នៀន នៀន Miss Star Cambodia 2024 បានបង្ហោះសារដោយ សេចក្តីក្រៀមក្រំចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារនៃសពរបស់ទ័ពខ្មែរដែលបានពលីក្នុងការប៉ះទង្គិចគ្នាមួយប្រាវរវាងទាហានខ្មែរនិងថៃ។ លើសពីនេះ នៀន នៀន ក៏បានចែករំលែកខ្លឹមសារក្នុងគោលបំណងចង់បង្កើតមូលធិនិជួយទៅដល់អ្នកនៅការពារបន្ទាត់ព្រំដែន។

នៅល្ងាចថ្ងៃទី២៨ ឧសភា នៀន នៀន បានបង្ហោះសំណេរមួយថា « ក្នុងមានខ្ញុំជាពលរដ្ឋកម្ពុជាមួយរូប សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ ដល់សពនិងក្រុមគ្រួសារសពបងៗពូៗដែលបាន បូជាជីវិតជូនជាតិមាតុភូមិ ការពារទឹកដីនៅតំបន់មុំបី សូមវិញ្ញាណខ័ន្ឋបងៗពូៗបានទៅកាន់សុកពិភព កុំបីឃ្លាត
និងសូមជូនពរបងៗពូៗដែលជាកងកំលាំងរាជអាវុធហត្ថដែលកំពុងតែធ្វើដំណើរទៅសមរភូមិ សូមឌួងវិញ្ញាណបុព្វបុរស វត្ថុស័ក្តសិទ្ធ និងបរមីម្ចាស់ទឹកដី ការពារបងៗពូៗឱ្យ ទទួលតែជ័យជំនះ ឈ្នះអស់មារចោរលួចឈ្លានពាន»។

ជាមួយនឹងការបង្ហោះចូលរួមរំលែកទុក្ខនេះបវរកញ្ញាភេទទី៣រូបនេះក៏បានចែករំលែកបន្តនូវខ្លឹមសារចង់ឱ្យមានមូលធិនិជួយទៅដល់អ្នកការពារនៅព្រំដែន។
គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក កម្ពុជា បានបញ្ជាក់ថាមានទាហានកម្ពុជាម្នាក់បានស្លា.ប់ករណីផ្ទុះអាវុ.ធនៅព្រំដែនមុំបី។ ទ័ពខ្មែរម្នាក់ដែលបានពលីនេះមានឈ្មោះថា រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក។.png)
មន្ត្រីជាន់ខ្ពស់នៃកងទ័ពកម្ពុជាអះអាងថាការផ្ទុះអាវុធមួយប្រាវនាព្រលឹមថ្ងៃទី២៨ ឧសភានេះភាគីថៃបានផ្ទុះអាវុធមុនហើយក៏រត់ខណៈយើងកំពុងល្បាត។ យើងការពារមាតុភូមិយើង៕










