបាលរបស់ខ្លួនថា ធ្វើឲ្យប្រជាជនអស់ទំនុកចិត្ត។
កាលពីម្សិលមិញក្រុមតវ៉ានេះបាននាំគ្នាទៅតវ៉ានៅមុខក្រសួងការពារជាតិថៃ ដោយទាមទារឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Phumtham Wechayachai ផ្តល់អំណាចពេញលេញឱ្យយោធាក្នុងការដោះស្រាយនេះជាមួយកម្ពុជាវិញ នោះទើបប្រជាពលរដ្ឋមានការជឿទុកចិត្ត។ ប៉ុន្តែការទាមទារនេះ ហាក់ផ្ទុយស្រឡះពីអ្វីដែលលោក Phumtham និងរដ្ឋាភិបាលថៃបានលើកឡើងថា ចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងរក្សាទំនាក់ទំនងល្អជាមួយគ្នា។ មួយវិញទៀត កងទ័ពកម្ពុជាក៏មិនបានល្មើសដែនអធិបតេយ្យភាពចូលទឹកដីថៃ២០០ម៉ែត្រនោះដែរ ពោលកងទ័ពកម្ពុជាចូលត្រឹមតំបន់ដែលកំពុងមានជម្លោះប៉ុណ្ណោះគឺមិនបានចូលដល់ទឹកដីថៃនោះឡើយ។
ជាងនេះទៅទៀត ការទាមទារឲ្យប្រើអំណាចយោធារក្នុងការដោះស្រាយជម្លោះព្រំដែនរបស់ពលរដ្ឋថៃនៅទីក្រុងបាងកកដូចខាងលើ ក៏ផ្ទុយពីអ្វីដែលពលរដ្ឋថៃនៅតាមព្រំដែនចង់បានផងដែរ។ ពលរដ្ឋថៃដែលរស់នៅតាមព្រំដែនកំពុងមានការព្រួយបារម្ភខ្លាំង អំពីការដែលអាចកើតមានសង្រ្គា.ម ដូច្នេះពួកគេបានស្នើសុំឲ្យរដ្ឋាភិបាលចាត់វិធានការបែណាដើម្បីបញ្ចៀសការប្រើប្រាស់អាវុ.ធ៕










