ប្រទេសចិន ៖ ប្រទេសចិននឹងរៀបចំការប្រដាល់មនុស្សយន្ត Humanoid លើសង្វៀនជាលើកដំបូងលើពិភពលោក ក្នុងទីក្រុងហាងចូ ខេត្តជឺជៀន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ។ មនុស្សយន្តត្រូវឡើងប្រដាល់ គឺជារបស់ក្រុមហ៊ុន Unitree Robotics នៅទីក្រុងហាងចូ ដោយក្រុមហ៊ុនបានសាកល្បងបច្ចេកវិទ្យាប្រដាល់របស់មនុស្សយន្តទាំង២គ្រឿង ដើម្បីឱ្យវាអាចវាយគ្នាចំគោលដៅដូចកីឡាករពិតៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFg4NFA5lcX1LpqVBDG1mubVdoc2lkivL0Aw8dxO-Cr0glv1OPswDebxw-NjQSJLXD4q3LKz5ix7k3JtoH7n7S4UF0a6_m0jqZd3x2EyTASLGwS9gHw9LKbImibvtKh3x0h4UiGJpda2JO4Y8B0TciQjdI9gRnGP6ZeQxbJQEL720TyP3opz9sO_O6ODDe/s1280/photo_2025-05-22_09-21-09.jpg
ក្នុងខ្លួនមនុស្សយន្តបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ដូចជា ៖ បច្ចេកវិទ្យាវាស់ចម្ងាយដើម្បីបង្កើតរូបភាព និងកាមេរ៉ាជួយឱ្យមនុស្សយន្តយល់ពីបរិយាកាសជុំវិញខ្លួនអាចវាយចំដៃគូ ។ ក្រុមហ៊ុនបានផលិតខ្លួនមនុស្សយន្តយ៉ាងរឹងមាំ ពីព្រោះពេលមនុស្សយន្ត១គ្រឿងទៀតវាយដោយកណ្តាប់ដៃខ្លាំងៗ គឺមនុស្សយន្តនឹងមិនខូចខាត ហើយអាចវាយបកវិញ ។ បើមនុស្សយន្តត្រូវបានដៃគូវាយខ្លាំងរហូតដល់ដួល វានឹងអាចក្រោកឡើងមកតស៊ូជាមួយដៃគូបន្តទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaybxBPwByInEj0AIOzyksd6rQx0cnENXvPtzD5MwzsiXEA6eVZ6tZSHkpQFStPNE_gL9rVdR1b2jbEm_XBYGBfWCF6eKBvETfASQDDLnYkOvwL8r6lCbe1-LylOdNjCUIltD4YZNnbYx_XBMoHd0XFptSGqibFRSDt8KrT2Bv1RCQ_nFnOpdB5_AdN4Wi/s600/photo_2025-05-22_09-19-55%20(2).jpg

ក្រៅពីនេះ មនុស្សយន្តទាំង២គ្រឿងត្រូវបានបំពាក់ដោយបច្ចេកវិទ្យារៀនសូត្រពីតិចនិចប្រដាល់របស់កីឡាករប្រដាល់ល្បីៗលើពិភពលោក ។ ការបំពាក់បច្ចេកវិទ្យាទំនើបនេះនឹងជួយឱ្យមនុស្សយន្តកាន់តែមានសមត្ថភាពខ្លាំងជាងមុន ។ ក្រុមហ៊ុន Unitree Robotics បញ្ជាក់ថា មនុស្សយន្តទាំង២គ្រឿងកំពុងហ្វឹកហាត់ប្រដាល់យ៉ាងខ្លាំង មុនពេលថ្ងៃប្រកួតមកដល់ គឺនៅថ្ងៃទី២៥ ខែឧសភា ហើយទទួលបានការគាំទ្រយ៉ាងច្រើននៅប្រទេសចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjShHJ3DpDQ_L4JlRoWv7dIkysGvoV9o5QBFONFdr5alUaDpNjJDoG-Mf_zmEIjFEzqtL6JIQCC6MFszCQwbXkGYRZurqcVSF_nuG9GCC86utNBhXGCAYQuFCuI9JbnnKmAi-H4DkMrcZJuaD1dfI6HDd0XrjJYyh4hlrMpUeCWUhrPHHtynbr7w2btR0JJ/s600/photo_2025-05-22_09-19-55%20(3).jpg
ដោយឡែក កាលពីថ្ងៃទី១៩ ខែមេសា កន្លងមក ក្រុមហ៊ុនចិនជាច្រើនបានបញ្ជូនមនុស្សយន្ត Humanoid ចំនួន២១គ្រឿង មកចូលរួមការរត់ពាក់កណ្តាលម៉ារ៉ាតុងជាមួយមនុស្សចំនួន១២,០០០នាក់ ជាលើកដំបូងលើពិភពលោក ក្នុងចម្ងាយ២១គីឡូម៉ែត្រ នៅតំបន់ Yizhuang ទីក្រុងប៉េកាំង ។ មនុស្សយន្តជាច្រើនគ្រឿងជួបឧបសគ្គតាំងពីពេលចាប់ផ្តើមរត់ ខណៈមនុស្សយន្តខ្លះដួល ហើយក្រោកឡើងវិញ និងមានមនុស្សយន្តតែ៦គ្រឿងប៉ុណ្ណោះរត់ទៅដល់គោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4AhZPPvRwfjj0ZMFjPAjukoGpDoNXt7Br_m-mtsmRnpR4IWJMiqFwKR9mNBjLLd0otL6MGRMUmkwLpUa_NxoZM5XdF2qB6d0lek2RpePzI2giErofdtk92SyvQ4VgfHIfBcs_mlgiLI4Q5H9yhb6KMgaAvklJkdERS4G5-AVwWNJTLhcWSHag-jO_xnSL/s600/photo_2025-05-22_09-19-55.jpg

គណៈកម្មការបានអនុញ្ញាតឱ្យមនុស្សយន្តផ្លាស់ប្តូរថ្ម ក្នុងពេលកីឡាករជាមនុស្សសម្រាកផឹកទឹក ។ ក្រុមហ៊ុនផលិតមនុស្សយន្តចិនរំពឹងថា ការវិនិយោគក្នុងឧស្សាហកម្មច្នៃប្រឌិតមនុស្សយន្តថ្មីៗនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ រីឯមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាចិន បាននិយាយកាលពីឆ្នាំ២០២៣ ថា នេះជាការប្រកួតប្រជែងបច្ចេកវិទ្យាថ្មីផ្នែកមនុស្សយន្ត ៕