ប្រទេសកូរ៉េខាងត្បូង ៖ ស្របពេលចំនួនពលរដ្ឋ និងអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់នៅប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសចែកប្រាក់ឱ្យពលរដ្ឋដែលយល់ព្រមរៀបការ ហើយពលរដ្ឋអាចយកប្រាក់នេះទៅចំណាយផ្សេងៗ តាំងពីពេលចាប់ផ្តើមពិធីរៀបការ រហូតដល់ចំណាយក្នុងការធ្វើដំណើរទៅក្រេបទឹកឃ្មុំ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9NmPLuN-FXLMuMVdCFdYUVzsQgQe7toXG36jjvNobN8mgT2hW__5HL5yKxjwBzrvWQSdXy4qRYbXlPBCR_CXCGOPxg2DOfpvuQLmpddwzHWZm5zt5_O19DCpdbIw7cz_kMb5m6qNJy1mFbgbSqprQnWxkMNJTdG0VVXn10eAC-NSy1qo1NUyBIovpO2BJ/s910/image_2025-05-31_14-47-02.png
ទីក្រុងនានាចាប់ផ្តើមចែកប្រាក់លើកទឹកចិត្តឱ្យពលរដ្ឋរៀបការជាមួយគ្នា ដូចជា ៖ អាជ្ញាធរទីក្រុងពូសាន បានប្រកាសចែកប្រាក់ច្រើនបំផុត រហូតដល់២០លានវ៉ុន (ឬជាង១ម៉ឺនដុល្លារ) ទៅឱ្យគូស្នេហ៍ដែលសម្រេចចិត្តរៀបការ ក្រោយពីបានចូលរួមកម្មវិធីស្វែងរកគូរៀបចំដោយអាជ្ញាធរ ។ ទោះជាបច្ចុប្បន្ន ពុំទាន់មានពលរដ្ឋណាម្នាក់ទទួលបានប្រាក់គ្រប់ចំនួន ប៉ុន្តែអាជ្ញាធរបញ្ជាក់ថា វាគ្រាន់តែជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ1_58-IillNQKdEf4sZ436hrHsnyRNI2QSn2HpweDmW0LfBMx4789K_xrCaP9DTxMpJ69SUDZhdy59u_aoq2AIdAKTchjdS8dLmfJ6rupArvkTTbUrKUT5c1j6_NF9Zw985KrgdYbcJHDfevB7fmeiroY36_0pa4VV-smRbeqv-awi64Jnfj2ncEH63w2/s1080/photo_2025-05-30_16-59-27.jpg

ខេត្តខាយ៉ង់សាំង ក៏បានចែកប្រាក់ឱ្យពលរដ្ឋដែលយល់ព្រមរៀបការដែរ គឺសម្រាប់ពលរដ្ឋអាយុចាប់ពី១៩ឆ្នាំ ទៅ៤៥ឆ្នាំ ។ បើពលរដ្ឋរៀបការរស់នៅជាមួយគ្នារយៈពេល៣ខែ ពួកគេនឹងទទួលបានប្រាក់ចំនួន៦សែនវ៉ុនក្នុង១ឆ្នាំ រយៈពេល៣ឆ្នាំ ។ ដូចគ្នានេះ ទីក្រុងសេអ៊ូល នឹងផ្តល់ប្រាក់ដល់គូស្វាមីភរិយាថ្មី ចំនួន១លានវ៉ុន ដែលយល់ព្រមចុះសំបុត្រអាពាហ៍ពិពាហ៍ ចាប់ពីខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpzze1VtuZZRaqlNIWa-EwSq2uV21F0mHe4-nOGDOa0svqccGHC-N0wwdejH6EtnoH_mmwT5Sk7Q9nD1O40lc3-IXITJowHOVbJ-2PZr2Y6Dd-1qcfYZTTe74LzjN3nhQPpryX9i5nd8p9Tn6xcbFhAt8H8PyWUJUn82ay3ONNc4Z30LZonjEczsaixGAv/s1230/image_2025-05-31_14-47-01.png
ប៉ុន្តែមតិមួយចំនួនលើកឡើងថា ការចែកប្រាក់របស់រដ្ឋាភិបាលពុំអាចដោះស្រាយបញ្ហាចំនួនពលរដ្ឋ និងអត្រាកំណើតធ្លាក់ចុះទេ ហើយវាកាន់តែធ្វើឱ្យពលរដ្ឋរស់នៅជាមួយគ្នាពុំបានយូរអង្វែង ឬប្រឈមនឹងការលែងលះ ។ រដ្ឋាភិបាលគួរតែផ្តោតលើការបង្កើតបរិយាកាសឱ្យគ្រួសារអាចរួមរស់ជាមួយគ្នាបាន និងកាត់បន្ថយការចាយវាយប្រចាំថ្ងៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJ3d8F2fW_bp6feMuy9zSLv9lsVrA1TxtZcMTOz27YDYaBciNuxI2zb0s-gxN2gJEuq2YLMV11JpKcO_htRsG0DQYbB0Iozs3A4Omujh_NGpJGj6fSslzga6efiTowvY25fXBi-k3aH3zLfncG0Rdw-VhvRw5O8F6_iWo3xNqDxddVQvl8bRCakpbnwX9/s1600/image_2025-05-31_14-47-02%20(2).png

ពលរដ្ឋមួយចំនួនសួរថា តើឱ្យពលរដ្ឋរៀបការជាមួយគ្នាព្រោះតែក្តីស្រឡាញ់ ឬរៀបការដើម្បីលុយ? បើរៀបការដើម្បីលុយ តើប្រាក់មួយចំនួននេះអាចជួយឱ្យគ្រួសាររស់នៅជាមួយគ្នាយូរអង្វែង ឬរស់នៅបណ្តោះអាសន្ន? ដូច្នេះ វាពុំមែនជាដំណោះស្រាយត្រឹមត្រូវទេ ៕