លោកស្រី អ៊ឹម សុគន្ធា មានការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះរូបអបអរសាទរចំពោះ ផន ស្រីពី ក្នុងការដណ្តើមជ័យជម្នះ Miss Cosmo Cambodia 2025 ប៉ុន្តែបែរត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនប្រតិកម្មរិះគន់យ៉ាងច្រើននិងចោទថាការបង្ហោះនេះគឺមានចរិតឌឺដង។ សន្ទុះការរិះគន់ថាខ្លួនមានចិត្តចង់ឌឺដង ផ្លែផ្កា ជាពស់ បានជំរុញឱ្យអតីតអ្នករៀបចំកម្មវិធីបវរកញ្ញារូបនេះបង្ហាញការខកចិត្តនិងយល់ពីសង្គមមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzwHk7fqhr7A8Q_Ep6TL8HzrgEW1XWFg9CqOoW6kW6bDo1H7-XXZ5DJ8lrGbdG-22jRHhU6rc4DZl8RQrEXRzkZ3HKh6TdQuyU1FenH6_4gF7VtYtAaq_jkGBLy8OA3ZoGNxqgJ1JpDR4lnxm7nCeT_xoGFzT4tko6I7GZno36jURAolK7-s-7H7pXGbsh/s2048/image_2025-05-31_15-33-54.png
ម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី៣១ ឧសភា លោកស្រី អ៊ឹម សុគន្ធា បានបង្ហោះរូបប៉ុន្មាន សន្លឹករបស់ ផន ស្រីពី ដោយសម្តែងការអបអររបស់ខ្លួនទៅកាន់នាងដែលទទួលបានជ័យ ជម្នះក្នុងការប្រកួត Miss Cosmo Cambodia 2025។ ទោះជាយ៉ាងណាការបង្ហោះរបស់ អតីតអ្នករៀបចំកម្មវិធីបវរកញ្ញារូបនេះបែរជាទទួលរងនូវមតិប្រតិកម្មយ៉ាងច្រើនពីសំណាកអ្នកលេងបណ្តាញសង្គម។ ទាំងខ្លឹមសារការស៊ែរនិងនៅផ្នែកបញ្ចេញមតិយោបល់លោកស្រី អ៊ឹម សុគន្ធា ទទួលបាននូវសម្តីថា ការបង្ហោះនេះអបអរ ស្រីពី គឺចំនួន១០% ប៉ុន្តែចង់ឌឺដង ៩០% មតិខ្លះទៀតបានហៅលោកស្រីថាជា Mommy snake ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrt5OfwvrrG8jgnA7aBcaMsIPc6NQuKaMK8msEzpnhnXNJ7w32VSMyreVqKmTfpbvTZTv8yqRAH5Fx7bjuB8bwl0HN5fE28x4vTWhUMO_kdjtBlQPRBWim3tJ28-INZGbuK1GuGeUP0azfnJUjUtElLFJZe470Pw_Wxb9ItWcyJf2ul90dRvInetEoKASI/s960/image_2025-05-31_15-34-02.png

ក្រោយពីទទួលបាននូវសម្តីជាច្រើនក្នុងន័យមិនល្អអំពីខ្លួនលោក អ៊ឹម សុគន្ធា បានបង្ហាញសំឡេងឆាតរបស់លោកស្រីនិងស្រីពី ដោយបានរៀបរាប់ខ្លឹមសារថា
«ដល់តែចឹងមិនដឹងនិយាយអីទេ បងប្អូនខ្មែរឈប់បានឈប់ទៅ ខ្ញុំមិនមែនម្ចាស់កម្មវិធីទេ ហើយមិចបានគេបានមកុដរឺមិនបានមកុដមកទាក់ទងអីនឹងខ្ញុំដែរ…? សូមអត់យល់ទេ គ្រាន់តែពាក្យជូនពរក្មេងស្រីម្នាក់ ដែលព្យាយាមចង់ជួបខ្ញុំ ចង់បានពាក្យជូនពរពីខ្ញុំតែ ខ្ញុំគ្មានសូម្បីពេលវេលាជួបគាត់ គាត់ព្យាយាមឈរចាំមុខផ្ទះជិតម៉ោង មកទាំងមិនដឹងថា ខ្ញុំនៅផ្ទះរឺក៏អត់យកបាច់ផ្កាមកអោយ តែស្តាយមិនបានជួបគ្នា។ ហើយគាត់នៅតែព្យាយាមឆាតមក សុំពាក្យជូនពរពីខ្ញុំ… ហើយខ្ញុំផុសរូបមួយសន្លឹកនឹង ជូនពរគាត់ខ្ញុំខុសអីទៅ? និយាយអ្វីមានសុជីវធម៌ផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzT2kWTC3WmQd0JunYnkvF4XwIDUWf_C4d1mkUToukWFvAoRcMYF2U9soZ0F1AXv5E3N5ErEkPq_yeirCvOhCFgns7yso1WFnxNqNbCPtB01DTs4WxtJfXwObvQmsUFu7RDnl8Pi8RaP2KqnJx3cUwaWRXEvzSyQCVo1yWLMbL3G63wnYL9VfxZKNHH3z7/s2048/image_2025-06-02_08-49-32.png

