រាជធានីភ្នំពេញ ៖ កិច្ចចរចាដែលបានចំណាយរយៈពេលអស់ ១ម៉ោង និង២០នាទី រវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ដែលបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២ ទទួលបានលទ្ធផលដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijfc2pAZTx_CKk9L-2sRCisspYDuv_MN8OfL8jZtalEMft-9_UWeuxnFd3LidplT60k6O-ZwnxLPbpJI5TV23uik9hgqXgAW7lLvWvgIqSJ28aUcv2WJg7NU85fN7QSokjXCvZHhQfsTzIZrczWYtDoIMFOngWAdGj2Gvo-idw05MDMFjGCzP0jqk9bWDD/s1280/501431901_1276859104440491_5822665468671718366_n.jpg

១៖ ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8C5YER2ZCt9UVQIMGJUdeV7FDhL4ZWGV1KLmI4aIcUPtNuwDilIXe4lbiop6cGvqzmOVAya5lGb9vnKEGX7alDYLEi5_fdZsQcYZqtMYvO_t850hdWBz2bnMiHjIw0CCt0wiYppZUihiGPqMlWVTGlHHj71zeFKCseZoaPHNHy-dbAMGShyBUUHDsqEy2/s1280/501452214_1276985917761143_9131679194528212742_n.jpg
២៖ ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ ឬ៣សប្ដាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

៣៖ ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCwMVwvoWrihewE5KRUg02gfkKtf_r6Ove9AQgG-KLlZV1YryoiGUkUfPCrZmMe2ShAvbN4vPcn4MTRIlGa_w23fteC7gN1jgVCtSs0I-m_YJywrIUPMYdgYPkruq4XHj6GcJIka47qTy0iTiIp10Z3NnHVfHsD8ym2oQrO7wLMJfD4pAtoMAHn4ZdE_kl/s1280/501509704_1276852607774474_953490137501266614_n.jpg
៤៖ ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។

គួរបញ្ជាក់ថា ភាគីទាំងពីរ បានឯកភាព និងទទួលយកនូវចំណុចទាំងបួនខាងលើ ហើយកិច្ចចរចាត្រូវបានបញ្ចប់នៅវេលាម៉ោង ១៦:១៥ នាទី នាថ្ងៃដដែល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVcBPELVeyzrmLLyyQuP6NfKOYLvBetJHq7GaGZ8tb2CbXxH1IfELrwWcPbFNUfxUtCv1Tj0z9R8OxSkQ5PeyJPAHntFYRmLOm1pSdDhkB0O03YBSlpurkupbshp4uP29alCReR09ecv9h4VziJNQHwEihByTTAJp_8X1my-Ix2UQiozXmccKkYXnK4zYg/s1280/501397686_1276992507760484_3038003687042852231_n.jpg