ប្រទេសថៃ ៖ បន្ទាប់ពីការរញ្ជួយដី កម្រិត៤.៩រិចទ័រ បានកើតមាននៅក្នុងខេត្តឈៀងម៉ៃ និង មេហុងសុន កាលពីថ្ងៃពុធ ទី២៨ ពេលនេះសេចក្ដីប្រកាសមួយទៀតដោយនាយកដ្ឋានឧតុនិយមនៅប្រទេសថៃ បានឲ្យដឹងថា នៅចុងសប្តាហ៍នេះ នឹងមានគ្រោះទឹកជំនន់និងការបាក់ស្រុតដីនៅក្នុងបណ្ដារខេត្តចំនួន ៣៩ខេត្ត ដូច្នេះសូមឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលរស់នៅតាមដងទន្លេ និងតំបន់ភ្នំ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Khaosod របស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdqdmrefuyEyRJDsYUondNcQO0mjIwH7AeWhnKVWgENpp5tLFJjRnKLLs6aaI31oYR8raNfYS3t_xb89AOKTZEkr1bdsZc1R_32e9GvQuf4ZrEDMccv2xH3HMkVo0NFdRxKy3N8lpJffBNTTXlodtOtkBlFzAxfSYPmhNu_84dMjJCw2ZHLspZTlZSmoEu/s1477/image_2025-06-02_08-26-50.png

កាលពីប៉ុន្មានថ្ងៃមុន រដ្ឋបាលក្រុងបាងកកបបានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ និងត្រៀមវិធានការទប់ទល់ ខណៈទឹកទន្លេ «ចៅប្រាយ៉ា» បានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់។ បច្ចុប្បន្នក៏មានការព្រមមានថ្មីមួយទៀត ដែលនាយកដ្ឋានឧតុនិយមបានប្រកាសថា នឹងមានរលកទឹកសមុទ្រឈ្មោះ Andaman ដែលអាចមានកម្ពស់ដល់ទី១-២ម៉ែត្រ ដូច្នេះអ្នករស់នៅតាមឆ្នេរកុំឲ្យចេញទូកផ្តេសផ្តាស ត្រូវស្តាប់ការព្យាករណ៍អាកាសធាតុសិន មុននឹងចេញទៅសមុទ្រ និងត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFNjJFVVBkqcu8DLwJ5rmKab3jqBLf2mWCgjtYeAvoDfBTawm-Gv3ra7kFmiwYZkzvtKYdM0Qu_7O_ud-4SQ8W3mxm7sE4ZxuwnGRQ_rh5fEpLdBEYhQ4hBYFdqoZIrXGOm0PmcNc_xvySEBc_7EYNfd0ny3zg3rskOfmN7Z_3HmywEbX8Eha-xHrRnul/s1500/image_2025-06-02_08-26-51.png

ដោយឡែកនៅក្នុងសេចក្ដីប្រកាស កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៩ នាយកដ្ឋានឧតុនិយមថៃ បានជូនដំណឹងអំពីស្ថានភាពភ្លៀងលាយព្យុះ ផ្គរ និងរន្ទះ នឹងបន្តវា.យប្រហារមកលើទីក្រុងបាងកក និងខេត្តជាច្រើនទៀតនៅក្នុងប្រទេស ដែលនេះគឺជាការប្រកាសអាសន្នបន្ទាប់ពីមានគ្រោះរញ្ជួយដីបានកើតឡើងនៅប៉ុន្មានថ្ងៃមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC33zhhHrmNDm-M_BkY9Wl4m3KBp-MDBKmK1ztL0dSeWsIzrm1lV1mKy7khGdVLk0LbWs7QCme2Tpca3bGAHilj4T8Nn53WHLKsWYTTjP4fcCMfstaBoQI7ae4KkU4Ie1Pr-3V97NSfnbPrd_SZONAoPY4_74wTZ3b0eSFwtKpHD-gp2coS1BzCzljCISP/s2000/image_2025-06-02_08-26-53.png

នៅក្នុងសេចក្ដីជូនដំណឹងនោះបានព្រមានពលរដ្ឋថា តំបន់ជាង៧០%នៃទីក្រុងបាងកក នឹងត្រូវរងការវា.ប្រហារផ្ទួនៗគ្នា ដោយព្យុះ ផ្គរ និងរន្ទះនៅក្នុងរយៈពេល២៤ម៉ោងបន្ទាប់។ ចំណែកតំបន់មួយផ្នែកធំទៀតនៅភាគខាងជើងប្រទេស ក៏នឹងមានភ្លៀងធ្លាក់ខ្លាំង លាយលំជាមួយខ្យល់កន្រ្តាក់។ នៅក្នុងនោះមានតំបន់ចំនួន៥ អាចប្រឈជាមួយនឹងទឹកជំនន់ធ្ងន់ធ្ងរ។ លើសពីនេះ តំបន់នៅភាគឦសានជាង៨០%, ភាគកណ្ដាលជាង៦០% និងភាគខាងកើត៨០% នឹងទទួលរងគ្រោះខ្យល់ព្យុះ ផ្គរ និងរន្ទះព្រមៗគ្នា និងទឹកជំនន់ខ្លះៗផងដែរលើតំបន់ទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9FA_Pz_kYpCRSCwa6zm9hFsATwtGvXqASaPA8z1z-z58MTjvIGi0B9XJRDQCfBDfQ0jxqGEPeyNqBr-jc_avIE9ZdMiu7DD7wgEBZHDpJEnyHCtS6sXVH2NfBab-xrr01HDttrgI0oRwOjxyJiYoZaeZvW8h5HWXbn3KEEjZAgCF1CYFn2GrhWdXsFJ7z/s2560/image_2025-06-02_08-26-55.png
គួរបញ្ជាក់ថា ការព្យាករណ៍អំពីគ្រោះធម្មជាតិដែលរួមមាន ភ្លៀង ព្យុះ ផ្គរ រន្ទះ ទឹកជំនន់ និងការបាក់ដីនេះ គឺត្រូវបានចេញផ្សាយនៅប៉ុន្មានថ្ងៃបន្ទាប់ប៉ុណ្ណោះ ក្រោយពីមានការរញ្ជួយដីកម្រិត៤.៩រិចទ័រ ដែលកើតមានកាលពីថ្ងៃពុធ ទី២៨ ខែឧសភា ក្នុងជម្រៅដី១០គ.ម ហើយមានរំញ័រនៅក្នុងខេត្តឈៀងម៉ៃ និង មេហុងសុន ព្រមទាំងញ័រដល់ប្រទេសមីយ៉ាន់ម៉ា ចិន និងវៀតណាមផងដែរ៕