ខេត្តអានហ៊ូយ (Anhui), ប្រទេសចិន សំណង់បុរាណប្រវត្តិសាស្ត្រមួយ ដែលមានអាយុកាល ៦០០ ឆ្នាំ នៅស្រុក Fengyang ខេត្តអានហួយ បានបាក់រលំផ្នែកខាងលើនៃដំបូល កាលពីល្ងាចថ្ងៃចន្ទ ខែឧសភា ឆ្នាំ ២០២៥។ អាជ្ញាធរបានរាយការណ៍ថា គ្មាននរណាម្នាក់រងរបួសពីហេតុការណ៍នេះទេ។.png)
បើតាមវីដេអូដែលថតដោយភ្ញៀវបានបង្ហាញឱ្យឃើញថា ក្បឿងពីលើដំបូលនៃ ប៉មកណ្តឹង (Drum Tower) បានធ្លាក់ចុះក្នុងពេលដែលមានភ្ញៀវទេសចរកំពុងតែទស្សនា។ ការិយាល័យវប្បធម៌ និងទេសចរណ៍ស្រុក Fengyang បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ ៦:៣០ ល្ងាច (ម៉ោងក្នុងស្រុក) និងភ្ញៀវទាំងអស់ត្រូវបានផ្លាស់ទីចេញពីតំបន់កើតហេតុភ្លាមៗ ដើម្បីធានាសុវត្ថិភាព។
ប៉មកណ្តឹងនេះ គឺជាសំណង់ធំជាងគេបំផុតក្នុងប្រទេសចិន ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៣៧៥ សម័យរាជវង្សមីង ហើយត្រូវបានជួសជុលឡើងវិញក្នុងឆ្នាំ ១៩៩៥។
បច្ចុប្បន្ន អាជ្ញាធរកំពុងបើកការស៊ើបអង្កេត ដើម្បីពិនិត្យពីមូលហេតុនៃការបាក់រលំនេះ។ អ្នកជំនាញត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យផ្នែកបច្ចេកទេសនៃការរចនា និងការជួសជុល។ នៅបើតាមប្រភព BBC។
គួរឱ្យដឹងថា សំណង់នេះស្ថិតនៅចម្ងាយប្រមាណ ២០០ ម៉ាយពីរាជធានីប៉េកាំង និងមានតម្លៃប្រវត្តិសាស្ត្រខ្លាំង ដោយសារទាក់ទងនឹងព្រះអធិរាជ Zhu Yuanzhang អ្នកបង្កើតរាជវង្សមីង។
បច្ចុប្បន្ន សំណង់បុរាណនេះត្រូវបានបិទបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល និងវាយតម្លៃសុវត្ថិភាព។ កាលបរិច្ឆេទនៃការបើកឡើងវិញនឹងត្រូវប្រកាសនៅពេលក្រោយ៕










