Home តារាជាតិ ទេព ពិសិដ្ឋ ធ្វើឱ្យកក្រើកនៅលើទឹកដីកូរ៉េខាងត្បូង

ទេព ពិសិដ្ឋ ធ្វើឱ្យកក្រើកនៅលើទឹកដីកូរ៉េខាងត្បូង

107
0

ទេព ពិសិដ្ឋ បានធ្វើឱ្យទីតាំងនៅស៊ូវុនប្រទេសកូរ៉េខាងត្បូងកកស្ទះដោយសារតែមនុស្សម្នាជាច្រើនបានទៅទស្សនាការសម្តែងរបស់លោក។ នៅក្នុងក្លិបដែល ទេព ពិសិដ្ឋ ចេញទៅសម្តែងជាលើកដំបូងនៅក្នុងទឹកដីនេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY-3aupwlepde0Dj4FDmz4irQx2NYGXyUN4k8eHXE31jzG5BfgRUcbGGxm2v0grwIK7h9X068pQnV6RcWLgaQL4Lw39mLS-t8EIqdwh2WtxX1dB3mowdb8kY9V4baNL6r8tNvdlya7IufBqvNnULsIYesil3liT8qgKtQcMhCzhej1bpUt9ioh7Mw0bQs/s2048/image_2026-07-20_15-11-46.png
នាពេលថ្មីៗនេះនៅតាមបណ្តាញសង្គមនានាពលរដ្ឋខ្មែរដែលរស់នៅនិងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងបានចែករំលែកវីដេអូជាច្រើនក្នុងការមកដល់របស់តារាចម្រៀង ទេព ពិសិដ្ឋ ម្ចាស់បទ«មេតំបន់»។ ការសម្តែងរបស់លោកទទួលបានការគាំទ្រយ៉ាងខ្លាំងដោយមានហ្វេនៗជាច្រើនតម្រង់ជួររង់ចាំមើល ទេព ពិសិដ្ឋ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUhw39PAh2aVgLbgiXh7fcUT-ckmzWanHjG7jxerlrL-yuZZRLelVoK-A3HHhTwQBbNOALavw8gU9oCjCNLUDIm5sxNH41hs0AjEOzKWZLEb1pwSEAc8emjl3Rkfzwb0sGFQZXsyvlv7W9UP0t1hQ9cZNudoCA0QYBOPo3KHQUXscwzgB7GJL4ifGojSI/s1920/image_2026-07-20_15-12-06%20(2).png

តាមការឱ្យដឹងពីម្ចាស់គណនីមួយចំនួនបានបង្ហាញថាដោយសារតែឥទ្ធិពលរបស់ ទេព ពិសិដ្ឋ បានជំរុញឱ្យតំបន់ស៊ូវុន កូរ៉េខាងត្បូងមានមនុស្សច្រើនណែនតាន់តាប់រហូតដល់ប៉ូលិសក្នុងតំបន់ចុះមកសម្រួលដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ពិបាកធ្វើដំណើរដល់អ្នកផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1_nZf00bcWp45gCSs1AIljGCJGPiW79qdJALYdI6OKgxAqwUoK2RPQ_QHf-VGyo4AZRu7whfRvzv50TM-VgIPQkzI3fI6YPqAMQRqLl4TkqtVOaUw4YykAHz5aifIyc7RXa7RQ2VyA2AAiNKH-pv2wETA_cuVma2Vpy_-hIxWsVYW7juJd6O-jCM4tzE/s2048/image_2026-07-20_15-12-06.png

ទេព ពិសិដ្ឋ គឺជាសិល្បករកំពុងរះថ្មីដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនបច្ចុប្បន្ន។ ប្រជាប្រិយភាពរបស់តារាចម្រៀងមានដើមកំណើតមកពីខេត្តសៀមរាបរូបនេះមិនមែនកើតឡើងដោយឯកឯងនោះទេ ពោលគឺ ទេព ពិសិដ្ឋ បានរកពណ៌សម្រាប់ខ្លួនឯងឃើញ ខណៈបទចម្រៀងមួយៗរបស់គេមានគុណភាព ទាក់ទាញចិត្តទស្សនិកជនយ៉ាងឆាប់រហ័សទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ ទេព ពិសិដ្ឋ កាន់តែរីកដុះដាល។
លើសពីនេះទៅទៀត បន្ទាប់ពីការសម្តែងនៅប្រទេសកូរ៉េខាងត្បូង ទេព ពិសិដ្ឋ នឹងត្រៀមខ្លួនសម្រាប់ការសម្តែងនៅឯលើទឹកដីអូស្រ្តាលី នាពេលខាងមុខឆាប់ៗនេះផងដែរ៕