ប្រទេសជប៉ុន ៖ រដ្ឋមន្ត្រីកសិកម្មជប៉ុនម្នាក់ ត្រូវបាត់បង់ពីតំណែង បន្ទាប់ពីទទួលរងការរិះគ..ន់យ៉ាងខ្លាំងអំពីសេចក្ដីថ្លែងការណ៍របស់លោក ថាទទួលបានអង្ករដោយឥតគិតថ្លៃពីអ្នកគាំទ្រ ក្នុងអំឡុងពេលដែលប្រជាជនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងតម្លៃអង្ករដ៏ខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjApvpKtUvBjQRN5Z0gPlFQThiLaO_kZ6w14DI-nvFg4qoqG1JAh-TWoOyNwSoA4EXmmeebhT4nOgvGFhlH9wwp5Tc4VLeh40_sFqZjN-AEJ2BPcmuidFLIfAgXDoHEpJyMcgANapiTMfyaBSZYN-pnYGWoFWn3iqEqWQLnoSCT-uEGypk5rghcM4G7ARO/s1080/photo_2025-05-22_14-47-22.jpg

យោងតាមសារព័ត៌មាន Reuters ដែលបានបានចេញផ្សាយកាលពីថ្ងៃពុធនេះ បានឲ្យដឹងថា៖ បន្ទាប់បានថ្លែង នៅក្នុងកម្មវិធីរៃអង្គាសប្រាក់សម្រាប់ទ្រទ្រង់គណបក្សកាលពីថ្ងៃអាទិត្យនេះ រដ្ឋមន្ត្រីកសិកម្មជប៉ុនលោក Taku Eto បានធ្វើឱ្យមានការរិះគ.ន់យ៉ាងខ្លាំងពីអ្នកបោះឆ្នោត និងសមាជិកសភា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuGpbjh0vg3l49IW4X9ZEECc4nf2HEv8UZ_EdR21AfgJj-63EyKrlnSLAfRwmLw8xmPzh7D3GnH_6bKMepW4WRUJBvkLorQv1ZKvJ8vAMtGAcMwd3HCjw-U3XlBuU9TMdUmg0jaOA31l3H7llg2KxuB7pxGbMCP8di-gatTRkdPnDvI5NZ0IVqwl4wMMVv/s770/photo_2025-05-22_14-47-23%20(2).jpg

ពាក្យសំដីរបស់លោកដែលបានលើកឡើងថា លោកមិនដែលត្រូវទិញអង្ករឡើយ ព្រោះមានអំណោយពីអ្នកគាំទ្រតែងផ្ដល់ឲ្យលោក” លោកថែមទាំងបានបន្តទៀតថា អង្ករដែលអ្នកគាំទ្របានផ្ដល់មកឲ្យគាត់គឺច្រើនដល់ថ្នាក់ “អាចយកទៅលក់វិញបាន” ទៀតផង។ ការនិយាយបែបនេះ ខណៈប្រទេសជប៉ុនកំពុងស្ថិតក្នុងស្ថានភាពដែលតម្លៃអង្ករខ្ពស់ខ្លាំង និងនាំឲ្យប្រជាជនជួបទុក្ខលំបាក បានធ្វើឲ្យមានការចោ.ទប្រកាន់ថា លោកជាមន្រ្តីដែលមិនយល់ពីទុក្ខរបស់ប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjapPREBmmGe5WqxHllY2nF5rZgEZ9TVF2j7RcsXvvWOa4wgQgB1O7MrwHxCo5O7y-trKjcDsH8cR57yT5TWkLXmd_7UNnxdWW0k_iSwQV72DBbF3ESRgHdS1ECMI09H4cQWLp5R2GKhK2M3MK1wfOAiqFdlignDYBxAxhc88UxEo4_vklPpMw6gX4wqgDH/s620/photo_2025-05-22_14-47-23.jpg