អតីតND Miss Cosmo Cambodia 2024 រូបនេះបន្តទៀតថា «ជាហ្វេនមានគុណភាព កុំយល់តែចិត្តខ្លួនឯងកុំបង្ខំអ្នកផ្សេងធ្វើតាមអ្វីដែលខ្លួនឯងចង់បានអី រៀនមើលរៀនទទួល ស្គាល់ផង .. ក្មេងស្រីម្នាក់ដែលជាប់មកុដនោះក៏ជាឈាមជ័រជាខ្មែរ គាត់កាត់សាសន៍ណា ទេតំណាងឱ្យខ្មែរទេ ហើយខ្ញុំមិនមែនអ្នកដាក់ពិន្ទុទេ ហើយជាប់រឺមិនជាប់ តើមកពាក់ព័ន្ធអីនឹងខ្ញុំដែរ?សូមអត់យល់ ហើយសូមបញ្ជាក់: ខ្ញុំមិនសើចមិនយំ អ្នកណាគេទេ ជាប់រឺក៏ធ្លាក់គឺជាសមត្ថភាពរបស់ពួកគាត់ រឿងរបស់ពួកគាត់ មិនមែនជាប់រឺធ្លាក់ដោយសារតែផុសខ្ញុំទេ… ខ្ញុំយល់អារម្មណ៍បងប្អូន ដំបូងថាមិនចង់ផុសទេពីព្រោះតែផុសគឺបែបនេះ តែក៏អាណិតស្រីពី គ្នាសុំគ្រាន់តែពាក្យជូនពរហេតុអីខ្ញុំធ្វើមិនបាន…? បើស្រីពី គ្នាពិតជាព្យាយាមឆាតចង់បានពាក្យជូនពរពីខ្ញុំណាស់…ខ្ញុំយល់អារម្មណ៍អ្នកណាក៏ស្តាយដែរ មនុស្សយើងស្រលាញ់មិនបានសំរេចក្ដីស្រមៃពិតជាមានអារម្មណ៍ស្តាយ តែត្រូវចាំណាបើស្រលាញ់គាត់ពិត មិនបាច់ខមិននិយាយពីគេទេ ត្រូវនិយាយថាគាត់បានជាប់ក្នុងបេះដូងបងប្អូនហើយ ប៉ុណ្ណឹងគឺចប់ ហើយបើចង់និយាយអីទៀតសូមឆាតទៅកម្មវិធីទៅ សួរគាត់ទៅហេតុអីបានចឹង? »
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWbQAigi8bXaOJXPPX1e1S8q2eP0n33MW9LXKL7l3D6dFWZPnjHkODcnbM9tRMEQAH-1QQuWArXNFVULnef4rBu0sPTcbsKEhGwnrQwHDcCtKwrAKDIkA9h2yLiimQ82C5MMprojRrJ5qHi6i2N0odAIyh4tT4l12QAKlLk9C4EY8dMBoqZqYqXUiZmi6U/s853/image_2025-05-31_15-33-51.png
លោកស្រី អ៊ឹម សុគន្ធា បានបន្ថែមសម្តីចុងក្រោយថា «កុំមកខាតពេលខមិនជាមួយខ្ញុំ វាអត់ប្រយោជន៍ទេ ខ្ញុំខ្លាចហើយវិស័យនេះ ខ្ញុំហត់ហើយ..មានលុយធ្វើកម្មវិធីអស់ជិត1M ចំណាយពេលវេលា2ឆ្នាំ ហើយបានមកវិញពីហ្វេនតែពាក្យមកគឺ….ហ៊ីហ៊ឺ អរគុណហ្វេនៗណាស់ដែលឱ្យខ្ញុំយល់ពីសង្គមមួយនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAsGY5n9L9O7V0xSKoOJF82Jz5SEhokPwj_yslHymfsJVCBCyaR8IOTNc6OiBIut1Q_lLpq9ZD_zemUrX1mOiFg55yBHeBI2_LYfvcOMXXnAl5bKLOJerS9qaEcFb3BZldROMB9NuHLWxu4s20yc0E4CLJr-_gjdL14DSYznhfWobnvkEtGDVKP6K44s5a/s851/image_2025-05-31_15-29-52.png

គួរបញ្ជាក់ផងដែរថា ការដែលអ្នកលេង បណ្តាញសង្គមបញ្ចេញមតិប្រតិកម្មដាក់លោកស្រី អ៊ឹម សុគន្ធា បែបនេះទំនងកើតឡើងដោយសារតែកន្លងមកនេះលោកស្រីធ្លាប់បាន បង្ហាញការមិនពេញចិត្តបន្ទាប់ពី ប៊ី សុធារី លេចមុខនៅក្នុងការប្រកួត Miss Cosmo Cambodia 2025 ដោយមិនសុំការអនុញ្ញាតហើយកុងត្រាក៏នៅមិនទាន់ផុត៕