ប្រទេសជប៉ុន ៖ ជប៉ុនចាប់ផ្តើមអនុវត្តគម្រោងឱ្យភោជនីយដ្ឋាននានា និងពលរដ្ឋកាត់បន្ថយរសជាតិប្រៃក្នុងអាហារដើម្បីការពារការឡើងសម្ពាធឈាមខ្ពស់ និងផលប៉ះពាល់សុខភាព ពីព្រោះបើតាមលទ្ធផលស្ទង់មតិបង្ហាញថា ពលរដ្ឋជប៉ុនម្នាក់ ក្នុងចំណោម៣នាក់ មានសម្ពាធឈាមកើនឡើងខ្ពស់ ដោយសារបការដាក់អំបិលក្នុងអាហារច្រើនពេក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOqIWCWI-ZCI01qd0BDjvhHUtsspyxZ9FetFAhVLSpzqJNUmde0tn1R_noL_Obqg9sR7YoQdlaqbdE8dGhmLRMdVVmFb4X2UDfYRmYUEBDdzdmAlhs1fmKLS-NQscjz0oSc9SogE_W1gvAxtAHjv2akLnQI9n36x1pEWYfatpXSA4Z1b5eo8wrvAjWXQvX/s1200/image_2025-05-23_08-26-15.png
ក្រសួងសុខាភិបាលជប៉ុនបានបង្ហាញលទ្ធផលការស្ទង់មតិមួយ គឺពលរដ្ឋជប៉ុនបរិភោគអំបិលក្នុង១ថ្ងៃ ជាមធ្យមស្មើជាង៩ក្រាម ។ នេះជាបរិមាណអំបិលខ្ពស់ជាងការកំណត់របស់អង្គការសុខភាពិភពលោក (WHO) រហូតដល់ទ្វេដង ។ ហេតុនេះ ដើម្បីឱ្យភោជនីយដ្ឋាននានាដាក់អំបិលក្នុងអាហារតិចជាងមុន សាលាក្រុងតូក្យូ បានផ្តល់លិខិតបញ្ជាក់ទៅភោជនីយដ្ឋានណាដែលគ្រប់គ្រងបរិមាណអំបិលក្នុងអាហារគ្រប់មុខ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLz0uKcu7tfSgSQnJcgF3cP3FI1XT6Oy1UFPpLfjXZqgj3OfmwFJAOfjKq5K6WbBJVQ-F1egJiYplpmoJHiGl2KXIz-twEV78NeXRvWJk3sD0A5oKWomfq0dSx5aUBucvFuqUMulCD_cwkZ8Pv9-1CpOMV_sAey56MNwpFDhiwVRf0nksRDrksmXIJGUIN/s1280/photo_2025-05-22_15-43-09.jpg

ការចេញលិខិតបញ្ជាក់នេះ គឺដើម្បីឱ្យអតិថិជនដែលចូលបរិភោគអាហារដឹងថា តើភោជនីយដ្ឋានណាខ្លះបានគ្រប់គ្រងបរិមាណអំបិលក្នុងអាហារ ឬមិនដាក់អំបិលក្នុងអាហារច្រើនពេក ពីព្រោះពលរដ្ឋជប៉ុនមួយចំនួនងាកមកចាប់អារម្មណ៍ថែទាំសុខភាព និងបរិភោគអាហារប្រៃតិចជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKrq66wdzhzBbHbdWCInQXisD8jsEgReDofNUK0hXrYAt3v6qEd7wKp7DBrFrFol8uIz9YtiGdnnMAuCJT0WWp9XkA2HAckgHnnY4H54zx_RXL0d7jC8I64oIRNrOM2-hX0DIIRLifjVchFL80bBGoggbT_RME1SDMae5ljDifClRtBa0KhouGYe4EAjqP/s686/image_2025-05-23_08-26-13.png

នៅឆ្នាំ២០២៥ មានភោជនីយដ្ឋានចំនួន៧៣កន្លែង នៅទីក្រុងតូក្យូ ទទួលបានលិខិតបញ្ជាក់ពីសាលាក្រុង ស្តីពីការគ្រប់គ្រងបរិមាណអំបិលក្នុងអាហារ ។ តាមធម្មតា អាហារជប៉ុនបានផ្សំគ្រឿងដោយដាក់អំបិលយ៉ាងច្រើន ទើបធ្វើឱ្យពលរដ្ឋជប៉ុនចូលចិត្តបរិភោគអាហារមានរសជាតិប្រៃ ហើយការផ្លាស់ប្តូរទម្លាប់បរិភោគអាហារ គឺជប៉ុនត្រូវចំណាយពេលយូរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6gDcl4M_Fwaw32G3sZWq6VpJhZjlXjCR9FNedRDYTZoCHPOoqu1xU89cX6z7J90zmU7WFtHSiDlkX9HoAJUQLS8FWnVR2AuvQd2qvSQrlGVDCBSa0C3z6eu9WsAEH1OGKZoPzxCWj2Klv7ib1iOE-RccxQGtfz5Q_s-d5PhMZrAn_TsIs2LdBWilqStMB/s2000/image_2025-05-23_08-26-14%20(2).png

បច្ចុប្បន្ន ភោជនីយដ្ឋានជាច្រើនកន្លែងនៅប្រទេសជប៉ុនចាប់ផ្តើមកាត់បន្ថយអំបិលក្នុងអាហារបន្តិចម្តងៗ ដើម្បីឱ្យអាហារផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងមានរសជាតិឆ្ងាញ់ដូចមុន ដោយការបិទស្លាកប្រាប់អតិថិជនពីការកាត់បន្ថយរសជាតិប្រៃក្នុងអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoz9RHiPRiL31YsKGz96R9i2Qcf8EMXYenmbc0ZnQQ5YokEDCnQeZheey6qlc3dOhBcE9njkOY87NQ_LWIRidst26_Ni1jHpEaW8zcLpmiZwQmKRyzCH4hGFgCNGOnMaWSpXt-60mCnpzzqsQdE7LBrcrBgv4qKublPU3yxXgr6y31D6YkTApWBkALItVw/s1600/image_2025-05-23_08-26-14.png

គួរបញ្ជាក់ថា ការបរិភោគអាហារប្រៃប្រឈមនឹងការកើតជំងឺផ្សេងៗ ដូចជា ៖ ជំងឺបេះដូង លើសឈាម តម្រងនោមរ៉ាំរ៉ៃ និងជំងឺធាត់ ។ ជាទូទៅ បរិមាណសូដ្យូមដែលរាងកាយត្រូវការ គឺមិនលើសពី២,០០០មីលីក្រាមក្នុង១ថ្ងៃ (ឬស្មើអំបិល ១ស្លាព្រាកាហ្វេ) ដោយគ្រូពេទ្យបានណែនាំឱ្យបរិភោគអាហាររសជាតិសាប ពុំប្រៃពេក និងបន្ថែមគ្រឿងផ្សំតាមក្រោយបន្តិចម្តងៗ ៕