សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា គាត់មានគម្រោងតម្លើងពន្ធ 25% លើក្រុមហ៊ុនស្មាតហ្វូនទាំងអស់ដែលមិនផលិតនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសគឺក្រុមហ៊ុនដូចជា Apple និង Samsung។ គាត់បានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនទាំងនេះមិនផ្លាស់ប្ដូរចំរោងផលិតមកសហរដ្ឋអាមេរិកទេ នោះពន្ធនេះនឹងចូលជាធរមានចំពោះផលិតផលក្រៅស្រុកដែលនាំចូលមកអាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUIPGoWHQz1nNUdayCh1bLNuQHEkTNQ3IKwX3-L4rBYBUy1fBpoYLTNvnQyj0PlV1mFY7imx5fpOl4aUOAPofNojPzKpcpScx48bn9fYlfiKJosjhcW_vGKWz3E9q48eE3etKkuUFx4Oti4Q7ru81Ny_MLOc6fINqjwc2Rn7bjgT9sq9Y5SasnDPVWMv1E/s801/photo_2025-05-24_09-14-35.jpg

យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា លោក Donald Trump បានធ្វើការដាក់គំនាបទៅលើលោក Tim Cook នាយកប្រតិបត្តិ Apple នៅក្នុងការសន្ទនាមួយរវាងអ្នកទាំងពីរ អំពីការផ្លាស់ប្ដូររោងចក្រផលិត Iphone ពីចិនទៅឥណ្ឌា កាលពីពេលថ្មីៗនេះ។ ប្រធានាធិបតីអាមេរិករូបនេះ បានព្រមានថា ប្រសិនបើ Apple មិនផ្លាស់ទីតាំងផលិតពីក្រៅមកក្នុងសហរដ្ឋអាមេរិកទេនោះ ក្រុមហ៊ុន Apple នឹងត្រូវជាប់ពន្ធដូចក្រុមហ៊ុនបរទេសដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieY-6KwtXnuGf_-3oq6IurU_4RA982FbrsOIiOoE7pA9fOBLcCSqMlmW7U7iCRpRfWNRgvkgsq6Qgogf_1Gn62quZaEvBPoHGmA14x78p8J21XusL0jMr7kcu-Imknjm2nguCWpge9Wd4C-X0f-IVR8hyphenhyphenk79lasn-1Kf6gRgjcFxl5dRM9HKhMq2kayXN8/s1280/photo_2025-05-24_09-14-36.jpg

ការប្រកាសបែបនេះ បានបណ្តាលឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីទីផ្សារហិរញ្ញវត្ថុ ដោយតម្លៃទីផ្សាររបស់ Apple ថាបានធ្លាក់ចុះប្រហែល 70 ពាន់លានដុល្លារ។ អ្នកវិភាគជាច្រើនបានអះអាងថា ការផ្លាស់ទីកន្លែងផលិតរបស់ iPhone មកសហរដ្ឋអាមេរិក គឺជាការងារដ៏លំបាកមួយ និងអាចធ្វើឲ្យតម្លៃលក់ iPhone អាចកើនឡើងដល់ប្រមាណ 3,500 ដុល្លារ ដោយសារតម្លៃកម្លាំងពលកម្ម សម្ភារៈ និងគ្រឿងបរិក្ខាផ្សេងៗមានតម្លៃខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhallsbjcKqQFu2yLp4EAP8ihgwdzuqRj8SaQ74B46y0129jx1bcVi3tp8m3ZFSozc3Ngb6FaqvQxPKi27CuGJUZVqtN04oncnS0wseMVYXa_JkQtdRO3B-RV9mH1ZXQMmcgOFfgx-I8Fu1htPmM1NmTq4bPpUXol8LjdaMM_CaswQek4OazbuKg6ry0ZVB/s947/photo_2025-05-24_09-14-35%20(3).jpg
ចំណែកក្រុមហ៊ុន Samsung ដែលបានផលិតឧបរណ៍របស់ខ្លួនភាគច្រើននៅវៀតណាម និងឥណ្ឌា ក៏អាចរងផលប៉ះពាល់ផងដែរ ប៉ុន្តែយុទ្ធសាស្ត្រផលិតដាច់ដោយឡែករបស់Samsung អាចជួយបន្ថយផលប៉ះពាល់បានខ្លះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFcTkDzEdebhmX67wG_MOKzhWXLna2r2dvrXe_pEN8WEYb9dgLMTSvGX3nkvHEYOw2rTUqisNiWUIQKB93W9H7_xX4lrwM2B0eFzcuJ4xVKHXrKFr5FAG01c430IG2VLiP1dne-FnWDuMJeh1anZJRprJUp-1IYzh3SnDItXpiTJYZs7iDYYlj0Yk6ZfIc/s1280/photo_2025-05-24_09-14-36%20(2).jpg
ការគំរា.មតម្លើងពន្ធនេះ អាចមានផលប៉ះពាល់ជាច្រើនទៅលើទីផ្សារភាគីអឺរ៉ុបនិងអាមេរិក ដែលបណ្តាលឲ្យក្រុមហ៊ុនធំៗដទៃទៀតបន្តពិចារណាពីយុទ្ធសាស្ត្រផលិត និងខ្សែផ្គត់ផ្គង់របស់ពួកគេឡើងវិញ៕