ក្រុមហ៊ុនស្ថាបត្យកម្ម Oiio Studio នៅទីក្រុងញូវយ៉ក បានបំផុសគម្រោងសាងសង់វែងជាងគេបំផុតលើពិភពលោក ដែលមានឈ្មោះថា “Big Bend” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF7uGs7rVejpxhRCvGhSMiVqWbFcs1TiGHryEny5vXY0iaptCnIUdTivDrmDRb1o4SxqtnBDiUouEpD-1vRbqj57lDRBpj0TyA0t01nrwmbUm8XxvFZvZUdPi3jcsaOJYa8tuxf4tOc3_CD-m16b1tc0B27ltkUtmvJze8K148PzT-0pOAExVzmoezIE3N/s1200/image_2025-05-17_14-11-31.png
អគារនេះ មានរៀងជាអក្សរ “U” បញ្ច្រាស់ ដែលមានប្រវែងសរុប១ ២២០ម៉ែត្រ ត្រូវបានបត់ជា ២ ចេញជាអគារភ្លោះ មានកម្ពស់ម្ខាង ៦១០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeu9yB6W9WQvBBBlVj6zHXoMmGaCXvtP9J-FFqfb0lipFMZ9Vqs8e4lL2mLF-g5TOa46rcdPTo33EU1HsMjOZBAvEyYhlhCdqUQ4yImwMgNl2YV98iDtcT41-xxN8EKAm51ucU6R6hXD7f-adH4Ys-QQP1z8xH5R4b9p7JpQ1rQcvLnrkVXQxUFwJq_f3j/s1400/image_2025-05-17_14-15-34%20(2).png

Big Bend មានគម្រោងសាងសង់នៅភាគខាងត្បូង Central Park សង្កាត់ Manhattan នៅក្បែរនឹងអគារ One57 និងអគារ Steinway Tower។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIv-XSIbE8Udr3QXdQCEtBAdgCLqHnMSYwODS8jHgFl1R-Yy42-yx3OUT_cZx5aqAo6UtUi-DD12CAeULTVYqR7qxNAJcPXuE7GOJ8Tl5nnIhrEYCnpNo4a-U1CBoFE40putqTkbD77zVl5pzbXWxfYF6jCoM6J2sB-j3u6Re4FubxJt0xG440V_3QTwMM/s2493/image_2025-05-17_14-15-34.png

ចំពោះគំនិតរចនាប្លង់អគារចេញជាអក្សរ U បញ្ជ្រាស់ចុះក្រោមនេះ គឺជាគំនិតរច្នៃប្រឌិតដ៏ឆ្លាតវៃ ក៏ព្រោះតែ ច្បាប់សាងសង់អគារនៅទីក្រុងញូវយ៉កមានភាពតឹងរឹង មិនអនុញ្ញាតឱ្យសាសង់នៅលើផ្ទៃដីធំពេកនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtYkoaJt6x3y6-XBycXzNxlNr1YDXSFYzjqC5DrQMW91_GR-xPNu8ACOHNEvltu7bFvAKn75z3Ib4-420DfGmvFeFvlzKd78LtJcD9jbxkR4EMLVbfB_LdB8iCkw3nygxNDq1xhSP8mvMszOsGZczYV5MfOOPf7pkIwtQrHDB0Y82Q2-VUJqIgRord6RRB/s2048/image_2025-05-17_14-15-48.png
គួរបញ្ជាក់ថា អាគារនេះ ត្រូវបានក្រុមហ៊ុនស្ថាបត្យកម្ម Oiio Studio រចនាឡើងតាំងពីឆ្នាំ២០១៧ តែគិតមកទល់ពេលនេះ មិនទាន់ចេញជារូបរាងជាផ្លូវការនៅឡើយ ដោយមានតម្រូវការថវិកាច្រើនរួមជាមួយ បច្ចេកទេសសាងសង់ទំនើបបំផុត៕