អង្គការNASAបានរកឃើញថា មានរុក្ខជាតិមួយចំនួនដែលដើរតួរនាទីបន្សុតជាតិពុលនៅក្នុងបរិយាកាសល្អជាងឧបករណ៍ម៉ាស៊ីនបន្សុតខ្យល់មួយចំនួនទៅទៀត។ ដូច្នេះពួកគេក៏ធ្វើការណែនាំឲ្យមនុស្សនៅលើផែនដីគួរដាក់រុក្ខជាតិទាំងនេះនៅក្នុងគេហដ្ឋានដែរ។ 
តាមរៈផែនការសិក្សា NASA Clean Air Study (1989) បានបង្ហាញថា រុក្ខជាតិគឺជាផ្នែកមួយនៃប្រព័ន្ធទ្រទ្រង់ជីវិតជីវសាស្ត្រនៅលើស្ថានីយអវកាសរបស់ពួកគេ។ រុក្ខជាតិដែលពួកគេបានជ្រើសរើសក្នុងការយកទៅសិក្សា គឺជាប្រភេទរុក្ខជាតិដែលអាចស្ថិតនៅក្រោមម្លប់មិនត្រូវពន្លឺព្រះអាទិត្យ, ធន់, រឹងមាំ និងត្រូវការទឹកតិច។ នៅពេលត្រូវបានបង្ហោះឡើងទៅក្នុងលំហរអាកាស និងរក្សាទុកក្នុងយានដែលមានបរិយាយកាសបិទជិត រុក្ខជាតិទាំងនោះបានស្រូបយកសារធាតុពុល បញ្ចេញអុកស៊ីសែន និងបន្ថែមសំណើម នៅក្នុងបរិយាកាសបានយ៉ាងល្អ។
ដូចនេះមកស្គាល់រុក្ខជាតិទាំង១០ប្រភេទ និងអត្ថប្រយោជន៍ជាច្រើនដែលវានឹងផ្ដល់ឲ្យយើងនៅពេលដាក់វានៅក្នុងគេហដ្ឋានរួមមាន៖
1. រុក្ខជាតិ Spider Plant (Chlorophytum comosum) ឬ ប្រទាលពីងពាង
2. រុក្ខជាតិ Snake Plant (Sansevieria trifasciata) ឬ ប្រទាលពស់.png)
3. រុក្ខជាតិ Peace Lily (Spathiphyllum) ឬ ប្រទាលស្ដេចនាគស.png)
4. រុក្ខជាតិ Areca Palm (Dypsis lutescens) ឬ ដើមស្លាតឿ
5. រុក្ខជាតិ Boston Fern (Nephrolepis exaltata) ឬប៉ប្រក Boston.png)
6. រុក្ខជាតិ Aloe Vera (Aloe barbadensis miller) ឬ ប្រទាលកន្ទុយក្រពើ
7. រុក្ខជាតិ Rubber Plant (Ficus elastica) ឬ ដើមកៅស៊ូ
8. រុក្ខជាតិ Bamboo Palm (Chamaedorea seifrizii) ឬ ដើមឫស្សីតឿ
9. រុក្ខជាតិ Chinese Evergreen (Aglaonema) ឬ ដើមថង់លុយ
10. រុក្ខជាតិ Dracaena (Dracaena marginata) ឬដើមចន្ទក្រហម។
នៅពេលអ្នកដាក់រុក្ខជាតិទាំងនេះនៅក្នុងគេហដ្ឋាន ឬបន្ទប់គេងនោះវានឹង ស្រូបយកសារធាតុពុលនៅក្នុងខ្យល ដូចជា formaldehyde, benzene និង carbon monoxide រួមជាមួយការបញ្ចេញអុកស៊ីសែន, ធ្វើឲ្យបរិយាកាសក្នុងផ្ទះល្អប្រសើរឡើង, បន្ថយស្ត្រេស និងបង្កើនអារម្មណ៍ល្អ និងជួយឲ្យការគេងបានស្ងប់ជាងមុនផងដែរ។
.png)
ក្រៅពីអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ និងផ្លូវវចិត្តដូចខាងលើ នៅពេលដាក់ដើមរុក្ខជាតិទាំងនេះច្រើននៅក្នុងផ្ទះវាក៏បង្កើនសោភណភាពពណ៌បៃតងស្រស់ស្អាត និងជាងនេះទៅទៀត មនុស្សមួយចំនួនជឿថាការដាក់ដាំរុក្ខជាតិនៅក្នុងផ្ទះ ឬបន្ទប់គេង ជួយឲ្យពួកគេមានទំនួលខុសត្រូវ និងភាពអត់ធ្មត់ជាងមុន ព្រោះត្រូវយកចិត្តទុកដាក់ស្រោចទឹក និងរក្សារុក្ខជាតិទាំងនោះឲ្យមានសុខភាពល្អ៕










