តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជាក់តាមរយៈការ live ថាក្នុងថ្ងៃទី២ដែលរៀបចំកម្មវិធី ចូលរួមពិធីមង្គលការដែលរៀបចំឡើងសម្រាប់ហ្វេនៗគឺចងដៃធម្មតា។ តារាចម្រៀងរូបនេះ បានបញ្ជាក់ទៀត ថាសម្រាប់ហ្វេនៗដែលចុះឈ្មោះបានកុំភ្លេចរៀបចំខ្លួនឱ្យស្អាតៗ ខណៈកម្មវិធីចាប់ពីម៉ោង៨យប់តទៅនឹងមានការសម្តែងពិសេសពី DJ Soda ជាដើម។
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀង ជី ដេវិត និង ទេព បូព្រឹក្ស នឹងមានការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ពីរថ្ងៃដោយថ្ងៃទី២គឺសម្រាប់ឱ្យហ្វេនៗរបស់លោកចូលរួមឬហៅថា «Wedding Party days 2 »។ អ្នកទាំងពីរបានកំណត់ចំនួនហ្វេន ចូលរួមគឺ៣០០០នាក់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះដែរតាមរយៈការ Live មួយរបស់តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជាក់ពី រឿងចងដៃនិងមានការសម្តែងពិសេសរបស់ DJ Soda។ នៅក្នុងការ Live អ្នកនាង ទេព បូព្រឹក្ស បានបញ្ជាក់ថា ការទៅញុំាការរបស់ហ្វេនគឺចងដៃធម្មតាព្រោះយើង ទៅញុំាការ ចងដៃអាយដលធម្មតា។ តារាចម្រៀងរូបនេះបន្តទៀតថា ហ្វេនៗដែលទៅចូលរួមកុំភ្លេចតែងខ្លួនឱ្យស្អាតៗ កុំច្រឡំស្លៀកខោខូវប៊យអាវយឺតគឺដាក់មកមួយឆ្ងាញ់ៗមកតែងខ្លួនទៅញុំាការ។
ទេព បូព្រឹក្ស បន្ថែមទៀតថាកម្មវិធីរបស់ខ្លួន គឺបានទៅញុំាការសប្បាយ ហើយចាប់ពីម៉ោង៨យប់តទៅគឺវៃឡើងមាន Concert មាន ជី ដេវិត ច្រៀង មាន DJ Soda និងមានតារាផ្សេងទៀតនឹងអញ្ជើញចូលរួមសប្បាយតែម្តង។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយនៅក្នុងប្រទេសកម្ពុជាដែលមានសិល្បករ សិល្បការិនីរៀបចំកម្មពិធីជប់លៀងមង្គលការឱ្យហ្វេនៗរបស់ខ្លួនចូលរួមដែលមានការចុះឈ្មោះរហូតដល់៣០០០នាក់៕
		
	









