ប្រទេសថៃ ៖ តុលាការថៃ បានសម្រេចកាត់ទោសអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ដែលបាននិរទេសខ្លួន ឱ្យបង់ជាប្រាក់សំណងចំនួន 10 ពាន់លានបាត (305 លានដុល្លារ) ជុំវិញគម្រោងសន្យាទិញស្រូវពីកសិករ ប៉ុន្តែបានធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាល ក្នុងពីអាណត្តិដែលខ្លួនដឹកនាំ។.jpg)
យោងតាមសារព័ត៌មានប្រទេសថៃ នៅថ្ងៃព្រហស្បត្តិ៍នេះ តុលាការកំពូលរបស់ថៃបានចេញសេចក្ដីសម្រេចឲ្យលោកស្រី យីងឡាក់ បង់សំណងចំនួន 10 ពាន់លានបាត (ប្រហែល 305 លានដុល្លារ) សម្រាប់ការខាតបង់ដែលបណ្តាលមកពីគម្រោងទិញអង្ករនៃរដ្ឋាភិបាលរបស់នាង។ គម្រោងនេះគឺមានគោលបំណងជួយកសិករ ដោយទិញអង្ករក្នុងតម្លៃខ្ពស់ជាងទីផ្សារ ប៉ុន្តែនាំឲ្យរដ្ឋាភិបាលខាតបង់សាច់ប្រាក់យ៉ាងធំស្មើប្រហែល 178,000 លានបាត (ប្រហែល 5.5 ពាន់លានដុល្លារ) ក្នុងរយៈពេលពីរឆ្នាំ ព្រោះអង្ករ ស្រូវដែលប្រមូលពីកសិករនោះមិនអាចលក់ចេញបានគ្រប់ និងគ្មានទីផ្សារអន្តរជាតិទិញ។
តុលាការកំពូលថៃបាននិយាយថា “ជនជាប់ចោទបានបំពេញភារកិច្ចដោយមានការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរដែលបណ្តាលឱ្យខូចខាតដល់រដ្ឋ ដូច្នេះហើយត្រូវតែសងសំណង”។ សេចក្តីសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី22 ខែឧសភា ដោយពាក្យបណ្តឹងឧទ្ធរណ៍ទៅកាន់លោកស្រី យីងឡាក់គឺដើម្បីប្រឆាំងនឹងការបង្ករការខូចខាតដល់ក្រសួងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ វ័យ57ឆ្នាំរូបនេះ បានឡើងកាន់អំណាចក្នុងឆ្នាំ 2011 និងបានលាលែងពីតំណែងដោយសាររដ្ឋប្រហារនៅក្នុងឆ្នាំ 2014។ នាងគឺជាម្តាយមីងរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន Paetongtarn Shinawatra និងជាប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោកស្រី យីងឡាក់ ធ្លាប់ត្រូវបានតុលាការកា.ត់ទោ.សកាលពីឆ្នាំ2017 ឱ្យជាប់ពន្ធនាគារ 5 ឆ្នាំ ប៉ុន្តែក្រោយមកក៏បានវ្រានចោលវិញ ហើយលោកស្រីក៏បាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេស។
ឆ្លើយតបទៅនឹងសេចក្ដីសម្រេចរបស់តុលាការ លោកស្រី យីងឡាក់បាននិយាយថា ៖ លោកស្រីគ្មានចេតនាបង្កការខូចខាតទេ ហើយលោកស្រីថា កំពុងតែត្រូវបានគេចាប់បង្ខំឱ្យទទួលខុសត្រូវចំពោះ “បំណុលដែលដែលខ្លួនមិនបានបង្កឡើង”។ លោកស្រីបន្តថា ករណីនេះឧបាយកលនយោបាយ និងមិនយុត្តិធម៌ ហើយគម្រោងទិញស្រូវរបស់រដ្ឋាភិបាលលោកស្រីនៅសម័យនោះ គឺដើម្បីជួយកសិករ មិនមែនដើម្បីទទួលផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ៕










