ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មការការពារអ្នកប្រើប្រាស់ និងបណ្តាញជូនដំណឹងពីគ្រោះថ្នា.ក់ការប្រើប្រាស់ថ្នាំកម្ចា.ត់សត្វល្អិតលើបន្លែ-ផ្លែឈើប្រទេសថៃ (Thai-PAN) បានចេញសេចក្តីប្រកាសពីការពិនិត្យរកកាកសំណល់ថ្នាំកម្ចា.ត់សត្វល្អិតលើបន្លែ-ផ្លែឈើចិន ដែលនាំចូលថៃតាមច្រកឈៀងខង ស្រុកឈៀងខង ខេត្តឈៀងរ៉ៃ ។ លទ្ធផលការពិនិត្យបង្ហាញថា មានបន្លែ-ផ្លែឈើចិន៧មុខ ក្នុងចំណោម១០មុខ ផ្ទុកកាកសំណល់ថ្នាំកម្ចា.ត់សត្វល្អិតខ្ពស់ ដែលធ្វើឱ្យអ្នកបរិភោគកើតជំងឺមហារីក បើស្ត្រីមានផ្ទៃពោះបរិភោគនឹងបណ្តាលឱ្យទារកក្នុងផ្ទៃពិការខួរក្បាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0hkVfiUuvnssJYKjAF50a3JVHCRMBzvlxxbSYaQdXNSJ1QNztRh3AM24GoHlmgfrSyy9BL-nrGqsuGUSjYJ_hl1_tv0VBCOjBla2w3X-VgkNu00dQgvTePaxZRkTacr3UKkpv9x7BBn0sYHm0Y60nprxtsB6qV-xD7X73OojsaGNpL-wMzTHQg6itPOqX/s587/photo_2025-05-31_13-43-42.jpg
គណៈកម្មការការពារអ្នកប្រើប្រាស់ និងមន្ត្រីពាក់ព័ន្ធបានចុះតាមតំបន់ប្រមូលបន្លែ-ផ្លែឈើចិន ចំនួន១០មុខ ដែលនាំចូលប្រទេសថៃតាមច្រកឈៀងខង ខេត្តឈៀងរ៉ៃ កាលពីថ្ងៃទី៣ ខែមេសា មកត្រួតពិនិត្យ រួមមាន ៖ ផ្លែក្រូច សាឡាត់ ស្ពៃក្តោប ឆៃថាវ និងបន្លែជាច្រើនទៀត ដែលបានដាំដុះនៅចិន ។ លទ្ធផលការត្រួតពិនិត្យឃើញថា បន្លែ-ផ្លែឈើ ៧០% ផ្ទុកថ្នាំកម្ចាត់សត្វល្អិតលើសស្តង់ដារ ហើយលើសពីចំនួនដែលបណ្តាញ Thai-PAN ពិនិត្យឃើញជារៀងរាល់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgS7CSIURLJ3N51GtTVioh7ywjTpzcHZrbzZEYk3BAkjQfWXc5DNANeBaZsOn_3Q1PZFjDWlU4aEbR8k7X3TdD70GOpd10IHIOCT5rMM21G64ItqBHfN4qrYtww0qa4TJfgXNE3IiQJCU82F9dTHidVjQSmzGS5Fbg3wE2Ghm4ZzefrmrtDxXHAGjbO4gt/s960/image_2025-06-03_10-12-33.png

ក្រៅពីនេះ បន្លែ-ផ្លែឈើចិនមានផ្ទុកសារធាតុ Chlorpyrifos ក្នុងបរិមាណខ្ពស់ ដែលសារធាតុនេះប្រទេសថៃបានហាមប្រើប្រាស់ ហាមផលិត ហាមនាំចូល និងហាមនាំចេញ ដោយសារវាប៉ះពាល់សុខភាព ជាពិសេស ប៉ះពាល់ប្រព័ន្ធប្រសាទ ។ បើស្ត្រីមានផ្ទៃពោះបរិភោគបន្លែ-ផ្លែឈើផ្ទុកសារធាតុ Chlorpyrifos នឹងធ្វើឱ្យទារកក្នុងផ្ទៃពិការខួរក្បាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWwP08dic9OHyx8wCWP7JIwMT6SPdnxSS4RLlfQp5pCpEbak3y1Of1Ofv0wHztOlM0MZNJEcVYhvB4hk2J3PboJ-aFFhJbHvVSkJ_4G-5La9SRMUUSpj6rrK14AQUI1QrfJLF4LImP9dKFrvpvmhRAWmUoZIRd2J3QLJIjHOux9spxVrZZU8ZwoAIrqzzi/s2560/image_2025-06-03_10-12-34.png
គណៈកម្មការការពារអ្នកប្រើប្រាស់បានពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធនៅខេត្តឈៀងរ៉ៃ និងភ្នាក់ងារគ្រប់គ្រងស្តង់ដារបន្លែ-ផ្លែឈើទាំងផ្នែកកសិករ និងក្រសួងសុខាភិបាល គឺប្រទេសថៃខ្វះខាតឧបករណ៍ត្រួតពិនិត្យគុណភាពបន្លែ-ផ្លែឈើ ហើយនៅព្រំដែនគ្មានបន្ទប់ពិសោធន៍ទទួលស្គាល់តាមស្តង់ដារ ISO ទេ មុននឹងអនុញ្ញាតឱ្យដឹកបន្លែ-ផ្លែឈើចិនចូលថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1FHqJe9MIeW9RYJr8dvMhyphenhyphent96iHEkh3T__Fxv-RWGdAy0rsXTWKVa32YdgGESI269aEyBZt3gW5seO2cN2mWY-g9RsxG9mtPUIkyVW6q-eHWx6K_ZxYXkDj8vLZBmwJDc1_tGmI-D_9Ht7jk5pnYMJ0_ZjGQ_Yyt5MMnIbQYmjL8nphyphenhyphenLhHvey_IW-PvQ/s1280/photo_2025-05-31_13-43-42%20(2).jpg

គណៈកម្មការការពារអ្នកប្រើប្រាស់រំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើចិន ឬនាំចូលពីប្រទេសផ្សេង ដែលបង្កផលប៉ះពាល់សុខភាព ។ បើថៃអាចត្រួតពិនិត្យគុណភាពចំណីអាហារច្បាស់លាស់ វានឹងជួយដល់កសិករថៃដែលដាំបន្លែ-ផ្លែឈើគ្មានសារធាតុគីមី អាចប្រកួតប្រជែងលើទីផ្សារបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-AKMg76EZCE1-96tMThSnhYTJyooEgPaghGvdrejAv6_a1w6LiIuYzez3ZhHXp-aR81P4_IWM2gkpWxvCGEykJtXceMH-V4Z57vNdbuXEvRLrDKvhGPQiUqrlx7W1lsbkQLPciELH_63ly9hVPDM0NIXDLhHRgqS474omydJz24CjIcfeYNpyJ1b4KDMQ/s1000/image_2025-06-03_10-12-38.png

ចំណែកក្រុមហ៊ុនថៃ ឬឈ្មួញនាំចូលបន្លែ-ផ្លែឈើ គួរតែចូលរួមត្រួតពិនិត្យចំណីអាហារដោយខ្លួនឯង ។ បើរកឃើញថា ចំណីអាហារ ឬបន្លែ-ផ្លែឈើមានផ្ទុកសារធាតុគីមី ត្រូវតែជូនដំណឹងទៅពលរដ្ឋ ឬប្រមូលចំណីអាហារត្រឡប់មកវិញ ៕