ប្រទេសចិន ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិនគ្រោងបង្ហាញការហោះហើរសាកល្បងរបស់យន្តហោះ Jiu Tan គ្មានមនុស្សបើក ហើយអាចបញ្ជាដ្រូនម៉ាក Kamikaze រហូតដល់ជាង១០០គ្រឿង ក្នុងពេលតែមួយ ។ ប្រទេសនានាចាត់ទុកថា នេះជាអាវុ.ធសម្ងាត់ថ្មីរបស់ចិន ដើម្បីបង្កើនសមត្ថភាពកងទ័ព និងជាប្រព័ន្ធការពារដែនអាកាស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2lDRn4YVleNFRbhloMsEDLZ3VLX2yqzbTJd2q5L1BtnyKEdebHSUNQTamoy_2ewNd99zyI3I4_5_mD_NEkDh7Dn8Sfhn3dUbY1lBEQTEQkcQfua4yzl7xR2m82Dw_o7ZZTG-MNZY8sjr2FPvTTmylSrm5B3m9S-8y4ML3F69mt5YWt6M8gghum7P7ZFOS/s808/image_2025-05-23_08-18-28.png
តាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋាភិបាលចិន គឺយន្តហោះ Jiu Tan ផលិតដោយក្រុមហ៊ុន Shaanxi Unmanned Equipment Technology ដែលគ្រោងបង្ហាញសមត្ថភាពហោះហើរសាកល្បងលើអាកាសគ្មានមនុស្សបើក នៅខែមិថុនា ឆ្នាំ២០២៥ ក្រោយពីយន្តហោះនេះទើបបង្ហាញរូបរាងជាលើកដំបូងក្នុងកម្មវិធី «Zhuhai Air Show» នៅខែវិច្ឆិកា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5ZpmYcfR0KjY8ImfVMttdErKbSESNVacjanQcc7iACkgcGTgmCgy-thL3FpQ5XPKuuV2cyP7HsUl4asYbVB2gULViO2R4MY0O6g4iHbiSfpCNjj8lCQTPwcWpN46togEomJcCsXAYmF5oUqRhNdJH380VsZiKYapqZanRIxAxhmE3NnpTX5oIkuZBEZFa/s1214/image_2025-05-23_08-18-29%20(2).png
យន្តហោះ Jiu Tan មានស្លាបប្រវែង២៥ម៉ែត្រ អាចហោះហើរយូរបំផុតបាន១២ម៉ោង ក្នុងចម្ងាយ៧,០០០គីឡូម៉ែត្រ ។ វាអាចទ្រទ្រង់ទម្ងន់រហូតដល់៦តោន ដែលផ្នែកខាងក្នុងមានបំពាក់ឧបករណ៍ស៊ើបការណ៍ អាវុធ និងមីស៊ីល ហើយសមត្ថភាពពិសេសរបស់វា គឺអាចវាយប្រហារជាហ្វូង «Barrage Attack» ដែលប្រព័ន្ធការពារយន្តហោះរបស់សត្រូវពិបាកស្ទាក់ចាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfUUrKivNFOPgaLCqXpiTLvlJ8_uxeQJD23FnsKr7RVjYigyd_y-NVL7AV9lKEi7yhr7yOV32hquHLica4MqVw6TNp7d_QT6HhoAxKY2w39t-dyRXXA1q2lCflbddbCAmmH0dSt2JJXg38sutcj5TuEbAvYyJW4igpGetLDTF29oUumaB3rn5qAaY_p-5Q/s1020/image_2025-05-23_08-18-29.png

យន្តហោះ Jiu Tan របស់ចិនអាចហៅថា «យន្តហោះមេសម្រាប់បង្ហោះដ្រូន ឬ Drone Mothership» ដែលមានទំហំធំ និងមានតួនាទីបង្ហោះដ្រូនតូចៗជាច្រើនគ្រឿងក្នុងភារកិច្ចកងទ័ព ។ គេអាចប្រើប្រាស់វាជាច្រើនផ្នែក ដូចជា ៖ ស៊ើបការណ៍ សង្គ្រាមអេឡិចត្រូនិក ការសង្គ្រោះបន្ទាន់ និងដឹកជញ្ជូនឧបករណ៍ប្រកបដោយសុវត្ថិភាពខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKWSCNVEcAeNp_bnw8UlBvBMA_RL2Id5GuUlaGN5CFOAewn-pmEjmohvPjlOE9hOvmOlyHR8FZMwXpH16G-PKNExZX_wKC0IBt1Smey75nqRvghYePKRMF7dMO8pq4AoWu9h45GIC7FwvPFoIz_blByXwjVmQ1qcoaYm07et3xX8JKIRXeOtX-jtqTusoP/s1280/image_2025-05-23_08-18-28%20(2).png

អ្នកជំនាញនិយាយថា ចិនផលិតយន្តហោះ Jiu Tan ក្នុងគោលដៅប្រឆាំងនឹងការប្រើប្រាស់អំណាចផ្លូវអាកាសរបស់អាមេរិក ។ បើប្រៀបធៀបជាមួយយន្តហោះ RQ-4 Global Hawk និង MQ-9 Reaper របស់អាមេរិក គឺយន្តហោះអាមេរិកពុំទាន់មានសមត្ថភាពវាយប្រហារជាហ្វូងដូចយន្តហោះចិនទេ ។ រីឯយន្តហោះចិនមានទំហំធំ ប៉ុន្តែវាខ្វះគុណសម្បត្តិផ្នែក Stealth ៕