ពលរដ្ឋជាច្រើន និងគណបក្សប្រឆាំងបាននាំគ្នាតវ៉ា និងទាមទារឱ្យមានការចាត់វិធានការលើលោក Taku Eto ដែលប្រើប្រាស់ពាក្យសំដីមិនសមស្របនឹងកាលៈទេសៈ។ មិនយូរប៉ុន្មាន នៅថ្ងៃពុធ ទី២១ ខែឧសភា លោក Eto ក៏បានសម្រេចចិត្តលាលែងពីតំណែង និងចេញមកធ្វើការសុំទោសជាសាធារណៈ ដោយទទួលស្គាល់ថា «វាពិតជាមិនសមរម្យខ្លាំង ដែលខ្ញុំបាននិយាយបែបនេះខណៈពេលដែលប្រជាជនកំពុងជួបទុក្ខលំបាករឿងអង្ករឡើងថ្លៃ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgth5FaUQ2CHEJc6L9rn9WxaGug24gx3DXhh5DVlXxNQWl5PtC_CcfNtQIz5rnS0DwZfkf-6kMh-MbVwBcnYDeLcaFjRTeVTljkEyUGGiZaEwigZca0EJS1gh0khuamSwikE60W0ArYhUNvNrNjdfceBs9-NhMRjzp_6Ka0D5-nK8phOmmViisYuTl7qoiJ/s1200/photo_2025-05-22_14-47-44.jpg
ចំណែកនាយករដ្ឋមន្រ្តីជប៉ុន លោក Ishiba បានតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Shinjiro Koizumi ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ជំនួសតំណែងលោក Taku Eto ដើម្បីរក្សាទំនុកចិត្តរបស់ប្រជាជន និងស្ថិរភាពនៃគោលនយោបាយកសិកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVkHfg0B6I8gfu2iyyq5upHJvGcmPHjMG2yLcyhI1ukCXFfZduX87ZPzkMCzZMZkfWmcLbrnW2ATtfe2798aCgCMypp9aWLEHTVYYyYqKSAnrKS59fhb7jCxZM5B0sFDIbfQh8NwYWYuGn3HCl4If7LXBJgzzgYabei3Qrk28DyuI99ss5UOzV3IgRAWxw/s660/photo_2025-05-22_14-47-45.jpg

គួរបញ្ជាក់ថា បញ្ហាអង្ករឡើងថ្លៃនៅជប៉ុនគឺបានកើតឡើងដោយសារ ទិន្នផលស្រូវក្នុងស្រុកធ្លាក់ចុះ, ការរឹតបន្តឹងការនាំចេញពីប្រទេសឥណ្ឌា និងតម្រូវការកើនឡើង ទើបធ្វើឲ្យតម្លៃស្រូវអង្ករក្នុងប្រទេសជប៉ុនកាន់តែកើនឡើងខ្ពស់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០២៣ មក។ ដូច្នេះពាក្យសំដីប៉ុន្មានម៉ាត់របស់លោក Taku Eto ដែលបាននិយាយដូចខាងលើ ពិតជាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាជនជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKdrKaXd11df7mmMi_iEjafJ9N0Bg5ue99YDnd-HNBGVMWjnXUrlM8-u9AshjhSQuYz1JAk6x1l5H5MpO1rSwKDmzz6462c-rn-u1jL19bypBW02GLRPklOyp_7ZP34ti5VF0CbhAE3gNRuyh8846zn8rcuOEpjspCa64GzmnslCUnGC7_VBw6LwM4yv-d/s1280/photo_2025-05-22_14-47-20.jpg

ករណីនេះបានបន្ថែមសម្ពាធដល់រដ្ឋាភិបាលរបស់លោកIshibaដែ លកំពុងតែធ្លាក់ចុះប្រជាប្រិយភាពស្រាប់។ តែទោះជាយ៉ាងណា បច្ចុប្បន្នរដ្ឋាភិបាលជប៉ុនកំពុងដោះស្រាយបញ្ហាតម្លៃអង្ករនេះ និងស្ដារជំនឿចិត្តប្រជាជនឡើងវិញមុនការបោះឆ្នោតជាតិដ៏សំខាន់នៅខែកក្កដា៕