កាលពីថ្ងៃសៅរ៍ ទី ៣១ ខែឧសភា មានរបាយការណ៍មួយបានបង្ហាញថា ជនចំណាកស្រុកចំនួន ១,១៩៤ នាក់បានឆ្លងដែនដោយខុសច្បាប់មកដល់ចក្រភពអង់គ្លេសដោយទូកតូចៗ ចំនួនសរុប ១៨ ទូក។ តួលេខនេះជាចំនួនខ្ពស់បំផុតក្នុងរយ:ពេលត្រឹមតែមួយថ្ងៃនៅឆ្នាំនេះ។ នេះបើតាមប្រភព BBC ។

ចាប់តាំងពីដើមឆ្នាំមក មានជនចំណាកស្រុកសរុបចំនួន ១៤,៨១១ នាក់បានឆ្លងកាត់មកតាមទូកតូចៗ ខណៈដែលកាលពីពេលដូចគ្នានៅឆ្នាំមុន (២០២៤) មានតែប្រហែល ១០,៤០០ នាក់ប៉ុណ្ណោះ។ នេះបង្ហាញថាតួលេខកើនឡើង៤២% បើធៀបនឹងឆ្នាំ ២០២៤។លើសពីនេះបើប្រៀបធៀបជាមួយឆ្នាំ ២០២៣ វាកាន់តែច្រើនទៅទៀត គឺកើនឡើងដល់ ៩៥%។
.png)
លោក John Healey រដ្ឋមន្ត្រីការពារជាតិបាននិយាយថា ចក្រភពអង់គ្លេសបានបាត់បង់ការត្រួតពិនិត្យលើព្រំដែនរបស់ខ្លួនក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។ គាត់បានប្រាប់នៅក្នុងការសម្ភាសន៍ជាមួយកម្មវិធី Sky News ថា ការចេញដំណើរដោយទូកតូចៗដូចជាសេវាតាក់ស៊ីសម្រាប់ជនចំណាកស្រុកគឺជារឿង “គួរឱ្យភ្ញាក់ផ្អើល”។.png)
លោកបានបន្តថា មានកិច្ចព្រមព្រៀងជាមួយអាជ្ញាធរបារាំង ដើម្បីធ្វើឲ្យការបញ្ឈប់នាវារដើរតាមគូទន្លេកាន់តែមានប្រសិទ្ធភាព។ គាត់និយាយថា៖ “យើងចង់ឲ្យពួកគេចាប់អ្នករត់ពន្ធមនុស្សទាំងនេះពីដើម ដោយសម្អាតបណ្ដាញកាន់តែប្រសើរនៅលើឆ្នេរបារាំង។”.png)
អ្នកនាំពាក្យមកពី Home Office បាននិយាយថា:
“យើងចង់បញ្ចប់ការធ្វើដំណើរដែលសែនគ្រោះថ្នាក់នេះតាមទូកតូចៗ។ វាគំរាមកំហែងដល់អាយុជីវិត និងធ្វើឲ្យមានការលំបាកលើសន្តិសុខព្រំដែន។” គាត់បន្តថា៖ “ក្រុមអ្នករត់ពន្ធមនុស្ស (smugglers) គ្រាន់តែយកលុយប៉ុណ្ណោះ និងមិនខ្វល់ថាពួកគេងាយរងគ្រោះរស់ឬស្លាប់ឡើយ។ យើងនឹងបញ្ឈប់ការរត់ពន្ធនេះ ដោយបំបែកបណ្ដាញជាប្រព័ន្ធ ហើយនឹងរកយុត្តិធម៌ឱ្យពួកគេ”៕










