ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងសុខាភិបាលហ្វីលីពីនបានស្នើឱ្យប្រកាសអាសន្នពីគ្រោះថ្នា.ក់ជំងឺអេដស៍ (HIV) ក្រោយពីចំនួនយុវវ័យហ្វីលីពីន អាយុចាប់ពី១៥ឆ្នាំ ទៅ២៥ឆ្នាំ បានឆ្លងជំងឺអេដស៍កើនឡើងខ្លាំងគួរឱ្យបារម្ភ រហូតដល់៥០០ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៥ ។

ការឆ្លងជំងឺអេដស៍ប្រចាំថ្ងៃនៅប្រទេសហ្វីលីពីន គឺកើនឡើងរហូតដល់៥៧នាក់ក្នុង១ថ្ងៃ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ។ នេះចាត់ទុកថា គឺជាចំនួនច្រើនបំផុតក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ។

ចំនួនពលរដ្ឋហ្វីលីពីនឆ្លងជំងឺអេដស៍ថ្មីបានកើនឡើងជាងទ្វេដងក្នុងរយៈពេល១០ឆ្នាំកន្លងមក ។ ចំនួនឆ្លងជំងឺអេដស៍ស្មើត្រឹមតែ២១នាក់ក្នុង១ថ្ងៃ កាលពីឆ្នាំ២០១៤ កើនឡើងដល់៤៨នាក់ក្នុង១ថ្ងៃ នៅឆ្នាំ២០២៤ ។ ក្រសួងសុខាភិបាលហ្វីលីពីនបញ្ជាក់ថា ពលរដ្ឋហ្វីលីពីនបានឆ្លងជំងឺអេដស៍ ចំនួន៥៦នាក់ក្នុង១ថ្ងៃ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ កើនឡើង៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។
.jpg)
លើសពីនេះ ពលរដ្ឋហ្វីលីពីនដែលឆ្លងជំងឺអេដស៍កាន់តែមានអាយុតិចទៅៗ ។ បើតាមទិន្នន័យបង្ហាញថា ពលរដ្ឋហ្វីលីពីនឆ្លងជំងឺអេដស៍ភាគច្រើនមានអាយុចាប់ពី២៥ឆ្នាំ ដល់៣៤ឆ្នាំ បើគិតចាប់ពីឆ្នាំ២០០៦ ។

តាមទិន្នន័យរបស់ក្រសួងសុខាភិបាលហ្វីលីពីន គឺជំងឺអេដស៍បានឆ្លងខ្លាំងតាមរយៈទំនាក់ទំនងផ្លូវភេទ ជាពិសេស វាឆ្លងខ្លាំងតាំងពីឆ្នាំ២០០៧ ក្នុងក្រុមបុរសមានទំនាក់ទំនងផ្លូវភេទជាមួយបុរសដូចគ្នា ។ ហេតុនេះ ក្រសួងសុខាភិបាលហ្វីលីពីនបានផ្តោតការត្រួតពិនិត្យរកជំងឺអេដស៍លើក្រុមយុវវ័យ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ដើម្បីអប់រំយុវវ័យឱ្យយល់ដឹងពីគ្រោះថ្នាក់នៃជំងឺនេះ ៕
Home ព័ត៌មានអន្តរជាតិ







