បរទេស ៖ ដោយសារតែមានតម្លៃប្រហាក់ប្រហែលគ្នា បច្ចុប្បន្នមានប្រទេសរីកចម្រើនជាច្រើន បាននិងកំពុងប្រើប្រាស់បន្ទះសូឡារមកតំរៀបព័ទ្ធជុំវិញផ្ទះធ្វើជារបង ជំនួសឲ្យរបងដែលធ្វើពីថ្មឥដ្ឋ ដែក ឬស៊ីម៉ងត៏វិញម្ដង។ ការធ្វើបែបនេះ ព្រោះគេយល់ថាវិធីសាស្រ្តនេះផ្ដល់នូវផលចំណេញជាច្រើនដល់ការរស់នៅរបស់ពួកគេ។

បើតាមរបាយការណ៍ដែលគេប្រមូលបានកន្លងមក ទាក់ទងនឹងការផ្គត់ផ្គង់ថាមពលពីផ្ទាំងសូឡារបានឲ្យដឹងថា ៖ បច្ចុប្បន្នមានប្រទេសធំៗចំនួន ៤ ដែលប្រជាជនរបស់គេពេញនិយមខ្លាំងក្នុងជ្រើសទិញបន្ទះសូឡារយកទៅតម្លើងជុំវិញផ្ទះរបស់ពួកគេជំនួសឲ្យរបងរួមមាន ៖
១. សហរដ្ឋអាមេរិក ៖ ប្រជាជននៅភាគពាយ័ព្យ និងភាគនារតីរបស់អាមេរិកជាច្រើន កំពុងពេញនិយមខ្លាំងក្នុងប្រើប្រាស់ថាមពលដែលដំណើរការដោយរបង (Solar-powered gate openers) របស់ពួកគេ។ ពួកកែបានភ្ជាប់ថាមពលដែលបន្ទះសូឡារទាំងនោះប្រមូលបានទៅនឹងទ្វាផ្ទះរបស់ពួកគេ បន្ទាប់មកវាក៏បញ្ជូនថាមពលបន្តទៅក្នុងផ្ទះទាំងមូលដើម្បីប្រើប្រាស់។
២. ប្រទេសអូស្រ្តាលី ៖ ដោយសារប្រទេសអូស្រ្តាលីសម្បូរទៅដោយពន្លឺព្រះអាទិត្យនៅគ្រប់តំបន់ ជាពិសេសនៅតំបន់ជនបទនោះ ដូចនេះមធ្យោបាយកាត់បន្ថយចំណាយដ៏ានប្រសិទ្ធភាពបុះផុតរបស់ពលរដ្ឋ គឺការប្រើប្រាស់ផ្ទាំងសូឡារ។
៣. ប្រទេសអាឡឺម៉ង់ ៖ របងដែលធ្វើមកពីផ្ទាំងសូឡារមិនត្រឹមតែជាផ្នែកមួយនៃរចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារោងចក្រផលិតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានបានយ៉ាងល្អផងដែរ។.jpg)
៤. ប្រទេសហូឡង់ ៖ មិនត្រឹមតែយកមកធ្វើជារបងផ្ទះប៉ូណ្ណោះទេ ប៉ុន្តែអាជ្ញាធរក្នុងតំបន់ថែមទាំងបានតម្លើងវាធ្វើជាជញ្ជាំង ឬរបងសម្រាប់សួនច្បារសារធារណៈនៅតាមកន្លែងមួយចំនួនផងដែរ។
ក្រៅពីប្រទេសទាំងនេះ ក៏មានប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុបជាច្រើនផ្សេងទៀត ក៏ជ្រើសរើសប្រើប្រាស់បន្ទះសូឡារ ក្នុងវិធីស្រដៀងៗគ្នានេះផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នបច្ចេកវិទ្យានេះកំពុងតែក្លាយជាប្រព័ន្ធថ្មី ដែលបង្រួមរចនាបថរស់នៅបែបសាមញ្ញឲ្យក្លាយជាការផលិតថាមពលសម្រាប់ប្រើប្រាស់យ៉ាងទូលំទូលាយ ព្រមទាំងជាចំណែកក្នុងការកាត់បន្ថយចំណាយយ៉ាងានប្រសិទ្ធភាព ព្រោះវាមិនមានការបង់សេវាប្រចាំខែច្រើនដូចមុន ងាយស្រួលតម្លើង ងាយស្រួលប្រើប្រាស់ និងថែមទាំងជាជម្រើសល្អសម្រាប់ប្រជាជនដែលរស់នៅទីជនបទដាច់ស្រយាល អាចប្រើប្រាស់អគ្គិសនីបានដោយមិនមានខ្សែតភ្ជាប់ដែលមានលក្ខណៈស្មុគស្មាញឡើយ៕










