តារាសម្តែង Lee Jae Wook បានប្រឈមមុខនឹងការរិះគន់ពីសំណាក់អ្នកគាំទ្របន្ទាប់ពី និយាយអំពីទំនាក់ទំនងអតីតកាលរបស់លោកជាមួយ Karina សមាជិក aespa ទោះបីជាអ្នកទាំងពីរបានបែកគ្នាជាងមួយឆ្នាំមុនក៏ដោយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEdokNi5zBKnH1G2t7O2dbcPfvli5XU_JUjVCKq09_RiVnDVEuMObk8IFkSyTMC6pumhKZWgtKyGY9_dFv0NFzOlOH6uDaKsMCoXAlWnGeHned5ek_sYCcGjuE-m2kWKJcl4SslCQFDTT-PRb96NOgIX6XH3wT-3EDTYO5pAvcl649mV7ZO1OFsoRJGZqJ/s704/image_2025-05-21_12-00-11%20(2).png

    កាលពីថ្ងៃទី ១៩ ខែឧសភា តារាសម្តែង Lee Jae Wook បានធ្វើបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ដើម្បីផ្សព្វផ្សាយរឿងភាគថ្មីរបស់ Netflix ដែលមានចំណងជើងថា «Dear Hognrang» ដែលលោកគ្រងតំណែងជាតួឯក។ តាមប្រព័ន្ធបានរាយការណ៍ថា កាលពីខែកុម្ភៈ កន្លងទៅ ដំណឹងដែលថា Lee Jae Wook និងតារាចម្រៀងស្រី Karina កំពុងទាក់ទងគ្នាបានក្លាយជាប្រធានបទក្តៅ។ នៅពេលនោះតារាសម្ដែងកំពុងតែថតរឿង។ នៅពេលត្រូវបានគេសួរថាតើព័ត៌មានណាត់ជួបប៉ះពាល់ដល់ការងាររបស់លោកដែរឬទេ តារាសម្តែង Lee Jae Wook បានឆ្លើយថា «វាពិតជាមិនប៉ះពាល់ដល់ការចូលរួមក្នុងតួនាទីរបស់ខ្ញុំទេ។ ប៉ុន្តែប្រសិនបើខ្ញុំនិយាយលម្អិតខ្លាំងពេក វាអាចនឹងក្លាយទៅជារឿងផ្ទាល់ខ្លួនពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmOLitqVzcvSRX8mVh6M-giWhM0v_zlkjZNyYZBTkrVAd__j_YGsd1RsWsZbJfTKaW29lgPoIOV_MIzaCQq2cvfZRFiGaz3RDJnDKcls_QmfZZawI0yCLt17G8IWE5W8jT8qTZHuMmp7jKmPLVU008FoU8rAWGrIR4vUN3Z4iOzp1HYOLZz0GU19EYT1Fx/s736/image_2025-05-21_12-00-08%20(3).png

    ទោះបីជា Lee Jae Wook ឆ្លើយតបយ៉ាងខ្លី និងប្រយ័ត្នប្រយែងក៏ដោយ ប៉ុន្តែអ្នកគាំទ្រ Karina ជាច្រើនបានសម្តែងការខកចិត្ត និងប្រតិកម្មចំពោះការចែករំលែករបស់ តារាប្រុសរូបនេះ។
    អ្នកគាំទ្ររបស់ Karina បានចោទប្រកាន់ Lee Jae Wook ថាបានប្រើឈ្មោះអតីតមិត្តស្រីរបស់ខ្លួនដើម្បីផ្សព្វផ្សាយភាពយន្តរបស់លោក។ ពួកគេបាននិយាយថា តារាសម្តែងអាចបដិសេធទាំងស្រុងក្នុងការឆ្លើយសំណួរនេះ ប៉ុន្តែលោកនៅតែចេតនាលើកឡើងពីទំនាក់ទំនងចាស់។ ទន្ទឹមនឹងនេះ Karina ត្រូវបានរិះគន់ចំពោះការណាត់ជួប Lee Jae Wook ហើយនាងមិនដែលបាននិយាយអំពីបញ្ហានេះម្តងទៀតទេចាប់តាំងពីពួកគេបែកគ្នា។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPOsCNBrspvNVETMCoWF_88Og_ZIo3vaRLqLif5WS2SLIpyFZho8xa8rPtHwgf22a0QwSrYS6XLEU9lZfV36aFrBBDKJk0i1OLEo6mIIjvRTC_oZbnzskPZX7lmctu4xLAkuLfzNvWxXyyDui16jVJ3YZGeUF5bIJYRuAanYGK0b8FNl2ETP7UP98Sq51u/s1349/image_2025-05-21_12-00-11.png
    គួរបញ្ជាក់ផងដែរថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានបង្ហាញព័ស្តុតាងដំបូងថា Karina និង Lee Jae Wook មានទំនាក់ទំនងស្នេហានៅចុងខែកុម្ភៈ ឆ្នាំ ២០២៤ ។ ក្រោយពីមានព័ត៌មាននេះមក មានអ្នកគាំទ្រមួយក្រុមបានចេញមុខរិះគន់សមាជិក aespa រូបនេះ ព្រោះគិតថាលឿនពេកសម្រាប់តារាស្រីជំនាន់ទី ៤ ដែលមានសកម្មភាពស្នេហា ហើយមិនត្រឹមតែប៉ះពាល់ដល់ Karina ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក្រុម aespa ទាំងមូលផងដែរ។ ក្រោយមកនៅថ្ងៃទី ៥ ខែមីនា Karina បានបង្ហោះលិខិត សូមទោស ដែលសរសេរដោយដៃ ទៅកាន់អ្នកគាំទ្រនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyUWr2m3Ofbmdbpo2PWNdpqxCpgHPm8uTlGA6g97WiYQdoxkWPlLUW8-43uc-ES9623bthDnflpyM2pQP89pD0nhJeATM4Zpa3HVAg72fThzPH40MH472H5fPCf3_fwGo-r-kgyHJUZBvU2bLvacIIp8fbuE935Y6bB9WUMrpqFPM2lIAQ83ekKyY2x6NO/s736/image_2025-05-21_12-00-08.png

    ខណៈពេលដែល Karina ជាមិត្តស្រីស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង Lee Jae Wook ហាក់ដូចជាមិនមានសកម្មភាពអ្វីឡើយ។ ប្រហែល ៥ សប្តាហ៍បន្ទាប់ពីការបង្ហោះរបស់ Dispatch គូស្នេហ៍មួយគូនេះបានប្រកាសពីការបែកបាក់របស់ពួកគេ។ ក្នុងអំឡុងឆ្នាំចាប់តាំងពីពេលនោះមក Karina បានផ្តោតលើសកម្មភាពតន្ត្រីរបស់នាង មិនដែលនិយាយពីទំនាក់ទំនងចាស់របស់នាងនៅក្នុងសកម្មភាពផ្សព្វផ្សាយនោះទេ៕