នៀន នៀន Miss Star Cambodia 2024 បានបង្ហោះសារដោយ សេចក្តីក្រៀមក្រំចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារនៃសពរបស់ទ័ពខ្មែរដែលបានពលីក្នុងការប៉ះទង្គិចគ្នាមួយប្រាវរវាងទាហានខ្មែរនិងថៃ។ លើសពីនេះ នៀន នៀន ក៏បានចែករំលែកខ្លឹមសារក្នុងគោលបំណងចង់បង្កើតមូលធិនិជួយទៅដល់អ្នកនៅការពារបន្ទាត់ព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHHsLepj2SKcwmKdIQYwZqyzrW2uQdk-wn3zBXKVMLtjR7Yofm78cDM-oqywyMufI64kT4KQWw4RrCA8sfVfm_cf7KbJBynqAdZrgoCAAUMqR8Y0VdHlIJ226FzFsZU2QowQ2nGd6Ec5Jag-rlaMy3DyYS6bEJpiOaLy-BTlDqoig5PXY7NE6FdzZyNLLi/s2047/image_2025-05-28_16-09-32.png
នៅល្ងាចថ្ងៃទី២៨ ឧសភា នៀន នៀន បានបង្ហោះសំណេរមួយថា « ក្នុងមានខ្ញុំជាពលរដ្ឋកម្ពុជាមួយរូប សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ ដល់សពនិងក្រុមគ្រួសារសពបងៗពូៗដែលបាន បូជាជីវិតជូនជាតិមាតុភូមិ ការពារទឹកដីនៅតំបន់មុំបី សូមវិញ្ញាណខ័ន្ឋបងៗពូៗបានទៅកាន់សុកពិភព កុំបីឃ្លាត
និងសូមជូនពរបងៗពូៗដែលជាកងកំលាំងរាជអាវុធហត្ថដែលកំពុងតែធ្វើដំណើរទៅសមរភូមិ សូមឌួងវិញ្ញាណបុព្វបុរស វត្ថុស័ក្តសិទ្ធ និងបរមីម្ចាស់ទឹកដី ការពារបងៗពូៗឱ្យ ទទួលតែជ័យជំនះ ឈ្នះអស់មារចោរលួចឈ្លានពាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp14LVr450gcOtp-6DqONkz9Z_ramXto64X4fLFUEsfrArWw5v5sRDjhZozMpUu-fXsM6yzeHZ81-PntK5gLv9uIrsPn6-DLYGpd45D1wGykp1mZMgRGvRMoGPzNcDHvv8YlQ7Ekg6evKpZ-0aLMKQ1QBUPNoJ5qEWXNFgc8lL5o3eANQuTM4-1aFTl8MI/s1920/image_2025-05-28_16-09-37.png
ជាមួយនឹងការបង្ហោះចូលរួមរំលែកទុក្ខនេះបវរកញ្ញាភេទទី៣រូបនេះក៏បានចែករំលែកបន្តនូវខ្លឹមសារចង់ឱ្យមានមូលធិនិជួយទៅដល់អ្នកការពារនៅព្រំដែន។

គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក កម្ពុជា បានបញ្ជាក់ថាមានទាហានកម្ពុជាម្នាក់បានស្លា.ប់ករណីផ្ទុះអាវុ.ធនៅព្រំដែនមុំបី។ ទ័ពខ្មែរម្នាក់ដែលបានពលីនេះមានឈ្មោះថា រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrNyhb1_ivIJWo0Saibw3XjEGHja0HYtcfYBHEQyf6VB3Hrbvm4wFrLTy7zc4_b_h84aphRN37K0ph-e8Di7HJb4hrH_EYwrcvcxWxIwW9BpzJ8dQTf2E-xQqyzextpXTNqQ7IyM4fygbu7MA5jIoX-L1RcQLU-uaj1Su_BJ7ACUScoPhSgaH1eOhyphenhyphenYll6/s1920/image_2025-05-28_16-09-41%20(2).png

មន្ត្រីជាន់ខ្ពស់នៃកងទ័ពកម្ពុជាអះអាងថាការផ្ទុះអាវុធមួយប្រាវនាព្រលឹមថ្ងៃទី២៨ ឧសភានេះភាគីថៃបានផ្ទុះអាវុធមុនហើយក៏រត់ខណៈយើងកំពុងល្បាត។ យើងការពារមាតុភូមិយើង៕