ប្រទេសថៃ ៖ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ភ្លើងបានឆាបឆេះទូកប្រណីតសម្រាប់ដឹកភ្ញៀវទេសចរ ចំនួន២គ្រឿង ដែលកំពុងចតស្ងៀមនៅបរិវេណមុខសណ្ឋាគារ Anantara Riverside តាមដងទន្លេចៅប្រាយ៉ា ក្នុងតំបន់ថាន់បុរី ទីក្រុងបាងកក ។ បន្តិចក្រោយមក ភ្នាក់ងារសង្គ្រោះក៏បានធ្វើដំណើរមកដល់កន្លែងកើតហេតុ និងជួយគ្នាបា.ញ់ទឹកពន្លត់ភ្លើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOGbMnnRFlP3C9GPW4eh5ny0C4CGD0cwCJFEJXmEcnFF2WvuPHyRoGZ_TTp03llpW_GD1OxmD2tCDobIkboEvJu0NJVfdltxUq1uGFFz93oJoB_wvmdjeLxNcH6EE6WKp3q-uP9hugPTqbCyNhxlJlQ9afB-XexKaOGurfLK_bcBEVApxNF1VASkTSPw5_/s828/photo_2025-05-29_14-10-58%20(2).jpg
សមត្ថកិច្ចបានទំនាក់ទំនងទៅភ្នាក់ងារពន្លត់ភ្លើង ក្រុមប្រតិបត្តិការពិសេស និងភ្នាក់ងារសង្គ្រោះផ្លូវទឹក មកជួយបាញ់ទឹកពន្លត់រហូតដល់១ម៉ោង ដើម្បីការពារកុំឱ្យភ្លើងឆេះរាលដាលទៅកន្លែងក្បែរៗបង្កឱ្យខូចខាតកាន់តែខ្លាំង ។ ហេតុការណ៍នេះពុំបណ្តាលឱ្យភ្ញៀវទេសចរណាម្នាក់រងរបួស ឬស្លាប់ទេ រីឯមូលហេតុភ្លើងឆេះ គឺសមត្ថកិច្ចកំពុងស៊ើបអង្កេត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0ZAeq7d3Ing8-sMYe4xroVDwHZ6Lw9vbXa1Qk-sj5STfLOzXKrj8vJqcA0noICcwOacS4LccDB-Qw7dk92xTsY4WEJaJP7gwlp6MEMqQFDoHW3snLxhP0qMT9cD68ZvwqwaA5mBhFRZdqQmp8AGH-AkaHPWXjEEXdYO_wqv-1kqp21k5xLy1Frl4Wqwr/s828/photo_2025-05-29_14-10-58%20(3).jpg

បន្ទាប់មក នៅវេលាម៉ោង៦និង៥៣នាទី ភ្នាក់ងារពន្លត់ភ្លើងអាចពន្លត់ភ្លើងឆេះទូកទេសចរណ៍ទាំង២គ្រឿងបានមួយភាគធំ ប៉ុន្តែទូក១គ្រឿងលិចទៅក្នុងទន្លេចៅប្រាយ៉ា ។ រីឯទូក១គឿងទៀត ភ្នាក់ងារបានបូមទឹកចេញដើម្បីកុំឱ្យលិច ប៉ុន្តែភ្នាក់ងារបារម្ភពីភ្លើងឆេះទូកឡើងវិញ ដោយសារនៅបរិវេណខាងចុងទូកមានប្រេងឥន្ធនៈ ។ នៅថ្ងៃដដែលនេះ ពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិទេ ហើយភ្នាក់ងារណែនាំឱ្យពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បរិវេណនេះប្រុងប្រយ័ត្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9VMTeGYueyaNGIRYulZ0-dUOfK5GfXFnxb0qIjE76HUbRsc04ykXxScBcQ91vxxRFn_7yFnX8weoR_gPmAnMwa8FG_IdYAGYxiknUbjUETwj2K8LRvBSJ5u2YUkdUai_9GCJ4_IcS0HNElesWiD1q3CpSKxQgSqHKfCZDbYir1zZ-lbZ0LDjYLxrAkswv/s828/photo_2025-05-29_14-10-58%20(4).jpg

តាមការត្រួតពិនិត្យទូកទាំង២គ្រឿងនេះ គឺជាទូកទេសចរណ៍ដ៏ប្រណីតសម្រាប់ដឹកភ្ញៀវទេសចរ ដែលបានចតក្បែរគ្នានៅមាត់ទន្លេចៅប្រាយ៉ា ហើយនៅសុខៗ ស្រាប់តែមានភ្លើងឆេះទូក១គ្រឿង ហើយភ្លើងក៏ឆេះរាលដាលទៅទូក១គ្រឿងទៀត ។ នៅពេលកើតហេតុ គ្មានភ្ញៀវទេសចរណាម្នាក់នៅលើទូកទេ ទើបគ្មានអ្នករងរបួស ឬស្លាប់ ហើយសមត្ថកិច្ចបានទំនាក់ទំនងទៅកាន់សន្តិសុខយាមសណ្ឋាគារ ដើម្បីសាកសួរពីមូលហេតុភ្លើងឆេះទូក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0iFQ8uulGcJH-WHh1sCL9RHnbEURn1ZCBpgX626x9EqWDpnjlzFdCZ51S9AOSOSF6fGmLfzZY8voR36_BoofyTzIbqJa6aw4nfh1dTTIYGL8Bih8YoehIgNJVL1g2C8xP7qS0qnPnniTIYYUf2Z2RSj7L-rHaEpl65-3GkqEFiT3x6Srk8qC72kULd1XR/s1024/photo_2025-05-29_14-10-58%20(5).jpg
គួរបញ្ជាក់ថា ទូកដែលឆេះនេះអាចដឹកភ្ញៀវទេសចរប្រមាណ១០នាក់ ដែលចង់អង្គុយបរិភោគអាហារលើទូក និងគយគន់ទិដ្ឋភាពសងខាងទន្លេចៅប្រាយ៉ា ។ សណ្ឋាគារល្បីៗនៅប្រទេសថៃនិយមទាក់ទងទូកទេសចរណ៍ប្រណីតៗសម្រាប់ដឹកភ្ញៀវទេសចរដែលសម្រាកក្នុងសណ្ឋាគារទៅលំហែលើផ្ទៃទឹក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixpv1sq-MKZ8HGoi12uCVPyz8m8s1JafcCR8pm01hC-kXp_K48EZBAOx0E34llyCFobHOgtvr1Lfzc5jGlM83_a17dUr-Zi_JJfHj5wL0wflkm_9vYDZkT0Y_Bb3na1BLqzjfaM_lce0nFezFNN5Z-Gv68WA_TWVpX9KvVTG3Uiz5Q2-LyatPEUqTrVAUf/s828/photo_2025-05-29_14-10-58.jpg