ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ពីការពុំបិទច្រកព្រំដែនកម្ពុជា-ថៃ ហើយច្រកព្រំដែនទាំងអស់នៅតែបើកឱ្យពលរដ្ឋលក់ដូរតាមធម្មតា ។ ហេតុនេះ សូមពលរដ្ឋថៃកុំបារម្ភពីការបិទព្រំដែនជាប់កម្ពុជា ដោយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានចាត់កងកម្លាំងសន្តិសុខមើលការខុសត្រូវនៅតាមព្រំដែននាថ្ងៃឈប់សម្រាកកន្លងមក និងសូមពលរដ្ឋថៃកុំបារម្ភ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLyaWqFiOq135RiJ_hDBp8_q2wtFAohbqhuuhOQPa3VtbNBf9lhUGlSblRUg3dN4_2O4m6vKsoRWLjbaDme5FqFAj4XjqH_4niENKAadhldHfoES6Nmg1JvqlUbDJrOqEKJfUP84tomOOeRJXkhESXh51brTEZG2ImT9ng0ShEcwByXLgIThJvhAL2t7yU/s1280/photo_2025-06-03_13-38-12.jpg

កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែឧសភា កន្លងមក លោក Jirayu Houngsub អ្នកនាំពាក្យរដ្ឋាភិបាលថៃឱ្យដឹងថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានតាមដាន និងទទួលរបាយការណ៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពីកងកម្លាំងសន្តិសុខ និងភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដោយលោកស្រីពុំបានបញ្ជាឱ្យបិទច្រកព្រំដែនកម្ពុជា-ថៃជាច្រើនច្រកតាមការចុះផ្សាយរបស់សារព័ត៌មានថៃទេ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE3f7OpIEEpw39AaoqXJkf8_fu_TmP4S3yiKTYVx1JUI67tqbQ46QQQ8Qj7_tSnE8_o3SMQ9_WFZqsfJ1uWR3AfmBydR_1Ue9dOnZtnsTjPpxbq57qXXqrxx6lPbeULe_y8KteJ3jpBQoN3WQ7Url8SXThlMfQCPDmZIVET6IJLm85yRPGxUXF0ZS6RR_G/s1280/photo_2025-06-03_13-38-11.jpg

    ស្ថានការណ៍ច្រកព្រំដែនកម្ពុជា-ថៃគ្រប់ច្រកនៅតែលក់ដូរតាមធម្មតា គឺទាំងពលរដ្ឋខ្មែរ និងថៃ បានឆ្លងដែនទៅមកដើម្បីប្រកបមុខរបររកស៊ី ។ រីឯការនាំចេញទំនិញឆ្លងកាត់ព្រំដែនពីប្រទេសថៃទៅកម្ពុជាដំណើរការតាមធម្មតា ជាពិសេស នៅថ្ងៃដំបូងនៃថ្ងៃឈប់សម្រាករយៈពេល៤ថ្ងៃរបស់ថៃ ដែលធ្វើឱ្យភ្ញៀវទេសចរបរទេសជាច្រើនធ្វើដំណើរចេញ-ចូលគ្រប់ច្រកព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhogDLLR59-4Tu-uqfQza8tyQuZMsvOd1qb9ls3fU9-dEZ7TYfLVxFx3SwdYVH_3hX7wrTKWsJWunLJnKysCNb3cH7eTFVEhAxCOutBVQ1Aa1RTfTOUXD_gkrWoh1zAk7Ug_aJa4u24Qoljb5u0J0a3VVf7vofXpMy6vEuq6G13wkUBigsL_K24dCmEM0Jn/s768/photo_2025-06-03_13-39-18.jpg

    លោក Jirayu បន្តថា មានមនុស្សមួយក្រុមនៅថៃព្យាយាមញុះញង់ឱ្យមានជម្លោះរវាងថៃ និងប្រទេសជិតខាង ហើយវាគ្មានផលប្រយោជន៍ដល់ពលរដ្ឋថៃជាង៧០លាននាក់ទេ ។ ច្រកព្រំដែនកម្ពុជា-ថៃគ្រប់ច្រកគ្មានអ្វីគួរឱ្យបារម្ភ ហើយការលក់ដូរនៅតាមព្រំដែនមានសភាពអ៊ូអរធម្មតា សូមពលរដ្ឋថៃកុំបារម្ភ និងកុំជឿលើការផ្សព្វផ្សាយបន្តក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpUFIY1r_cVoj5TaL9L0kjtVhPuFH_5xjeXqxmfDaT31iG7_Nmlxzw6kWLs2xlHH0tAq_iXcU3gDrisFcjcZC9c61_kLTytWAvWN1oMzcOwEovuMGv_svm4vnBLfBCRYIw11nfe62npoI0Xcj0aGdg8CLiuyCAcBdnZ3j9uC-ngZRxiiC8xepbv_f2Komb/s1084/photo_2025-05-31_15-49-15.jpg

    នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មាននានារបស់ថៃរាយការណ៍ថា ប្រទេសថៃត្រៀមបិទព្រំដែនជាប់កម្ពុជា ក្នុងនោះបិទច្រកព្រំដែនអចិន្ត្រៃយ៍ ៦កន្លែង និងបិទច្រកព្រំដែនបណ្តោះអាសន្ន ១០កន្លែង បន្ទាប់ពីពលរដ្ឋខ្មែរបណ្តុះស្មារតីស្នេហាជាតិក្នុងបណ្តាញសង្គមឈប់ទិញទំនិញថៃគ្រប់ប្រភេទ គឺពុំមែនជាការពិតទេ ពីព្រោះរដ្ឋាភិបាលថៃពុំបានបញ្ជាឱ្យបិទព្រំដែន រដ្ឋាភិបាលថៃសូមបញ្ជាក់ថា គ្មានការបិទច្រកព្រំដែនណាទាំងអស់ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRmP_XOi-qSEFV80W8BpHQzIh55XttL8nO68bQn1c9-rI9rM-kUY3tyKOh-LWFJP4P9W9-k-AJeNI0zEVrKbvjwGiY7CazAl-FwAwfyJgs-LdwaZWSSIytBKKOY1fVagKVNJr0z3XDTghSQDvWGYkBla-qUh3iupM6x3FY9oFkHfX6_EoA72jMij-Ndjim/s1024/photo_2025-05-31_15-55-12%20(3).jpg
    ចំណែកលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃឱ្យដឹងថា ប្រសិនបើថៃបិទព្រំដែនជាប់កម្ពុជា គឺសេដ្ឋកិច្ចថៃនឹងមានបញ្ហាមិនខាន ។ លោកបានពិភាក្សាជាមួយកងទ័ពជាច្រើនលើក ដោយឯកភាពប្រកាន់ខ្ជាប់នូវផលប្រយោជន៍របស់ពលរដ្ឋ និងអធិបតេយ្យភាពជាតិ ៕