ការពលីរបស់កងទ័ពខ្មែរម្នាក់ដែលកងទ័ពថៃចូលមកវាយឆ្មក់បានធ្វើឱ្យថ្នាក់ដឹកនាំ ប្រជាជនខ្មែរទូទាំងនគរមានសេចក្តីសោកស្តាយយ៉ាងខ្លាំង។ ជាមួយនឹងការបាត់បង់ និង ការឈ្លានពានរបស់ថៃនេះអ្នកបង្កើតមាតិកាល្បីឈ្មោះ Yuro Mong និង តារាចម្រៀង លាង សុផាឡែន បានលើកឡើងពីចិត្តអង់អាចយ៉ាងគួរឱ្យសរសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8OWUUvfWdpv1l3fsq7gHnDxc8eQFudlBiPVMM4fFQ2CaXuwleHxxn62Dr_-vQNAZGzMs3IUOMihMCAXZ4KgMqEtvCxn4m9lm3yrgqve6DECj8vDQhv5VLYN0_pjrreo3lSOkqaRPDwAXlBozlHzbpvKNOj_S45nT-Zp-IjuL0n2LAUbTVQ7KJDvIj7Wfz/s1375/image_2025-01-03_08-49-33%20(2).png

Yuro បានចែករំលែកវីដេអូមួយពីលោកព្រិន្ទបាលឯក សួន រោន ដែលបានបាត់បង់ជីវិត ការពារទឹកដី ដោយបានពោលយ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ អ៊ូ មើត ហៅ Yuro បើសិនជា ត្រូវការកងទ័ពបន្ថែមយាមនៅសមរភូមិខ្ញុំសូមស្ម័គ្រចិត្តចូលបម្រើ បើសិនជាត្រូវការ ពិតមែនអាចឆាតមកខ្ញុំផ្ទាល់បាន ខ្ញុំហ៊ាននិយាយ ចេញពីមាត់ខ្ញុំៗហ៊ានធ្វើ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUPeAbqiwozBwt56B92hXCyglOdt25v7HgX0dMhQ2PpZeDIokRAbaZL7TYNDIsDF8Kxa5-QWixrJO8xlvxfywNiLimLUwpAtWiAxJWOeqvGVoPaLVEYz71jm8PRM8sGjNKpzDBKecQRben10-E1soLlzjr64zH-uUn8yxno4FuUgLwi5IgUMaEGy9mAKpe/s2048/image_2025-05-29_08-55-07%20(2).png

ពាក្យសម្តីរបស់ Yuro បានធ្វើឱ្យមនុស្សជាច្រើនសម្តែងនូវការកោតសរសើរ ប៉ុន្តែក៏មានអ្នក មួយចំនួនបញ្ចេញមតិដែរថា ការចូលរួមមិនមែនចេះតែទៅនោះទេព្រោះតែយើងមិនទាន់ ដឹងផ្នែកប្រើអាវុធក្នុងសមរភូមិ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwHMpASOXVOVXj5Kcu-WR5vasCb4G8N07FsvMPJejqFgnnDvvvwq5FuEKu1M4uoweLMcq5z45VvLASKrJMaqVKXroYorfI9OuFFQ5EnYh1cW1sAfVzQ7W4IKY8J8KdV-lV2QW6wuwyGg8sm3w7DIkFHL0SoIiwpuMUmRDoW9-p3nuZnpjJdJ02q8oNRAW4/s2048/image_2025-05-29_08-55-08.png
ងាកមកកាន់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា លាង សុផាឡែន វិញក៏បានបង្ហាញចិត្តមោះមុតចង់ធ្វើជាទាហានដូចគ្នាព្រោះក្រៅពីការច្រៀងនាងក៏ចេះកាន់កាំភ្លើង។ ម្ចាស់បទ«បេះដូង១០០» បានចូលទៅខម្មិនលើការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី២៨ ឧសភា ថា«សម្តេចពុក នាងខ្ញុំសុំធ្វើទាហានមួយផង ក្រៅពីច្រៀងខ្ញុំក៏ចេះកាន់កាំភ្លើងបានដែរ ខ្ញុំពិតជាស្អប់ពួកវាណាស់ អាចោរសៀមគ្រប់ ជំនាន់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid4i9Mvr4I4OMBKo5FqaeTkiqEtNmaDi68-K5dX22H-kMr5IuLOIyHIpe_DHJIdI247biCPXXsfhvh5jcfXYS3yvnpMgpFbKRU2vRSljkU05cdXrtySww7FPNKVNIl_9O76rX4q9sdkyBSp0iRHpku8KqM4955sysI_HQ8bBV34lGJAJS23Aah2ZvmoVAU/s690/image_2025-05-29_08-56-44.png

គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី២៨ ខែឧសភា ក្រសួងការពារជាតិបានចេញសេចក្តី ប្រកាស ដោយបានបញ្ជាក់ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រ វិហារ គឺកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់៕