អគារបុរាណ មានអាយុកាលជាង១០០ឆ្នាំ ស្ថិតនៅផ្នែកពាយ័ព្យ នៃប្រាសាទបាយ័ន ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុល និងគ្រោងដាក់ឱ្យប្រើប្រាស់ឡើងវិញ ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfGw06vJQ2gzB_yvNZ7YF7Cqorfn8Pg_PA8ZWFGveWQx7AhmunKrOtnhuZsxSRojK-eclbaAnv3oehbxTIvSnoMmhlEXVjItwTtV474n4qv42t7Oph6nMMVweSQe69BDgT9HlrcvS_R3OzPGgztT9tJRxcJ-EDbEbNo_AhxDbQgULxyYoGzUtbp_7wZg2D/s1280/image_2025-05-26_14-40-01.png

តាមប្រវត្តិសាស្រ្ត អគារនេះ ធ្លាប់ជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើង តាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង ត្រូវបានប្រើសម្រាប់បម្រើ ឱ្យការងារជួសជុស ប្រាសាទបុរាណនានា នៅក្នុងតំបន់អង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR406-noZWQYkN-lQCFTNdIs0UcgPh0J7Ohn5n1C4BZn-sy6i2p0Rw46XJKhomhI-6-DVY_1kAzaNmBKa5DgFiEm5XoH7lCJuv80e6kRTdVPqRCP5sKCFeT_UDGyw5tZSwWeC9368Au-zUDLUxi90uKFXLw0RN5jOzHZ-kh9dUCEIpuNjgRnZUhPBNgKDy/s2048/image_2025-05-26_14-40-03.png

អគារនេះ មានលក្ខណៈតូច មិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មី ដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយ រហូតដល់សព្វថ្ងៃ នេះវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXFs88CflTU9-3lBRnBkaAlg6nAqRxhBJJac-Bm8N1wAY7S0e3iFbcRUOxSZlPPO2Z3x0J8baDvQ3qLvkbaZugwX_ndaWyfyjJEYPxSzHC5I__LNrU53qXGW9xt3O9OLB9Kz8UfIN3Ms3dljAo3IfXNhGKugqZLWWb07VVH2e-I9jjDRjunbH38NZLUeD8/s2048/image_2025-05-26_14-40-05.png

ដោយឡែក ការប្រើប្រាស់អគារអភិរក្សទី១ឡើងវិញ គឺចង់ឱ្យកូនខ្មែរជំនាន់ក្រោយ បានយល់ដឹងពីប្រវត្តិសាស្ត្រ និងដំណើរនៃការជួសជុលអង្គរ កាលពីសម័យមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1y6q_tItOe29UrA3TBitVCsw9M2xt_Gf4FAY4MB1FGP9q_73Ytfzuibb1HuqegR5tQOTFT7qSUwB-Uy-YDMCh588RnPR4nUFpIshi_8nUscp7v5N7T3apggCgSyWOvEP3pQ2-518gfmQnUA_KaT2RetO599Iq-VhkN82vhWxLx8hSAqwuSa3EITOJxH7T/s1280/image_2025-05-26_14-40-11%20(2).png