ព្រះនាង នរោត្តម ជេនណា បានបង្ហាញព្រះទ័យដោយក្តីរីករាយក្នុងការឡើង ទទួលពានរង្វាន់នៅក្នុងប្រទេសសិង្ហបុរីខណៈទ្រង់ទើបតែមានព្រះជន្ម១៣ព្រះវស្សាតែប៉ុណ្ណោះ។ ជាមួយនឹងការទទួលពានរង្វាន់នេះព្រះនាងមានបន្ធូលទៀតថា នេះជាឱកាសដ៏ធំសម្រាប់ទ្រង់ក្នុងការបង្កើតទំនាក់ទំនងថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8QnLK84236aVZz2ztD-h5JO9nwDdyriONoh6vdX0l3z8ItIASzxv4qGfo5-JBLyz24DtODVmonGPpZcqxZjt2nhFzeF0NgH57RDThHLSVLY6BehApUVThb2pAHidANA70ehSZhAra8WdVjD-2UALJIn6x2o8R2mqSDssLrmemKZhHHCjdY_btw2qVWG7R/s1536/image_2025-06-03_13-50-21.png

ល្ងាចថ្ងៃទី២ មិថុនា ព្រះនាង ជេនណា បានបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានទទួល រង្វាន់ Role Model Inspiration Hall Of Fame នៅក្នុងព្រឹត្តិការណ៍ HOFS Awards 2025 ប្រទេសសិង្ហបុរី! ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការទទួលពានរង្វាន់ទេ ប៉ុន្តែជាឱកាសដ៏ធំរបស់ខ្ញុំ ក្នុងការបង្កើតទំនាក់ទំនងថ្មីៗនិងជាជំហានរបស់ខ្ញុំក្នុងការឈានជើងទៅក្នុងឆាកអន្តរជាតិបន្ថែមទៀត»។ ព្រះនាងនរោត្តម ជេនណា បានបញ្ជាក់ថា នៅពីក្រោយភាពជោគជ័យ របស់ទ្រង់ ព្រះនាងបានថ្លែងអរព្រះគុណដល់សម្តេចតា និងព្រះមាតាបានចិញ្ចឹមបីបាច់ ថែរក្សា បង្ហាត់បង្រៀន ព្រមទាំងត្រួសត្រាយណែនាំផ្លូវដល់ព្រះនាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo_VyoRQOqnfzFmH0mfaB8umf6Wp28XfGb3N1oBunESbu-O3Y-pa4a4SNDHKClRcH6f-XLMI_iAccs7sekIeCs0FiwYvRDg6hlLmXOowIoALrCYtWp0lvqyJkoTKCBAMIKPynOq67IfkluRrh8lyoNlQth0oajtJsydl5H9XOVyD97TejWvvBFyyTN8suj/s2048/image_2025-06-03_13-50-14.png

ព្រះនាង ជេនណា ក៏បានចូលរួមអបអរសាទរនិងកោតសរសើរទៅកាន់តារាសម្តែង ស៊ីន យូប៊ីន និង ស៊ីន ជេននី ក្នុងការទទួលពានរង្វាន់ HOSF 2025 ជាមួយព្រះនាងផងដែរ ។ ចុងក្រោយ ព្រះនាង ជេនណា ក៏មិនភ្លេចអរគុណចំពោះការស្រលាញ់របស់អ្នកគាំទ្រដូចគ្នា ដែលជាកម្លាំងចលករមួយជំរុញលើកទឹកចិត្តឱ្យទ្រង់ប្រឹងបន្ថែមទៀតជាមួយនឹងបេះដូងនិងសេចក្តីស្រលាញ់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZW468aSjbhiQFjnk6f70TB_lKw6K68EarPZSnTHmr1UOVz_fljv0ODDEh0BnI7W9XExV5vhsM8RdnCuiNm1UUKGaVvlU1ljDi67x3jJ_LAAwVD9ajNVFZxKV2VL21hMdtU3UF9CQcyU3i-9GTsMUXrtA9Z5u9SbCVJOBPNfRHS3mjyAZAzeMsvsDL6b4F/s2048/image_2025-06-03_13-50-15.png

គួរឱ្យដឹងថាដ្បិតតែ ព្រះនាង ជេនណា ទើបមានព្រះជន្ម១៣ព្រះវស្សាក្តីប៉ុន្តែព្រះនាងទទួលបានភាពជោគជ័យលើអាជីពសិល្បៈហើយជារឿយៗបានចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរនៅក្នុងប្រទេសចិនផងដែរ។ ទ្រង់គឺជាសែរាជវង្សដែលមានដុងសិល្បៈច្រើនផ្នែកជាហេតុទ្រង់គឺជាអាយដលមួយរូបដែលមានការស្រលាញ់ចូលចិត្តច្រើនពីទស្សនិកជន៕