ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាល្បីឈ្មោះបានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំចំពោះមរណភាពកងទ័ពខ្មែរដែលបានពលីការពារជាតិទឹកដី។ អ្នកជំនួយល្បីឈ្មោះមានហាងជាច្រើនកន្លែងលោក ប៉ីប៉ី ឌី វិញក៏បានចូលរួមរំលែកទុក្ខដូចគ្នានិងមានបំណងចង់ជួយជាស្បៀងនិងថវិកាដល់គ្រួសារនៃសព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbwAyv1S_dAuRuL8vNRI1-PZ_kcfqeQzDhyn8VR5z7cae9yFJNrGwHOUw78aBYkmMsggidMUsDpcE3TM34iTqNK3h-2-JJOlKdu6PcBiDlXEnW-Cx0ZqcjT297fUOrrYPfZ59aiZJvfAWgAZnbVqadT0wHrNfjwiYvsutUFlr29G0hTapqL6O2W7cbnpt8/s2048/image_2025-05-29_10-09-26.png

ប៉ីប៉ី ឌី ថៅកែ ហឹរខនណើរនិងកាហ្វេខនណើរ បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន នៅយប់ថ្ងៃទី២៨ ឧសភា ថា«សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារសពនិងសូមអរគុណ ចំពោះការលះបង់និងការពារទឹកដីខ្មែរខ្ញុំចង់រួមចំណែកខ្លះក្នុងការជួយជាស្បៀងនិងថវិការខ្លះហើយខ្ញុំជឿថាក៏មានបងប្អូនយើងជាច្រើនចង់ចូលរួមដូចគ្នាតើពួកខ្ញុំអាចទាក់ទងទៅអ្នកណាបាន?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG9Jsr4osqbUEjZO1eVBAJN-_5q3RKXQuLnJmKBbPWlDQbOoa4hB_QM-dPP90USpvKAZPvYbuQvDATQu4Y2S3yvFBIHb6XEb-7cQ0Qn4iKqghodwtfM1Mp2DLGgWo1CbJuZAAY05MXfLQ_tdBEu44Uonl5TC2HSVm3tT7s-RH9G6oxrswg00JpR4X3dRWg/s1440/image_2025-05-29_10-09-37.png
សំឡេងមួយនេះពីបុគ្គលដែលមានឥទ្ធិពលលើបណ្តាញសង្គមបានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រជ្រួលជ្រាបយ៉ាងខ្លាំងថែមទាំងមានបំណងចង់ឱ្យ ប៉ីប៉ី ឌី ជាអ្នកចាត់ចែងលើរឿង នេះដើម្បីអាចជួយទៅដល់គ្រួសារសពពិតប្រាកដព្រោះខ្លាចមានជនឆ្លៀតឱកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmwYsHD3Uk1P0Goqei16DZF4btvnofnCou-dfzTxxqzllReJiiw3tM0XObKSxL52NN2CU1yIksazIyhv4Tt539SK4MQq61mPW8Cl_dRwCDUUIlo7z-GDWzOPZw9FmHUDF4bLU3mO6yHRrCRLDu_vyhni5MUGWWemRzIGI4c7MX0Eo7eE8Mzrmx6EN-0l3T/s934/image_2025-05-29_10-09-35.png

ជាមួយគ្នានេះដែរ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក៏បានបង្ហោះសំណេរចូលរួមរំលែកទុក្ខចំពោះកងទ័ពខ្មែរដែលបានពលីការពារទឹកដីផងដែរ។ នាងបង្ហោះសំណេរនៅលើ Story ថា «នាងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះគ្រួសារសព និង សូមកោតសរសើរចំពោះវីរៈភាពដ៏ក្លាហានរបស់បងៗកងទ័ពកម្ពុជាដែលបានពលីជីវិតការពារបូរណភាពទឹកដី»៕