ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់, ​លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ, និងលោកបណ្ឌិត​ យ៉ាស៊ូម៉ូតូ ខេមមូរី ស្ថានិក និង​ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិល​ធីឌី ព្រមជាមួយភ្ញៀវកិត្តិយសជាច្រើនរូប សរុបប្រមាណ ១០០ នាក់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5kEE5PFBFug3t2Rxt8DfPZE9HtNU9ertrNLZaoaVR_9fkBa_Fe2373z-rvBY8SgYPmr3LSjMw3NTjQUiytGmNev_UyJL3hhRKPyCX8cV3D0Z4RyPbDi-5XwKgScE8uA0AmGzMvvofUEv5ZTl3BYnjpG4gWgKbHjJll7gD-ieO1RrOl8ADVsTTJh50Rp9F/s6017/Norote.media-5893.jpgគម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាអគារលំនៅឋានសហកម្មសិទ្ធិ​ ក្រោមការ​វិនិយោគ ១០០% របស់​វិនិយោគិនជប៉ុន ដែល​មានបទពិសោធជាង ៤០ ឆ្នាំ​ក្នុងការអភិវឌ្ឍគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម​ និង​សេវាគ្រប់គ្រងអចលនទ្រព្យ​​នៅប្រទេសជប៉ុន ហុងកុង អូស្រ្តាលី និង​កម្ពុជា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCxB08TtQg-EaUy0j9BFIXHEEUM2CHSBOKiJaR-rXFReH86JBAn7b_OoBEpk91q0RM1GwHS-VVrLkDx3F4SjLEqfTet1uEdZ3ZcK7uQzaQcDyoPeNZDAw4l71Xr7R8mFJYZr_ZQW3LtVneXKGpfDGG9VpuOz_ViWJZcDdf0dyKN8MKAfpbVqav2IXJcAYb/s6036/Norote.media-5877.jpgលំនៅឋានអារ៉ាខាវ៉ា ២ មានទីតាំងនៅសង្កាត់រលួស ខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ ចំងាយ​ត្រឹមតែ ១៥ នាទីពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យ និង​ក្រុងតាខ្មៅ។​ គម្រោងនេះត្រូវបាន​សាង​សង់ឡើងលើផ្ទៃដីសរុបជិត ០.៤ ហិកតា ដែល​មានពីរប្លុក ត្រូវជា ៤ អគារ​ សរុប ២២ ជាន់។​ លំនៅឋានអារ៉ាខាវ៉ា ២ មាន​យូនីតសរុបចំនួន ៩៦០​ ដែល​ក្នុងនោះមាន​យូនីតប្រភេទស្ទូឌីយោ (ទំហំជាង ២២​ ម៉ែត្រការ៉េ) និង​យូនីតប្រភេទបន្ទប់គេងមួយ (ទំហំជាង ៣០ ម៉ែត្រការ៉េ)។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiedYcTbL7Uy6OPmOvsik2qwKFQOSWxTsnfS-Ki43VxFeaaHfgMkU64Rx0mAxOh92NFibyDugJH1-hw3YqIkgvcNmmVl30k_ihohd28_amEEblILWuk9lF0rI10cRlXEJUMbaG40bhn8tDkSJVysBlf-14-yEaTzktr04q85Pxl8yTxqNYYO1L4RJv21n9x/s3260/AR%202.pngសម្រាប់លំនៅឋានអារ៉ាខាវ៉ា ២ ការរចនាស្ថាបត្យកម្ម​សំណង់អគារ និងការបំពាក់​បរិក្ខារគាំទ្រផ្សេងៗ ត្រូវបាន​ធ្វើឡើងតាមលំនាំអគារលំនៅឋានអារ៉ាខាវ៉ា ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែល​ជាគម្រោងទី ១ និង​ឈានមុខគេ ដោយ​មានការលក់លើសពី ៩០% និងការប្រគល់យូនីតលើសពី ៨០% ជាមួយនឹងអ្នករស់នៅប្រមាណជាង ៥០០០ នាក់។ ការរចនាសំណង់អគារបានគិតគូរអំពីការរក្សាពន្លឺ និងលំហូរខ្យល់ធម្មជាតិ ដោយអគារនីមួយៗសង់បែរមុខរកគ្នា ដើម្បីរក្សាលំហធំនៅចំកណ្តាល និង​ធ្វើឱ្យមានពន្លឺ​ និង​ខ្យល់គ្រប់គ្រាន់។ គ្រប់យូនីតទាំងអស់ត្រូវបានបំពាក់ដោយទ្វារការពារអគ្គិភ័យ ប្រព័ន្ធចាប់សញ្ញាកំដៅ និង​ផ្សែង ដែល​អាចផ្តល់សញ្ញាប្រកាសអាសន្នតាមជាន់ និងជូនដំណឹងដល់ក្រុមការងារគ្រប់គ្រងអគារ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMcQBBn6cMwjiR54-YZtH9yitYelrjq_DyCtNujmOnA_eZ0TugWq5R4b781AG1RvsWPaZOjXMjYDVM1pR2rMQ0ExqcOB0r3yzKNzQaxJmOQbAhS5pIbZo9ZXTsRQ2ECbTKjBKDBR1x1eYcTff9Fz78DYOkbj9awysg2fwURkoJIzMX-m2_VascVTjjvejp/s6192/2025-06-02%2017.15.41.jpgអគារលំនៅឋានអារ៉ាខាវ៉ាមានប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យ​ស្របតាមស្តង់ដារបច្ចេកទេស  ដោយរួមមាន​ អាងស្តុកទឹកក្រោមដីសម្រាប់បញ្ជូនទឹកទៅ​តាម​ទុយោពន្លត់អគ្គិភ័យតាមជាន់នីមួយៗ ព្រមជាមួយការ​បណ្តុះបណ្តាល និង​ហាត់សមជាប្រចាំអំពីវិធីសាស្រ្ត​បង្ការនិងពន្លត់អគ្គិភ័យ។ លើសពីនេះ ទីតាំងសំខាន់ៗក្នុង​អគារត្រូវបានដាក់ក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងមាន​ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញចូលអគារ និង​ចំណត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo7AkTxbJu3HUYHCjKHOVrGPF8JUkvqQ2uEoo5yJWmsGvhBsOjVtc9XdolFKNpJMpKIDcgBjarCz1qKLaqNT8Xk4xFuHz1-RGpuaHam85UUeCS9tBwTzimRoOi-GMk8UXPDzaozC31FAUvVyuTP4nFIrKgbiXUexd63pZsILyKEw1llBYS33IgodE7x4_I/s5710/Norote.media-5728.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj78i6WZjqhH41axR95k0Km40ZUSq4FwTqVlJfRsWELYTyJJy_VtVhyphenhyphenvM5s_5nogKk6bfnYHZ6lAIkOKs9BeBJ9mvlBOqeh83qilu_JaM-5bFH1JQEYVbca2OB1Q9xkEtHObHxv5bzEzJ4Qra1p2S7gX35Xfuq19wi59223PdsFKxQOk3lKSYv5luQ3kjhY/s5379/Norote.media-5500.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwJOHXdQ5VEDJt_FagQr14X3VZ4EXp9M7Wu0dEt9Kkk3-piWYH-sDtTg8O9iUoeafLRF9iTXfr7AVCRnOX6JquTJAMr0SoR4u00RzrhjTsO-My4lV5BpFljlAg7RdbPDa942GJQVXl20r7tItrTzOgT6ESVTH7vEfKzIVxbzKyHmDqGZyO_KKbFI1bLcBY/s5304/Norote.media-5646.jpg

លំនៅឋានអារ៉ាខាវ៉ា ក៏មានអភិវឌ្ឍជាគម្រោងផ្សារ ហាង ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗ សម្រាប់គាំទ្រ និង​បង្កលក្ខណៈងាយស្រួលដល់អ្នក​រស់នៅផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuaDQwfIt9A0F_jtmlu_swsp7J3WllZcym5olnomjHVHVFZ_h0SSmyqw8LKTcZtKLoFPB_x8o4gkd-fzoKrVnUGjhUoRRn8Ccbd7eOXdk3e9kMd7KUFYcbp3qBitmtXZi_arnWKlLQstgDty1Q5jWwI3Jn9f3beX2KZuqSA-xWDIbKCrFL8EDMPVPHO6N_/s6083/2025-06-02%2017.15.33.jpgអគារលំនៅឋានអារ៉ាខាវ៉ាទាំងមូលត្រូវបានគ្រប់គ្រង​ ថែទាំ និង​រក្សាអនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ ដើម្បីរក្សាតម្លៃអគារ និងទ្រព្យសម្បត្តិសហកម្មសិទ្ធិរបស់ម្ចាស់យូនីត និង​អ្ន​ករស់នៅ ក្នុងចក្ខុវិស័យយូរអង្វែងទៅអនាគត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2MYTLHMFXr6Tv-_geDmIPUb6OQV77Qvh8zAhSwv7BcjS5EQ7DKEuEkYlo35LK68p7bY7e4dt7SnA-04-u329ZWAK8zIhY1SGqMFSLzOT_JuvdqH-4NYuqI2LmmgoMeoeYPvTzXxTlkyA6VbFg8aZ9cEXYCe2rAl68rvyOwI6ESfigLxLcnq2ao56q3THB/s5961/2025-06-02%2017.15.57.jpgកាន់តែពិសេស គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ មានលក្ខខណ្ឌ​បង់រំលស់ ៤២ ខែ​ដោយគ្មានប្រាក់កក់ និង​ការប្រាក់ និង​ផ្តល់ជូនកម្មសិទ្ធិប្លង់រឹង ដោយ​ឥតគិតថ្លៃទៀតផង។​

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ៖ 012 582 999 / 098 999 589 ។​